ប្រុងធ្វើអ្វីទៀតក្រោយពេលបែកគ្នាហ្ហើយ?
ភាពឆើតឆាយគឺជាសម្បតិ្តក្រៅខ្លួនរបស់មនុស្សម្នាក់ៗដូចយើងគ្រប់គ្នាយល់ចឹង «យើងមិនអាចមើលមនុស្សបានត្រឹមតែសំបកក្រៅបាននោះទេ»
- ខ្ញុំជឿថា សម្រាប់អីវ៉ាន់ដែលយើងឃើញនៅផ្សារដូចជាសំលៀកបំពាក់យើងអាច និយាយបាន
ថាវាស្អាតសាកសមនឹងយើងគ្រប់បែបយ៉ាងបើសិនជាយើងអាចចំណាយទៅលើវាយកមកប្រើក៏ប៉ុន្តែសម្រាប់សេចក្តីស្រលាញ់របស់បុរសនារីវិញ ទោះបីជាយើងមើលទៅមិនសាកសមជាមួយយើងយ៉ាងណាក៏ដោយ តែនៅតែអាចចុះចាញ់នៅពាក្យលួងលោម ដល់ពុសពុលរបស់គេបានដែល យើងមិនគួរឆាប់ចុះចាញ់ចំពោះវាឆាប់ពេកនោះទេ យើងត្រូវតែចំនាយពេលខ្លះដើម្បីគិតពីវាសិនដែរ យើងត្រូវចេះរិះគិតថា តើការសប្បាយភ្លើតភ្លើនមួយរយៈពេលរបស់យើង តើអាចបំពេញនៅអ្វីដែល កំពុងតែ និងខិតចូលមកក្នុងជីវិតយើងដែររឺអត់?
ត្រូវហើយ គឺការបែកគ្នា ពិបាកណាស់!តើមែនទេ?សំរាប់ការជ្រើសរើសផ្លូវចុងក្រោយរបស់យើងសំរាប់ដើររៀងៗខ្លួន?
វាស្រួលខ្លាំងណាស់សំរាប់មនុស្សដែលចូលចិត្តយកវាជាល្បែងសំរាប់លេងសើច
តើយើងត្រូវធ្វើអ្វី បន្តទៀតបន្ទាប់ពីការបែកគ្នា?
1. ត្រូវជ្រើសរើសអ្នកថ្មីដើម្បីបំភ្លេចអ្នកចាស់?
2. កុហកខ្លួនឯងថា (ខ្លួនឯងមានសង្សារថ្មីហើយ ដូច្នោះមិនត្រូវយកគេមកគិតក្នុងខួរក្បាលយើងទៀតទេ)
3. ស្តាប់បងចំរៀងដើម្បីរំងាប់អារម្មណ៍ស្មុគ្ររបស់យើង?
ខ្ញុំសុំលើកយកត្រឹមតែ 3 ចំនុចនេះមកគិតពិភាក្សាសិន
ពីព្រោះថាការគិតចុះគិតឡើងរបស់អ្នកគឺគ្រាន់តែជាការចាក់ស្មុគ្រមួយគ្រាតែប៉ុណ្ណោះ! ចំនែកចំនុចខាងលើដែលអ្នកចងក្រងបានលើកយកមកនេះ វាមិនមែនមានន័យថាអាចជួយអ្នកអោយចាកផុតពីការនឹករលឹកមនុស្សដែលខ្លួនស្រលាញ់បាទ!
1.ត្រូវជ្រើសរើសអ្នកថ្មីដើម្បីបំភ្លេចអ្នកចាស់?
ចំលើយ ៖ (ហើយចុះបើយកមកហើយឈឺចាប់ដដែល តើត្រូវយកមកធ្វើអ្វីទៀត?)
2.កុហកខ្លួនឯងថា(ខ្លួនឯងមានសង្សារថ្មីហើយដូច្នេះមិនត្រូវយកគេមកគិត
ក្នុងខួរក្បាលយើងទៀតទេ)
ចំលើយ៖ (ហើយចុះបើច្រុលតែកុហកខ្លួនឯងថា ខ្លួនមានសង្សារដដែលនោះ ហើយចុះចាំបាច់ជ្រើសយកផ្លូវបែកជាមួយនឹងគេធ្វើអី?)
3.ស្តាប់បងចំរៀងដើម្បីរំងាប់អារម្មណ៍ស្មុគ្ររបស់យើង?
សូមបញ្ចក់៖ មួយចំនុចនេះខ្ញុំតែងតែសង្កេតឃើញថា មិនថាប្រុសមិនថាស្រីទេ អោយតែដល់ពេលបែកគ្នាតែងតែចូលចិត្តស្តាប់បទចំរៀងដើម្បីបន្លប់ទុក្ខជាប្រចាំ
ចំលើយ៖ (កាលពិតទៅតាមដែលខ្ញុំធ្លាប់ដឹងកន្លងមក ចំពោះការស្តាប់បទចំរៀងបន្លប់ទុក្ខនេះ វាមិនអាចជួយអ្វីដល់អ្នកបាន ក្រៅពីរឹតតែធ្វើអោយអ្នកកាន់តែមានអារម្មណ៍ ឈឺចាប់ថ្វេដងនោះទេ ព្រោះចំរៀងសម័យអីឡូវនេះ៩៩%ទៅហើយ សុទ្ធតែមានអត្ថន័យឈឺចាប់ទាក់ទងនឹងសង្គមស្នេហាយុវវ័យនាសម័យបច្ចុប្បន្ន មិនដូចជាបទចំរៀងសម័យរៀមច្បងយើងពីមុននោះទេ ដូច្នេះគួរចៀសវាងពីការធ្វើបែបនេះ យល់ល្អគួរជ្រើសរើសយកការកំសាន្តតាមចង្វាក់ កន្ត្រាក់អារម្មណ៍ បើមិនអឹញ្ចឹងទេ អាចចាក់ក្បាច់
សារ៉ាវ៉ាន់ រឺក្បាច់ផ្សេងៗ រាំលេងម្នាកៗឯងក៏បាន! )ហេហេ
ដោយវឌ្ឍនៈ