រឿង First LoVe របស់សិស្សវិទ្យាល័យម្នាក់
First LoVe....
សួស្តី! គឺខ្ញុំក្មេងប្រុសថ្នាក់ទី១០នៃវិទ្យាល័យមួយក្នុងទីក្រុង
រឿងស្នេហាអ្វីគឺខ្ញុំមិនចេះនោះទេ តែក៏ចង់មាននឹងគេដែរ ! ហិហិ តើអាចជួយខ្ញុំបានទេ? ព្រោះពេលនេះខ្ញុំកំពុងតែធុញទ្រាន់នឹងក្មេងស្រីដ៏គួរអោយស្រលាញ់តែម្នាក់របស់ខ្ញុំហើយ!
អូរមែនហើយ! ប្រហែលជាបងប្អូនមិត្តយុវវ័យចង់ដឹងខ្លះ នៃប៉ុន្មានចំនុចដែលខ្ញុំបានឈានជើងចូលទៅស្គាល់អ្វីទៅដែលគេហៅ ថា First Love ហើយ! តោះមកចូលរួមស្តាប់ទាំងអស់គ្នា!
ខ្ញុំគឺជាក្មេងប្រុសម្នាក់ដែលក្រៀមក្រោះបំផុតហើយនៅក្នុងថ្នាក់របស់ខ្ញុំ តែក៏មិនលាក់បាំងអ្វី នោះដែរ គឺតែងតែមានក្មេងស្រីមួយចំនួនផ្ញើរសារតាមរយះទូរស័ព្ទ ក៏មិនដឹងដែរថា ពួកនាងបានលេខខ្ញុំនោះមកពី ណាដែរក៏មិនដឹង! ហិហិហិ (មិនមែនអួតទេណាបាទ) តែនេះចំៗតែម្តងហើយ តែធាតុពិតត្រូវតែនិយាយ បើលាក់ទុក ខ្លាចបាប! J
ថ្ងៃមួយខ្ញុំនឹងមិត្តភក្តិបាននាំគ្នាចូលទៅក្នុងហាងអ៊ីនធើណេតនៅជិតសាលារបស់ខ្ញុំ គ្នាមិនតិចទេគឺ៥នាក់តែក៏សុំទូគេតែមួយទូតែប៉ុណ្ណោះ ! ( ពួកវាពិតជារិះលុយមែនទែន)! តែមិនដឹងធ្វើម៉េច នេះហើយចរឹកខូចសតិរបស់មិត្តភក្តិខ្ញុំ ហិហិ ក៏មានអារម្មណ៍ថាចង្អៀតមែនទែន! ខ្ញុំក៏បានសុំកក់ទូ មួយផ្សេងពីពួកវា
មួយសន្ទុះក្រោយមក ពួកវាក៏ហៅខ្ញុំចំៗឈ្មោះថា អាស្វា ពេញៗតែម្តង
“វាស្អី !!” គឺរូបស្រីស្អាត! @_@ ពេលខ្ញុំមើលហើយស្រាប់តែមានអារម្មណ៍ថា ហ្ហើយ! គ្មានស្អាតអីបន្តិចផង ខ្ញុំក៏យកដៃ ដែលកំពុងតែច្រុតនឹងតុ វ៉ៃក្បាលអាពួកម៉ាក់ខ្ញុំម្នាក់ដែលហៅខ្ញុំមកនោះ ហាហ “យកតែខ្លួនឯងទៅ!! “ ពេលដែលខ្ញុំមកអង្គុយចុះនៅមុខទូរបស់ខ្លួនឯងហើយ ក៏ ប្រញាប់បើកហ្វេសបុកមើលភ្លាមថា ស្រីម្នាក់នោះ គឺ ជាអ្នកណា >.^!! គឺ ឃើញហើយ! ពាក់ឯកសណ្ធានសិស្សសាលា អាវមិនចំជាអាវ សំពត់កំព្រោងធំជាងខ្លួន ពាក់បូពណ៍ផ្កាឈូកស្លេក តែមុខហេតុអីក៏Cute ម្លេះន៎រ! ហាហាហា
ជំហ៊ានបន្ទាប់នោះគឺ Status is single មុខរបរជាសិស្ស តែលក់គុយទាវ ? អូមែនហើយ! ប៉ាគេបើកហាងគុយទាវ! ហាហាហាហា អាស័យដ្ធាន នេះច្បាស់ ជាចង់ផ្សាយពាណិជ្ធកម្មអោយហាងគុយទាវប៉ារបស់គេហើយមើលទៅ? ហហាហា ខ្ញុំក៏បានកត់វាចូលទៅក្នុងក្រដាស់Note តូចមួយរបស់ខ្ញុំ
មួយសប្តាហ៍ក្រោយមក ខ្ញុំក៏បានទៅដល់ហាងគុយទាវរបស់នាង អ្វីដែលបានជួបនោះគឺ ក្មេងស្រីរឡិរឡក់ម្នាក់ ដែលធ្វើខ្លួនដូចជាប្រុស ពាក់អាវយឺតពណ៍សធំជាងខ្លួន សក់ខ្លីកន្ត្រីងកន្ត្រើង គួរអោយខ្នាញ់ >.^!! មើលមកខ្ញុំហើយនិយាយមកថា “មានគុយទាវសរសៃធំ សរសៃតូច នឹងមីសាច់គោ “@_@?
