រឿង/ កូនតុក្កតា របស់ក្មេងស្រីតូចម្នាក់"◕/◕"
ថ្ងៃនេះមេឃភ្លៀង ខ្ញុំនឹងមិត្តភក្តិ ពីរបីនាក់បាននាំគ្នារត់ចេញពីសាលាបឋមសិក្សាមក ដោយយកកាតាបមកធ្វើជាឆ័ត្រគ្រាន់ទន្ទូល ដើរជិតដល់ផ្លូវបែកជាពីរនៃសាលាពួកយើងក៏បានបែកពីគ្នាទៅផ្ទះរៀងៗខ្លួន ខ្ញុំក៏បានបន្តរដំណើរទៅមុខទៀតកាត់តាមផ្លូវតូចមួយកៀនសាលាតំរង់ទៅផ្ទះតែម្នាក់ឯង តែចំលែកត្រង់ពេលមេឃភ្លៀងមិនចេះរាំង ស្រាប់តែមានសំលេងក្មេងស្រីម្នាក់អង្គុយយំដៃអោបកូនតុក្កតាដែលដាច់ដៃដាច់ជើងអស់ ខ្ញុំក៏បានដើរចូលទៅជិតនាង រួចយកកាតាបទៅបាំងភ្លៀងអោយក្នេងស្រីនោះ បន្ទាប់មកសួរនាងថា ម៉េចបានយំ? ខ្ញុំបានសំលឹងមើលទៅកាន់កូនតុក្កតាខ្លាឃ្មុំពណ៍ត្មោតចាស់មួយដែលដាច់រហែករញ៉េររញ៉ៃអស់ទៅហើយនោះ រួចនិយាយទៅកាន់នាងថា “តុក្កតាខូចមែនទេ?” ក្មេងស្រីមើលមកមុខរបស់ខ្ញុំ ហើយមិននិយាយអ្វីទាំងអស់ នាងក៏ងោកក្បាលបង្ហាញពីចំលើយ “អោយខ្ញុំសុំមើលបន្តិច តើបានទេ? “ ក្មេងស្រីនៅតែ មិននិយាយអ្វីទាំងអស់ តែបានហុចកូនតុក្កតាដែលទទឹកជោគទៅដោយទឹកភ្លៀងដែលស្រក់មកយ៉ាងខ្លាំង ខ្ញុំក៏បានលាដៃទទួលកូនតុក្កតាពីនាង ហើយមើលទៅកាន់វា យ៉ាងមានកូនចិត្តតូចមួយដ៏ចំលែក មិនយូរប៉ុន្មានក៏ហាក់ដូចជាមានសំរឹបជើងបូករួមនឹងសំលេងដែលបែកខ្ជាយពីថ្លុកទឹកតូចៗដែលដក់ជាប់នៅនឹងដងផ្លូវ បានបន្លឺឡើងមកកាន់តែជិតខ្ញុំនឹងក្មេងស្រីម្នាក់នោះ បុរសវ័យចំណាស់ម្នាក់ក៏បានលេចមុខឡើងមក ធ្វើអោយអារម្មណ៍ខ្ញុំហាក់ភិតភ័យ នឹងមុខមាត់ដ៏កាចសាហាវរបស់គាត់ ក្នុងកាយវិការប្រញាប់ប្រញាល ហើយក៏បានទាញដៃក្មេងស្រីដែលកំពុងតែអង្គុយអោបក្បាលជង្គង់នៅទល់មុខជំហរខ្លួនរបស់ខ្ញុំ
អោយងើបឡើង រួចនិយាយទៅកាន់នាងទាំងសំលត់ទៀតថា “មកធ្វើស្អីនៅទីណ្ណឺង? ម៉ោ! ឆាប់ទៅនៅជាមួយនឹងយើង! ”កំលាំងទាញរបស់បុរសនោះធ្វើអោយខ្ញុំមានអារម្មណ៍ថាដូចជាមិនល្អនៅក្នុងចិត្តសោះ នាងបានកញ្ឆក់កូនតុក្កតានាងពិខ្ញុំទៅវិញដោយម្រាមដៃចុងក្រោយ តែក៏បានធ្វើអោយកូនតុក្កតារបស់នាងកាន់តែដាច់រហែកកាន់តែខ្លាំង ធ្វើអោយដៃរបស់វា ដាច់ចេញបាត់ទៅដោយដៃរបស់ក្មេងស្រីម្នាក់នោះ ដែលបន្សល់ទុកនូវដងខ្លួនរបស់វានៅនឹងខ្ញុំ កែវភ្នែកចុងក្រោយរបស់នាងដែលបណ្តោយទៅតាមការអូសទាញរបស់បុរសចំណាស់ម្នាក់នោះ បានធ្វើអោយខ្ញុំមានភាពអាណិតនឹងចិត្តក្តុកក្តួលយ៉ាងខ្លាំងទៅលើនាង ហាក់ដូចជាត្រូវការ ការសង្គ្រោះពិខ្ញុំ តែពេលនេះខ្ញុំមិនដឹងថាខ្លួនឯងអាចធ្វើអ្វីបាននោះទេ ..............
