ស្តាប់រឿងស្នេហាឈឺចាប់របស់មិត្ត្កម្នាក់ក្នុងអនុវិទ្យាល័យ
វិទ្យាល័យ ឆ្នាំ២០១១ .....
ខ្ញុំឈ្មោះ បូណា វ៉ាន់ ជាសិស្សជំនាន់ថ្ងៃទី៩ នៃអនុវិទ្យាល័យ គោលបំណងគឺចង់ផ្ញើរសំបុត្រមួយច្បាប់នេះជូនទៅដល់មនុស្សដែលខ្ញុំតែងតែស្រលាញ់ តែក៏បានជាមកទើត្រឹម ទំព័របណ្តាញសង្គម My High School life នេះទៅវិញ ត្រូវហើយ ខ្ញុំបានប្រាប់ទៅម្ចាស់ប្លក់នេះហើយ បើសិនជាគេបានឃើញវា ហើយបានដាក់Comment នៅក្នុងប្លក់របស់អ្នក សុំប្រាប់មកខ្ញុំផង….
ខ្ញុំនៅតែស្រលាញ់គេជារៀងរហូតទៅ…….
ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១០ ខ្ញុំបានអង្គុយនៅរានហាលខាងមុខផ្ទះ ហើយសំលឹងមើលទៅមេឃដែលមានកាំជ្រួចរាប់ពាន់គ្រាប់ បានជះពន្លឺភ្លឺចញ្ចាចពាសពេញផ្ទៃមេឃ នាវេលាម៉ោង ០០: ០៣នាទី ឈានចូលឆ្នាំថ្មីនៃ២០១១ ហើយក៏ជាថ្ងៃឆ្លងចូលនៃបុណ្យកំណើតគម្រប១៦ឆ្នាំរបស់ខ្ញុំផងដែរ ទឹកភ្នែករបស់ខ្ញុំស្ទើតែនឹងស្រក់ចុះគ្រប់ពេលនោះពេលដែល បានគ្រលាស់ភ្នែកមើលទៅកាន់ទូរស័ព្ទដែលគ្មានបន្លឺសំលេងរោទ៍នឹងសំលេងផ្ញើរសារជូនពរថ្ងៃកំណើតរបស់ខ្ញុំ សូម្បីតែក្នុងឪកាសឆ្នាំថ្មី... ខ្ញុំបានត្រឹមតែអង្គុយអោបក្បាលជង្គុងឈ្ងោកមុខចុះក្រោមភ្លើងកាំជ្រួចដ៏ហាក់ប្រែជាគ្មានន័យអ្វីទាល់តែសោះ សំរាប់មនុស្សដែលគ្មានបានការដូចជារូបខ្ញុំនេះ
ម៉ោង ០០:១០នាទី ខ្ញុំដឹងត្រឹមថាខ្ញុំបានគេងលក់បាត់ទៅហើយ សំលេងកាំជ្រួចនៅតែបន្តឡើង ត្រចៀករបស់ខ្ញុំប្រែជាស្ពឹកព្រោះតែថាមពលនៃសំលេងដ៏ខ្លាំងខ្លា នៃកំាជ្រួចទាំងនោះ អារម្មណ៍ចំលែកមួយក៏ ស្រាប់តែបានផុសឡើង កៅអីដែលខ្ញុំបានអង្គុយអោបក្បាលនឹងជង្គង់នោះក៏ស្រាប់តែញ័រឡើង ក្នុងចិត្តខ្ញុំក៏គិតឡើងថា នេះសង្ស័យជាសញ្ញាដែរបញ្ជាក់ថាការរញ្ជួយដីនៅជប៉ុនបានរាល់ដាលមកដល់ស្រុកខ្មែរយើងនេះហើយតើមែនទេ? ពេលនេះអារម្មណ៍ខ្ញុំគ្មានអ្វីពោរពេញទៅដោយភាពភ័យខ្លាចស្លាប់នោះទេ ខ្ញុំបានបំរាស់ខ្លួនចេញពីលើកៅអីហើយក៏អោនខ្លួនក្រាបចុះទៅខាងក្រោមកៅអីវិញម្តង បណ្តាលអោយកៅអីដែលខ្ញុំកំពុងតែជ្រកក្បាលនោះហើបជើងឡើង របស់អ្វី មួយធ្ងន់ៗតែមានទំហំតូចបានធ្លាក់ចុះមកចំពីលើក្បាលរបស់ខ្ញុំប៉ោក!!