ខ្ញុំធ្វើមុខឡីឡឺ ភ្នែកក៏ក្រឡាប់ចុះក្រឡាប់ឡើង ធ្វើអោយក្មេងស្រីម្នាក់នោះ ផ្អៀងក មើលមុខរបស់ខ្ញុំកាន់តែជិត ហាហាហា
ខ្ញុំក៏បាននិយាយទៅកាន់នាងថា ខ្ញុំនេះហើយជាហ្រ្វេនរបស់នាងក្នុងហ្វេសបុក ( និយាយបែបអៀន)
នាងឈរឆ្ងក់ ហើយធ្វើភ្នែកសំលក់មកកាន់ខ្ញុំ ព្រមទាំងនិយាយថា
“ ហ្វ្រេនរបស់ខ្ញុំ? “
“ បាទ !”
“O-0?”
“ ហើយក៏ចង់......រាប់អាននាង...:P “
ពេលបានលឺខ្ញុំនិយាយហើយ នាងក៏ធ្វើទឹកមុខដូចជាយ៉ាងម៉េចមិនដឹងទេ រត់ចេញពីខ្ញុំពីរបីជំហ៊ានហើយក៏ បែរខ្នងដាក់ខ្ញុំ ធ្វើមុខដូចជារំភើប ដៃអេសក្បាល ហាស់ហាស់ ទិចប៉ះចំអ្នកខ្សោយបេះដូងទៅ? :P
មិនបានប៉ុន្មានថ្ងៃផង ខ្ញុំនឹងនាងក៏បានក្លាយទៅជាមិត្តភាពនឹងគ្នា គឺបែបនៀក! ចេញពីសាលា ក៏ជិះម៉ូតូឆាលី ដុបគ្នាមកផ្ទះ ហើយក៏ជូនគ្នាមកផ្ទះវិញ ហើយក៏ជូនទៅវិញ >.^!! ពេលមួយនាងបាននាំខ្ញុំទៅជិះរម៉កដឹងឥវ៉ាន់របស់ប៉ារបស់នាង រហូតដល់គេដេញគប់សក់ក្បាលប្រលាក់សុទ្ធតែស្ពៃផងក៏មានដែរ ហេហេ តែយ៉ាងណាក៏វាហាក់មានន័យ នៃជីវិតថ្មីមួយនៃវ័យរបស់ខ្ញុំនេះដែរ J នាងតែងតែធ្វើចរឹកដូចក្មេង រឡិររឡក់ តែក៏គួរអោយស្រលាញ់ខ្លាំងមែនទែនហើយ... <3 រហូតដល់ថ្ងៃបុណ្យណូអែលខ្ញុំក៏បានស្មាគ្រចិត្តសុំស្នេហ៍ពីនាង គឺជាFirst Love ពេលនោះនាងក៏បានសំលក់មុខរបស់ខ្ញុំហើយខាំមាត់ដាក់ខ្ញុំរហូតដល់ចេញថ្ពាល់ខួចរបស់នាង ទីបំផុតនាងក៏បានបង្ហាញនូវស្នាមញញឹមចេញមក ហើយក៏ហក់មកអោបករបស់ខ្ញុំ ហើយក៏ទាញដៃរបស់ខ្ញុំអោយរត់ទៅតាមនាង កន្លែងនោះគឺជាកន្លែងដាក់អីវ៉ាន់នឹងមានរទះដឹកអីវ៉ាន់របស់ប៉ានាង (នាងចង់នាំខ្ញុំជិះរទះនេះទៀតហើយមែនទេ? ) ហាហហាហាហា តែពេលនេះគ្មានអ្នកណាម្នាក់ឃើញទៀតនោះទេ នាងជាអ្នកដុបខ្ញុំហើយខ្ញុំក៏ បានអង្គុយនៅលើរទះម៉ូតូដឹកអីវ៉ាន់នោះ
ក្រោមខ្យល់អាកាសដ៏បរិសុទ្ធ ត្រជាក់ស្រួលតាមដងផ្លូវ ពួកយើងបានមកដល់មាត់បឹងមួយដែលមានដុំថ្មធំៗ ហើយនាំគ្នារត់លេងយ៉ាងសប្បាយ ហើយក៏ជាពេលដែលនាងស្រែកប្រាប់ទៅមេឃដែលនៅចំ ពោះ មុខខ្ញុំដែរថា (អូន..........ស្រ.......លាញ់.......បង......... >.^!! អារម្មណ៍រំភើបដែលគ្មានអ្វីលាក់បាំងបាន ក៏ត្រូវបានបង្ហាញឡើងមក !!!!!!!! ខ្ញុំពិតជាសប្បាយចិត្តមែនទែន! នឹងទទួលយក First Love របស់ខ្ញុំមកទុកក្នុងបេះដូង ជារៀងរហូតទៅ.............! >>>>បងពិតជាស្រលាញ់អូនខ្លាំងណាស់ណា ស្រីរពិលរប៉ូច! >3< hahah
គឺវាបានចប់ហើយ! ហើយស្នេហាដំបូងរបស់ខ្ញុំនេះក៏ បានបន្តរហូតមកដល់ថ្នាក់បណ្ឌិត ដែលមានម៉ាក់ប៉ាលោកទទួលស្គាល់ ពួកយើងបានបញ្ចប់បរិញ្ញាជាមួយនឹងគ្នា ហើយក៏មានគំរោងចាប់ដៃគ្នាជាគ្រួសារនៅចុងឆ្នាំក្រោយនេះផងដែរ ក_ក! ពិតជាសប្បាយចិត្តមែន! ហាហហាហា
ដោយវឌ្ឍនៈ
សំរាប់កំសាន្តពេលអផ្សុក :P ក្នងថ្ងៃវិស្សមកាលឆ្នាំនេះ :)