អោយងើបឡើង រួចនិយាយទៅកាន់នាងទាំងសំលត់ទៀតថា “មកធ្វើស្អីនៅទីណ្ណឺង? ម៉ោ! ឆាប់ទៅនៅជាមួយនឹងយើង! ”កំលាំងទាញរបស់បុរសនោះធ្វើអោយខ្ញុំមានអារម្មណ៍ថាដូចជាមិនល្អនៅក្នុងចិត្តសោះ នាងបានកញ្ឆក់កូនតុក្កតានាងពិខ្ញុំទៅវិញដោយម្រាមដៃចុងក្រោយ តែក៏បានធ្វើអោយកូនតុក្កតារបស់នាងកាន់តែដាច់រហែកកាន់តែខ្លាំង ធ្វើអោយដៃរបស់វា ដាច់ចេញបាត់ទៅដោយដៃរបស់ក្មេងស្រីម្នាក់នោះ ដែលបន្សល់ទុកនូវដងខ្លួនរបស់វានៅនឹងខ្ញុំ កែវភ្នែកចុងក្រោយរបស់នាងដែលបណ្តោយទៅតាមការអូសទាញរបស់បុរសចំណាស់ម្នាក់នោះ បានធ្វើអោយខ្ញុំមានភាពអាណិតនឹងចិត្តក្តុកក្តួលយ៉ាងខ្លាំងទៅលើនាង ហាក់ដូចជាត្រូវការ ការសង្គ្រោះពិខ្ញុំ តែពេលនេះខ្ញុំមិនដឹងថាខ្លួនឯងអាចធ្វើអ្វីបាននោះទេ ..............
ខ្សែរអាប់នៃផ្សែងទឹកភ្លៀងបានធ្វើអោយអ្វីៗក្លាយទៅជាពណ៍សរពាសពេញមេឃ ដែលធ្វើអោយភ្នែកខ្ញុំស្រវាំងមើលអ្វីសឹងតែមិនឃើញ នាងបានចាកចេញពីខ្ញុំបាត់ទៅហើយ ការស្គាល់គ្នាគ្រាដំបូងមួយគ្រានេះហាក់ដូចជាបានដក់ជាប់នឹងកូនក្រអៅនៃអារម្មណ៍របស់ខ្ញុំជានិច្ច ទាំងដែលពួកយើងមិនបានស្គាល់ឈ្មោះនឹងស្វែងយល់ពិគ្នាបានល្អជាងនេះ តែអ្វីដែលមាននៅក្នុងដៃ របស់ខ្ញុំនោះគឺ កូនតុក្កតាតូចមួយ ដែលនៅសល់តែចំនែកដែលត្រូវស្វែងរកម្ចាស់មកផ្គុបចូលគ្នាវិញតែប៉ុណ្ណោះ...
