វិស្សមកាលពីរខែកន្លះរបស់ខ្ញុំ
ពីរខែកន្លះត្រឹមដែលជីវិតខ្ញុំបានស្ថិតនៅ ក្នុងវិស្សមកាលយ៉ាងវេទនា
ពីរខែន្លះត្រឹមមកនេះ អាចនិយាយបានថាជាប្រវត្តិសាស្ត្រហើយដែលខ្ញុំតែងតែមានអារម្មណ៍ស្មុគ្រស្មាញ នឹងការររស់នៅដោយគ្មានសាលា ដោយផ្លាស់ប្តូរមកសងំនៅក្នុងផ្ទះ ដ៏សោយសុខរបស់ខ្ញុំ មិនសូវបានចេញទៅក្រៅសឹងតែ ៨០% សល់២០%ទៀតគឺ មានកម្មវិធីជួបជាមួយនឹងអ្នកដែលស្គាល់គ្នា តិចតួចបំផុតនៅខាងក្រៅ
បែរមកថ្ងៃនេះវិញម្តង
អារម្មណ៍ស្មុគ្រស្មាញ អស់កំលាំងដោយសារតែភាពគ្មានអ្វីធ្វើ ម៉ោង១២ជាង ខ្ញុំបានរៀបចំ ខ្លួនងូតទឹក នឹងស្លៀកពាក់ ដែលមិនដឹងថាខ្លួនឯង ធ្វើបែបនេះនឹងមានគំរោងចេញទៅទីណា ក៏ដើរចុះដើរឡើងនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែលឺក្មេងៗស្រីៗ ដែលរៀននៅថ្នាក់អនុក្នុងសាលាតែមួយ បាននាំគ្នានិយាយគ្នាពីរឿងថ្នាក់ Z ថ្នាក់ C ដែលជាតំរុយមួយដែលធ្វើអោយខ្ញុំចេញ ពី ក្រៅផ្ទះហើយដើរទៅសួរពួកគេដល់កន្លែង រីឯចំលើយដែលបាន គឺគេបិទឈ្មោះថ្ងៃនេះហើយ នៅពេលនេះខ្ញុំដឹងហើយថាអ្វីដែលខ្ញុំចង់ធ្វើនោះ គឺអ្វី ក៏កាន់ប៊ិចនឹងកូនសៀវភៅតូចមួយ ចេញទៅតំរង់ទៅសាលាដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មាន
នៅតាមផ្លូវទៅសាលា អ្វីដែលខ្ញុំគិតថាខុសប្លែកពីប៉ុន្មានខែមុនគឺមានច្រើន មានកែវភ្នែកមនុស្សជាច្រើនមើលមកខ្ញុំ អារម្មណ៍ខ្ញុំហាក់ដូចជាមានភាពភ័យខ្លាចតិចតួចចំពោះខ្សែរភ្នែកទាំងនោះ ដែលបានមើលមកខ្ញុំ ហាក់ដូចជាមិនមែនមនុស្ស រឺក៏គិតមកខ្ញុំក្នុងផ្លូវផ្សេង ខ្ញុំក៏បន្តទៅមុខទៀតរហូតទៅដល់សាលា ពេលដែលមើលក្តារខៀនពត៍មានសាលា រួចហើយក៏ស្រាប់តែ “អុញ”
ថ្ងៃទី១៣ ខែ០៩ មើលឈ្មោះសំរាប់សិស្សថ្នាក់ទី៨ដល់ទី៩
ថ្ងៃទី១៤ ខែ០៩ មើលឈ្មោះសំរាប់សិស្សថ្នាក់ទី ១០.១១ដល់ទី១២
ខកជើងហើយពេលនេះ តែក៏ចៀសពីទៅសំកុកនៅក្នុងផ្ទះអត់បានការ ខ្ញុំក៏បានដើរមកអង្គុយ នៅ ក្រោមដើមពោធិ ធំមួយនៅមុខទីចាត់ការសាលា សំលេងទូរស័ព្ទក៏បានរោទ៍ឡើងមក វាគ្រាន់តែជាម៉ោងដែលខ្ញុំដាក់ខុសតែប៉ុណ្ណោះ តែក៏នឹកឃើញពីសារដែលក្មេងស្រី ម្នាក់បានផ្ញើរមកអោយខ្ញុំកាលពីយប់មិញ ថារាត្រីសួស្តី តែក៏មិនបានតបទៅគេវិញនោះដែរ ព្រោះពេលដែលបានឃើញនោះ វាជាពេលព្រឹកបាត់ទៅហើយ (ពិតជាចិត្តដាច់មែន) ពេលនេះខ្ញុំបានលេងម៉េសសេកជាមួយនឹងគេ រហូតដល់មេឃប្រែជាស្រទុំ ខ្ញុំក៏បានត្រលប់មកផ្ទះវិញ ទាំងដើរចុចទូរស័ព្ទលេងសារបណ្ណើរ ដូចឆ្កួត
វាគ្រាន់តែជាអារម្មណ៍ខុសប្លែកមួយដោយសារតែខ្ញុំនេះ ខានចេញមកជួបមនុស្សនៅ ខាងក្រៅបែបនេះជាយូរខែមកហើយនោះទេ ពេលនេះខ្ញុំកំពុងតែសរសេរអ្នកណាគេមើលទៅ? ប្រហែលជាសរសេរខ្លួនឯងហើយមើលខ្លួនឯងហើយមើលទៅ ! ហេហេ សុំាញុំាមែន! តែសុំបញ្ជាក់ផងថា ក្មេងស្រីម្នាក់នោះ គឺជាប្អូនស្រីរបស់ខ្ញុំនោះទេ :D