Memories on 29.08.2011

1:33 AM 0 Comments

On 29.08.2011
កាល​ពិត​ទៅ​ខ្ញុំ​មិន​ចង់​និ​យាយ​អ្វី​ចេញ​មក​ទៀត​នោះ​ទេ​ ហើយ​ក៏​យល់​ព្រម​ជា​មួយ​នឹង​ការ​ពិត​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ​ នឹង​រៀប​ចំ​អ្វី​ទៅ​ថ្ងៃ​មុខ​សារ​ជា​ថ្មី​ ដើ​ម្បី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ តែ​គេង​គិត​យូ​ទៅ​កាន់​តែ​ស្មុគ្រ​នឹង​គ្មាន​ដំ​ណោះ​ស្រាយ​អ្វី​ លេច​ឡើង​មក​សោះ​ វិ​ធី​ល្អ​មាន​តែ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ នឹង​អាច​រំ​សាយ​អា​រម្មណ៍​នឹង​អាច​បំភ្លេច​វា​ចេញ​ពី​ចិត្ត​ខ្ញុំ​បាន​ មែន​ហើយ​វា​ពិ​បាក​មែន​ទែន តាំង​ពី​ខ្ញុំ​កើត​មក​ខ្ញុំ​មិន​ដែល​បាន​ជួប​នូវ​អា​រម្មណ៍​បែប​នេះ​នោះ​ទេ​ វា​មិន​មែន​ត្រឹង​តែ​ខ្ញុំ​នោះ​ទេ​ ខ្ញុំ​ដឹង​ថា​​ភាព​ពិត​មួយ​នេះ​វា​បាន​ទ​ម្លាក់​មក​លើ​គ្រប់​គ្នា​ដែល​នៅ​ក្នុង​គ្រួ​សារ​របស់​ខ្ញុំ​ទាំង​មូល​ តែ​អ្វី​ដែល​ល្អ​គឺ​យើង​មិន​មែន​គ្មាន​ផ្លូវ​នោះ​ទេ​ ផ្លូវ​ពិត​ជា​មាន​សំ​រាប់​ខ្ញុំ​នឹង​គ្រួ​សារ​ បើ​យើង​អាច​ត​ស៊ូ​បាន​ "ខ្ញុំបាន​និ​យាយ​ប្រាប់​ទៅ​ម៉ាក់​ថា​ វា​មិន​គួរ​ចប់​ត្រឹម​នេះ​នោះ​ទេ​ ស៊ូ​ឡើង​ម៉ាក់​!"
តែ​អ្វី​ដែល​ម៉ាក់​និ​យា​យនោះ​ គឺ​ជា​ការ​ចុះ​ចាញ់​ ខ្ញុំ​មិន​ជឿ​ថា​ម៉ាក់​ខ្ញុំ​ចុះ​ចាញ់​វា​នោះ ទេ​ មែន​ហើយ​​ម៉ាក់​ខ្ញុំ​ទន់​ជ្រាយ​ណាស់​ តែ​ដើ​ម្បី​កូន​ ម៉ាក់​ខ្ញុំ​រឹង​មាំ​ជា​និច្ច​!!!! ខ្ញុំ​មិន​នឹក​ស្មាន​ថា​រឿង​នេះ​វា​បាន​ធ្លាក់​មក​ក្នុង​គ្រួ​សារ​របស់​ខ្ញុំ​ដូច​អ្នក​ដ​ទៃ​ដែល​​នៅ​ជុំ​វិញ​ខ្លួន​
ខ្ញុំ​មិន​អស់​សង្ឃឹម​ទេ​ មាន​ពូ​មាន​យាយ​នឹង​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ខិត​ខំ​លើក​ស្ទួយ​ពួក​ខ្ញុំ​ ខ្ញុំ​គិត​ថា​គាត់​ក៏​មិន​ឈប់​ត្រឹម​ប៉ុ​ណ្ណេះ​នឹង​ដែរ​ T_T ក្តី​ស​ង្ឃឹម​ពិត​ប្រា​កដ​ជា​មាន​..........................
۩۞۩ஜஜI Love my framilyஜ۩۞۩ஜ ஜ۩۞۩ஜ

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?