៩ឆ្នាំកន្លងផុតទៅខ្ញុំបានរៀនចប់ថ្នាក់វិទ្យាល័យ ហើយក៏បានមកបន្តការសិក្សាថ្មីមួយទៀត ដោយផ្លាស់ប្តូរទាំងទម្លាប់រស់នៅ ទីកន្លែងទឹកដី ភាពកក់ក្តៅពីឪពុកម្តាយ មករស់នៅតែម្នាក់ឯងក្នុងសហរដ្ធអាមេរិច ក្នុងទីក្រុងតូចមួយដែលមានប្រជាជនខ្មែររស់នៅច្រើន ថែមទាំងអាចពឹងពាក់អាស្រ័យគ្នាបានយ៉ាងល្អទៀតផង ការរៀនរស់នៅក្នុងទីកន្លែងថ្មី បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ហាក់បីដូចជាបានបំភ្លេចនូវរឿងអតីតកាលដែលបានកើតឡើងកន្លងមកអញ្ចឹងដែរ តែចំពោះរឿងមួយដែលខ្ញុំមិនអាចបំភ្លេចបានគឺនៅតែជាស្រមោលចិត្តដែលតែងតែមកអន្ទោលតាមគំនិតរបស់ខ្ញុំជាប់មកជានិច្ច
នៅក្នុងសាលារៀនមួយដែរខ្ញុំបានរៀននៅទីនេះ គឺមានមិត្តភក្តិជាច្រើនដែលសឹងតែមកពីគ្រប់ដំបន់ជាតិសាសន៍ បែរជាមិនសូវមានកូនខ្មែរមករៀននៅទីនេះទៅវិញ តែចំនួននៃអ្នករស់នៅបែរជាមានច្រើន
សិស្សស្រីដែលខ្ញុំបានស្គាល់គឺ សុទ្ធតែមានភាពរួសរាយរាក់ទាក់ដាក់ខ្ញុំ តែចំលែកតែក្មេងស្រីម្នាក់ដែលអង្គុយឆ្ងាយពីតុខ្ញុំបំផុតដែលមិនចេះមាត់ក ថ្ងៃមួយខ្ញុំនឹងនាងត្រូវបានគ្រូទទួលបន្ទុកថ្នាក់ចាត់ អោយធ្វើកិច្ចការសង្គមមួយជាមួយនឹងគ្នា តែនាងក៏បែរជាមិនចេះមាត់កអ្វីនឹងខ្ញុំសូម្បីតែបន្តិចសោះហើយ តែចំពោះមនុស្សដែលនៅជុំវិញខ្លួននាងដែលជាអ្វីដែលគ្រូមានកំហិតអោយធ្វើនោះ នាងបែរជារាក់ទាក់និយាយផ្សព្វផ្សាយទៅកាន់ពួកគេយ៉ាងមានភាពស្ទាត់ជំនាញជាទីបំផុត ទាំងនេះហើយគឺជាអ្វីដែលធ្វើអោយខ្ញុំមានការចាប់អារម្មណ៍ទៅ លើនាងកាន់តែខ្លាំង
ថ្ងៃបន្ទាប់នៅក្នុងសាលាហាត់សមតន្ត្រី ខ្ញុំបានក្រលេកភ្នែកមើលទៅការតុបតែងខ្លួនបែបស្តាយយុវវ័យសម័យថ្មីយ៉ាងឡូយឆាយជាទីបំផុតនៅពីក្រោយខ្នងរបស់នាងមានស្ពាយហ្គីតាមួយពីក្រោយ នឹងមានកូនកាតាបស្ពាយពីចំហៀងដែលមានដាក់បន្តោងប្លែកៗរណីងរណោង គួរជាទីចាប់អារម្មណ៍ តែអ្វីដែលប្លែកនោះគឺជាបំនែកតុក្កតាដែលរហែកមួយ ដែលគ្មានរូបរៀងជាតុក្កតាសោះឡើយ ខ្ញុំក៏បានងាកមុខចេញពីរូបរាងដ៏ហុំហួនរបស់នាង ហើយបែរមកកេះហ្គីតាលេងតែម្នាក់ឯងវិញ .....
