The Love Story "Mazer Lover" ( High School love story ) Part 4

8:10 PM , 0 Comments


ប្រ​ធាន​ថ្នាក់​សំ​ណព្វ​ចិត្ត​
ភាគ​ទី​4


វគ្គ​នេះ​សូម​ផ្លាស់​ប្តូរ​បរិ​យា​កាស​មិត្ត​អ្នក​អាន​ មក​ជួប​ជា​មួយ​នឹង​តួរ​អង្គ​ស្រី​វិញ​ម្តង​ កុំ​អោយ​រំ​លង​ពេល​ទៅ​យូរ​ សូម​ចូល​រួម​អាន​លេង​ទាំងអស់​គ្នា​!!! ^O^
តួ​ស្រី​>>>
ក្រោយ​ពី​ចេញ​ពី​សាលា​រៀន​មក​ ខ្ញុំ​ក៏​រត់​​តាម​បណ្តោយ​ផ្លូវ​យ៉ាង​ត្រ​ហេប​ត្រ​ហប​ តំ​រង់​មក​កន្លែង​ដែល​ខ្ញុំ​តែង​តែ​មក​ជា​ប្រ​ចាំ​
តែ​ហេតុ​អ្វី​ ថ្ងៃ​នេះ​ខ្ញុំ​បែរ​ជា​មាន​អា​រម្មណ៍​ចំ​លែក​ខុស​ពី​ធម្ម​តា​ ហាក់​ដូច​ជា​មាន​មនុស្ស​អា​ក្រក់​ដែល​តែង​តែ​តាម​មក​យា​យី​ជី​វិត​គ្រួ​សារ​របស់​ខ្ញុំ​ជាប់​រហូត​មក​  ខ្ញុំ​ក៏​ប្រ​ញាប់​រត់​​ចូល​ទៅ​តាម​ច្រក​តូច​មួយ​ ដែល​សឹង​តែ​គ្មាន​មនុស្ស​ម្នាក់​ទាល់​តែ​សោះ​ តែ​ខ្ញុំ​គិត​ថា​វា​ជា​ផ្លូវ​មួយ​ដែល​អាច​អោយ​ខ្ញុំ​រត់​គេច​ខ្លួន​ពី​ពួក​នោះបាន​
ពេល​ដែល​ខ្ញុំ​មាន​អា​រម្មណ៍​ថា​ស្ងប់​សកម្ម​ភាព​ហើយ​ ខ្ញុំ​ក៏​បាន​បន្ត​ដំ​ណើរ​ទៅ​មុខ​តាម​ធម្ម​តា​
“​ចេញ​ទៅ​ពួក​អា​ក្មេង​ចោរ​ម្សៀត​!!!!” សំ​លេង​ពី​ចំ​ងាយ​
“ ឪ​ពុក​ម្តាយ​ឯង​ទៅ​ណា​អស់​ទៅ? ម៉េច​ក៏​មិន​ចេះ​មើល​កូន​ចៅ​សោះ​អឹ​ញ្ចឹង​ហ្អា ?”
សំ​លេង​នេះ​បាន​លឺ​ចូល​មក​ដល់​ក្នុង​រង្វង់​ត្រ​ចៀក​របស់​ខ្ញុំ​ ពី​ចំ​ងាយ​ ខ្ញុំ​ក៏​ប្រ​ញាប់​រត់ទៅ​ទី​តាំង​នៃ​សំ​លេង​នោះ​ភ្លាម​ដោយ​មិន​យឺត​យូរ​
“​ លោក​តា​! “ ខ្ញុំ​បាន​យក​ដៃ​ចាប់​ចង្កេះ​របស់​លោក​តា​ គាត់​ក៏​យក​ដៃ​ទាំង​ពីរ​របស់​គាត់​មក​ស្ទាប​មុខ​របស់​ខ្ញុំ​យ៉ាង​ថ្នម​​ៗ​ ​តាម​ចរិក​លក្ខណៈ​របស់​អ្នក​ពិ​ការ​ភ្នែក​ ហើយ​ក៏​និ​យាយ​ឡើង​ថា​