បន្តិចក្រោយមកសំលេងសារ៉ែនក្នុងថ្នាក់ក៏បានបន្លឺ ឡើងមកដោយគ្មានមូលហេតុ បង្ហាញអោយដឹងថានឹងមានហេតុការណ៍អ្វីមួយបានកើតមានឡើងក្នុងពេលនេះយ៉ាងជាក់ ត្រឹមមួយពព្រិចភ្នែកអ្វីៗនៅក្នុងបន្ទប់ស្រាប់តែងងឹតស្លុប ភ្លើងអំពូលនៅជាប់ពិដានក៏ត្រូវបានដាច់ទៅ ដំណក់ទឹកជាច្រើនបានធ្លាក់ចុះមកពីពិដានដែលជាទឹកតភ្ជាប់ពី ប្រព័ន្ធសុវតិ្តភាពពេលដែលមានភ្លើងឆេះកើតឡើងមកម្តងៗ អារម្មណ៍ខ្ញុំប្រែហាក់ជាស្លុតមិនដឹងថាត្រូវធ្វើអ្វីទៀត តែស្រាប់តែមានកំលាំងអ្វីម្យ៉ាងបានច្រានខ្ញុំអោយចេញមក ធ្វើអោយខ្ញុំដួលពោបទៅនឹងឥដ្ធ ហើយបានសង្កត់ទៅដោយទំរង់មុខរបស់ក្មេងស្រីវ័យជំទង់ម្នាក់ ពោបខ្លួនពីលើខ្ញុំ ក្នុងសភាពជាអ្នកជួយការពារពីរឿងអ្វីមួយ ពន្លឺភ្លើងពណ៍ក្រហមច្រាលបានផ្ទុះចេញមកពីឡរកំដៅដែលនៅពីក្រោយកន្លែងដែលខ្ញុំបានអង្គុយលេងហ្គីតាអំប៉ាញ់មិញ មកយ៉ាងខ្លាំង ហើយក៏បានរលត់បាត់ទៅវិញនៅពេលដែលមានសត្តិសុខនៃសាលាមកជួយអន្តរាគម៍បានទាន់ពេលវេលា បែរមកឯខ្ញុំនេះវិញកំពុងតែនឹងដេកពោបទៅនឹងឥដ្ធក្នុងទំរង់ជាអក្សរ អ៊ិច (x) ត្រដាងដៃត្រដាងជើងដោយសារតែកំលាំងរបស់ក្មេងស្រីម្នាក់ដែលបានជួយសង្គ្រោះជិវិតរបស់ខ្ញុំអោយផុតពីគ្រោះថ្នាក់ ដៃរបស់ខ្ញុំក៏បានស្រវារទៅចាប់ចង្កេះរបស់នាង ក្នុងន័យជួយលើកនាងលើងពីខ្លួនរបស់ខ្ញុំ តែក៏បានប៉ះនឹងរបស់អ្វីម្យ៉ាងដែលមានសភាពទន់ៗ នឹងសំលីដ៏ចាស់ដែលស្រោបនៅក្នុងអ្វីម្យ៉ាងដែលមិនដូចជាតុក្កតា ភ្លើងក្នុងបន្ទប់ក៏ស្រាប់តែបានបើកឡើងវិញពន្លឺភ្លើងក្នុងបន្ទប់បានធ្វើអោយភ្នែករបស់ខ្ញុំ ឃើញយ៉ាងជាក់ថា នេះហើយគឺជាបំនែកនៃកូនតុក្កតាដែលខ្ញុំតែងតែ មានកូនចិត្តដល់ធំមួលចង់រកម្ចាស់វាដើម្បីមកផ្គុំវាអោយចេញជារូបរាងវាឡើងវិញ តែស្រាប់តែ “ លោកកើតអីដែររឺទេ?”ខ្ញុំក៏ប្រញាប់ក្រោកឡើងវិញហើយ រៀបចំឥរិយាបថអោយបានសមរម្យ “ អុស...! បាទខ្ញុំមិនអីនោះទេ” J ខ្ញុំបានញញឹមទៅកាន់នាងដោយភាពជឿជាក់ ហើយនាងក៏បានញញឹមតបមកខ្ញុំវិញដោយស្មាមញញឹមមួយដែលខ្ញុំតែងតែចងចាំវាទុករយះពេលជាង១០ឆ្នាំ មកហើយនោះ “ បើ អឹញ្ចឹងខ្ញុំសុំលាលោកទៅវិញហើយJ” ជំហ៊ានរបស់នាងក៏បានបស់ទៅមុខដោយភាពស្វាហាប់ តែខ្ញុំបែរជាមានភាពស្ទាក់ស្ទើរនឹងអ្វីម្យ៉ាងថាខ្ញុំនឹងត្រូវធ្វើអ្វី នៅពេលនេះ....
ខ្ញុំក៏បានដកយករបស់អ្វីមួយចេញពីក្នុងកាតាបរបស់ខ្ញុំយ៉ាងឆាប់រហ័ស ហើយបានស្រែកទៅកាន់នាង
“ តែ! ឈប់សិន!”