“​ អា​កូន​ក្មេង​ទាំង​នោះ វា​មិន​ចេះ​រាង​ចាល​សោះ​ហើយ​! ចេះ​តែ​មក​លួច​ថ្នាំ​ចឹ​ញ្រ្ចំា​របស់​តា​ សឹង​តា​រាល់​ថ្ងៃ​!” ​ខ្ញុំ​បាន​មើល​ទៅ​មុខ​លោក​តា​​ក្នុង​ទឹក​មុខ​សង្កត់​ន័យ​
​“ ​លោក​តា​! ចៅ​បាន​ជំ​រាប​លោក​តា​ច្រើន​ដង​ហើយ​ ថា​គួរ​តែ​​ឈប់​ប្រ​កប​របស់​នេះ​ទៅ​ មើល​ទៅ​លោក​តា​កាន់​តែ​​ចាស់​ណាស់​ទៅ​ហើយ​! ហើយ​ថែម​ទាំង​ពិ​ការ​ភ្នែក​ទៀត​ផង​! “ ខ្ញុំ​និ​យាយ​ទៅ​កាន់​គាត់​ដោយ​ទឹក​មុខ​ព្រួយ​បា​រម្ភ​ រឺ​ឯ​លោក​តា​វិញ​គិត​តែ​ពី​ញញឹម​ហាក់​គ្មាន​រឿង​អី​កើត​ឡើង​សោះ អឹ​ញ្ចឹង​!
“​ ចៅ​ស្រី​ហ្អា​! ចៅ​ដឹង​ទេ​? ថា​គង់​តែ​បាន​ថ្នាំ​បុ​រាណ​ទំាង​នេះ​ហើយ​! បាន​ជា​ចៅ​អាច​រស់​នៅ​មាន​សំ​លៀក​បំ​ពាក់​ មាន​ញុំា​​ មាន​ជី​វិត​អាច​រស់​ មក​ដល់​សព្វ​ថ្ងៃ​នេះ​បាន​! ចៅ​ភ្លេច​ហើយ​ហ្អេស​? ថា​តា​របស់​ចៅ​ មាន​ញាណ​ពិ​សេស​នោះ​? “ លោក​តា​​និ​យាយ​ដោយ​ញញឺម​ នឹង​លោក​ដៃ​​មក​អ​ង្អែល​ក្បាល​របស់​ខ្ញុំ​
          ខ្ញុំ​បាន​សំ​លឹង​ទៅ​កាន់​មុខ​របស់​លោក​តា​ ហើយ​ដក​ដង្ហើម​ធំ​ រួច​ស្ទុះ​ទៅ​អោប​លោក​តា​ដោយ​ក្តី​ស្រ​លាញ់់​
“​ ចៅ​ស្រ​លាញ់​ លោក​តា​ខ្លាំង​ណាស់​! “ >.^!!
“​ អឺ​!!!! ល្អ​ហើយ​ចៅ​ស្រី​របស់​តា​!!!”
“ម៉ោះ​! ចាំ​ចៅ​ជួយ​សារ​ថ្នាំ​អោយ​លោក​តា​ត្រ​លប់​ទៅ​ផ្ទះ​វិញ​ មើល​ទៅ​មេឃ​ជិត​ភ្លៀង​ទៅ​ហើ​យ! :O
“ អឺ​....ល្អ​ណាស់​ចៅ !”
          ខ្ញុំ​តែង​តែ​ប្រ​ញាប់​ចេញ​ពី​សាលា​មក​មើល​លោ​ក​តា​របស់​ខ្ញុំ​ ដែល​ជា​ជន​ពិ​ការ​ភ្នែក​ តែ​ជី​វិត​របស់​លោក​តា​ គឺ​ជា​មនុស្ស​ត​ស៊ូ​ នឹង​ វាសនា​ “ ភ្នែក​តា​ខ្វាក់​​ពិត​មែន​​ តែ​ដៃ​ជើង​តា​នៅ​ល្អ​ អ្នក​ផ្សេង​គេ​គិត​ថា​តា​ខ្វាក់​ តែ​តា​មិន​ដែល​គិត​ថា​ខ្លួន​ឯង​​ខ្ចាក់​នោះ​ទេ​ ព្រោះ​ជី​វិត​បែប​នេះ​តា​របស់​នៅ​ជា​មួយ​នឹង​ភាព​ងងឹត​សឹង​តែ​មួយ​ជី​វិត​ទៅ​ហើយ​ តា​នៅ មាន​ចៅ​ស្រី​ម្នាក់​ទៀត​ដែល​ត្រូវ​មើល​ថែ​! “
លោក​តា​ស្រ​លាញ់​ខ្ញុំ​ខ្លាំង​ណាស់​! គាត់​បាន​ធ្វើ​អ្វី ៗ​គ្រប់​យ៉ាង​ដល់​ខ្ញុំ​ រហូត​ដល់​មាន​ថ្ងៃ​មួយ​ មាន​បុរស​​វ័យ​កណ្តាល​ម្នាក់​ បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ស្រាប់​តែ​ទន់​ជង្គង់​ ដូល​សន្លប់​នៅ​នឹង​មុខ​ទី​តាំង​ដែល​លោក​តា​អង្គុយ​លក់​ថ្នាំ​ តាម​ញាញ​ពិ​សេស​របស់​លោក​តា​ គាត់​ក៏​បាន​ស្ទុះ​ទៅ​ជួយ​ ថែមទាំង​មើល​ថែ​រក្សា​ បុរស​ម្នាក់​នោះ​ទាល់​តែ​ជា​ ចិត្ត​សប្បុរស​របស់​លោក​តា​ បាន​ធ្វើ​អោយ​បុ​រស​នោះ ចំ​ពាក់​គុណ​គាត់​ដ៏​ធំ​ធេង​ មុន​អាច​ភ្លេច​បាន​ ហយ​ក៏​សង្កេត​មើល​មក​ជី​វិត​ខ្ញុំ​នឹង​លោក​តា​របស់​ខ្ញុំ​ ដែល​លំ​បាក​វេ​ទនា​បែប​នវ​ គាត់​ក៏​បាន​សុំ​លោក​តា​យក​ខ្ញុំ​ធ្វើ​ជា​កូនចឹ​ញ្ចឹម​ ដោយ​និ​យាយ​ពី​ការ​ស្លាប់​បាត់​បង់​ជី​វិត​របស់​ប្រ​​ពន្ធ​នឹង​កូន​របស់​គាត់​លោក​តា​របស់​ខ្ញុំ​  លោក​តា​ខ្ញុំ​ក៏​យល់​ព្រម​ដោយ​ចង់​អោយ​ខ្ញុំ​ បាន​រៀន​សូត្រ​ នឹង​​ មាន​វាស​នា​ល្អ​ដូច​ក្មេង​ដ​ទៃ​ទៀត​
          ​ត្រូវ​ហើ​យបុ​រស​វ័យ​កណ្តាល​ម្នាក់​នោះ​គឺ​ជា​លោក​នា​យក​សាលា​​ម្នាក់​នោះហើយ​ ទើប​ខ្ញុំ​​អាច​មាន​ជី​វ​ភាព​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ​ តែ​ទាស់​អី​តែ​លោក​តា​ ដែល​មិន​ចង់​ភ្លេច​នៅ​ជី​វិត​ដើម​របស់​គាត់​ គាត់​បាន​បង្រៀន​ខ្ញុំ​អោយ​ស្កាល់​នឹង​យល់​ពី​អ្វី​ទៅ​ដែល​ហៅ​ថា​កំណើត​ដើម​ ដូច​នេះ​ហើយ​ខ្ញុំ​មិន​ដែល​ភ្លេច​អ្វី​ដែល​លោក​តា​បាន​ផ្តែ​ផ្តាំនោះទេ​……

សូម​ដាន​តាម​ដាន​ភាគ​4ជា​បន្ត​ ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំ​ពោះ​ពួក​គេ​ទៀតនោះ?​>>>
និ​ពន្ធ​នឹង​រៀប​រៀង​ដោយ​ វឌ្ឍនៈ​
ក្នុង​ឪ​កាស​វិ​ស្ស​មកាល​ឆ្នាំ​ថ្មី​នេះ​
^O^!!
Anonymous

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?