“លោកមានរឿងអីទៀត តើមែនទេ? “
“ អឹ.....ហឹម...........គឺ
“ o-0? #
“ អុសគឺមែនហើយ ខ្ញុំវីសតែនឹងភ្លេចអរគុណដល់នាង ..ទៅហើយ “
“ គឺមិនអីនោះទេ J “ នាងបានមើលមកកាន់មុខរបស់ខ្ញុំដោយញញឹមម្តងទៀត រួចក៏ បន្តដំនើរទៅមុខជាបន្ត
“ អេ...........ស! “
“ ច៎ា?”
“ គឺ..........វា......” ខ្ញុំបានសំលឹងមើលទៅកាន់បន្តោងមួយដែលបង្ហាញយ៉ាងច្បាស់ថាជាដៃរបស់កូនតុក្កតាមួយនោះ ខ្ញុំក៏បានដកដៃដែលកាន់កូនតុក្កតាចាស់មួយពីខាងក្រោយខ្នងរបស់ខ្ញុំមក...
អ្វីដែលខ្ញុំបានឃើញ គឺជាកែវភ្នែកមួយដែលកំពុងតែសំលឹងមកកូនតុក្កតាក្នុងដៃរបស់ខ្ញុំដោយទឹកភ្នែករលីងរលោង នឹងភាពជឿជាក់បំផុត នាងបានចូលដើរមកកាន់តែជិតខ្លួនរបស់ខ្ញុំហើយទទួលយកតុក្កតាពី ក្នុងដៃរបស់ខ្ញុំ យកទៅមើល នឹងផ្គុំចូលជាមួយនឹងដៃតុក្កតាមួយនោះ ដោយទឹកភ្នែក “ គឺ ពិតជាវាមែន....
“ មែនហើយគឺពិតជាវាមែន .....ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានជួបនាងម្តងទៀត..ក្មេងស្រី ...”
ពេលនេះសន្ធឹកនៃសំលេងយំរបស់នាងក៏បានបន្លឺឡើងកាន់តែខ្លាំង នាងបានរត់មកក្រសោបខ្លួនរបស់ខ្ញុំ ដោយការអោបយ៉ាងទន់ភ្លន់នឹងមានភាពកក់ក្តៅជាទីបំផុត ហើយបាននិយាយមកកាន់ខ្ញុំវិញថា
“ ទីបំផុតខ្ញុំ បានរកលោកឃើញហើយ បងប្រុស ..... T_T”
“ នេះនាងយំតើ មែនទេ? “ “ កុំយំអី ក្មេងឆ្កួត ! នេះតើប្រុងអោយខ្ញុំជួបនាង នៅពេលណាគឺ នាងនឹងយំនៅពេលនោះពិតមែនដែរទេ? “ខ្ញុំបាននិយាយដោយលាយឡំនឹងស្មាមសើច ហើយលើកដៃទៅអង្អែលក្បាលរបស់នាង
“ វាគឺជាអ្វី ដែលខ្ញុំមិនអាចបំភ្លេចបាននោះទេ លោកដឹងដែរទេ? កាលពីជាង១០ឆ្នាំមុន ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងស្វែងរកលោកអោយឃើញ ដើម្បីប្រគល់នូវបំណែកតុក្កតាតូចមួយនេះអោយទៅលោក តែពេលនេះក្តីបំណងរបស់ខ្ញុំ វាបានសំរេចមែនហើយ ព្រហ្មលិខិតគឺពិតជាមានមែន ខ្ញុំនឹងចងបងអោយជាប់ ហើយក៏គ្មានថ្ងៃដែលយើងនឹងបែកគ្នាដូចកាលពីជាង១០ឆ្នាំមុននោះទេ ....”
ខ្ញុំស្ទើរតែមិនចង់ជឿនូវពាក្យពេចន៍ដែលក្នេងស្រី ម្នាក់នេះបាននិយាយចេញមកអំម្បាញ់មិញនេះនោះទេ .....................” តែពាក្យនេះវាសម តែជារូបបងនោះ ទេដែលសមនឹងនិយាយទៅកាន់រូបអូនណា ក្មេងស្រីតូចរបស់បង “ J
“អូនស្រលាញ់បង >>>>>>បងស្រលាញ់អូន” ;)
បងពិតជាស្រលាញ់អូនខ្លាំងមែនទែន!
ក្មេងស្រីដ៏គួរអោយស្រលាញ់របស់បង!
"◕‿◕""សំរាប់បវេសនកាលឆ្នាំថ្មីជិតចូលមកដល់"◕‿◕""