ទេ! ខ្ញុំមិនអាចស្លាប់បាននោះទេ! ខ្ញុំត្រូវតែប្រញាប់ក្រោបឡើង! មិនគិតអីទៀតខ្ញុំក៏បានតាំងជំហរវិញយ៉ាងនឹងន៎របំផុត តែផ្ទុយទៅវិញពីអ្វីដែលនៅជុំវិញខ្លួនប្រែជាស្ងប់ស្ងាត់ សំលេងកាំជ្រួចដែលតែងតែផ្ទុះឡើងសឹងបែកក្រដាសត្រជាក់ក៏បែរជាស្ងប់ទៅវិញ នៅសល់ឡើយតែសំលេងទូរស័ព្ទដែលកំពុងតែញ័រ វឺត...វឺត....-[]_[]- ហ្ហើយ!!!!!!!!!!!! ចំជាឆ្កួតមែន....! ហាហាហាហា
ហើយអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់ពីបាត់បង់នូវភាពផឹតភ័យទាំងនោះអស់ហើយ គឺជាការលើកទូរស័ព្ទមកចុចមើលថាជាឈ្មោះអ្នកណាគេដែលបានតេមក ចប់ហើយ! ១៤ មីសខល ទៅហើយ! ពេលនេះអារម្មណ៍របស់ខ្ញុំបានប្រែជាស្រស់ថ្លា នឹងហាក់ដូចជារំភើបមួយរំពេចនៅពេលដែរអ្វីដែលកំពុងលោតឡើងនៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំនោះគឺជាឈ្មោះមនុស្សម្នាក់ដែលខ្ញុំកំពុងតែ ទន់ទឹងរង់ចាំជាងមួយយប់ទៅហើយនោះ
“ បូណា... “ សំលេងរបស់គេពេលនេះហាក់ដូចជាខ្សោយៗ
“ សួស្តីឆ្នាំថ្មី!!!!!! បងសុំជូនពរមនុស្សដែលបងស្រលាញ់...
“ បងកំពុងតែធ្វើអីនឹង?
ខ្ញុំបានស្ងាត់មាត់មួយរំពេចនៅពេលដែលបានលឺសំលេងនឹងសំដីខ្សោះៗខុសប្លែកពីធម្មតាបែបនេះ
“ ពេលនេះបងទំនេរដែរទេ?
“ 0.0
“ គឺ អូនចង់ជួបបង! .... យើងជួបគ្នានៅស្តារម៉ាតខាងក្រោមផ្ទះបងចុះ
“ នេះ...អូនមានរឿងអីតើមែនទេ? .....
តឺតតឺតតឺត......
សំលេងតឺតតឺតតឺត...... បែបនេះបានបញ្ជាក់ថាខ្សែរទូរស័ព្ទពីម្ខាងទៀតត្រូវបានផ្តាច់ការទាក់ទងបាត់ទៅហើយ អារម្មណ៍របស់ខ្ញុំហាក់ប្រែជាធ្ងន់ បេះដូងដែលស្ងប់បានប្រែជាលោតញាប់ ដឹបដឹបដឹប ខ្ញុំបានរត់សំដៅទៅរកទ្វារផ្ទះយ៉ាងលើន ដើម្បីចេញទៅជួបនឹងមនុស្សដែលខ្ញុំយល់ថាគេច្បាស់ជាមានរឿងអ្វី ទុក្ខសោកជាក់ជាមិនខាននោះទេ ....
អាកាសធាតុប្រែជាស្ងប់ ខ្យល់ហាក់ដូចជាប្លែក សំលេងស្លឹកឈើប្រែជានៅនឹងហាក់គ្មានជីវិតអ្វីសំរាប់បន្តទៅថ្ងៃស្អែកទៀត ខ្ញុំបានឈរចាំមនុស្សដែលខ្ញុំចង់ឃើញមុខយ៉ាងយូ ទាំងកាយប្រែជារងារដោយគ្មានភាពត្រជាក់នៅជុំវិញខ្លួនសោះនោះ សំលេងម៉ូតូម៉ាកល្បីមួយគ្រឿងក៏បានបន្លឺសំលេងឡើងមកពីចំងាយ បណ្តាលអោយអារម្មណ៍ខ្ញុំបែរជានឹងនរមួយរំពេច
ខ្ញុំក៏ប្រញាប់បែរមុខមកក្រោយ រួចសំលេងមើលទៅទីតាំងនៃសំលេងម៉ូតូនោះ គឺជាមនុស្សប្រុសកំលោះសង្ហារម្នាក់ ថែមទាំងមានក្មេងស្រីម្នាក់ជិះអោបជង្កេះនៅពីក្រោយទៀតផង អ្វីដែលខ្ញុំគិតនោះ គឺ ប្រាកដជាគូរស្នេហ៍គេជិះម៉ូតូដើរលេងពេលរាត្រីបន្ទាប់ពីការខោនដោនសំរាប់ឆ្នាំថ្មីនេះហើយមើលទៅ តែប្លែកអីតែម៉ូតូដ៏ល្បីមួយគ្រឿងនោះ បែរជាមកឈប់ង៉ក់នៅចំពីមុខរបស់ខ្ញុំទៅវិញ ក្មេងស្រីម្នាក់ដែលខ្ញុំតែងតែស្គាល់មុខនឹងតែងតែដក់នៅជាប់ក្នុងក្រអៅបេះដូងរបស់ខ្ញុំពីមុនមកនោះ ក៏ក្លាយទៅជាគូរសង្សារមួយគូរនោះទៅវិញ ពួកគេបានឈានជើងចុះពីលើម៉ូតូនោះព្រមៗគ្នា ហើយបានដើរមកឈប់នៅចំពោះមុខរបស់ខ្ញុំ បុរសម្នាក់ដែលកំពុងតែឈរកាន់ដៃក្មេងស្រីក្នុងបេះដូចខ្ញុំ ក៏បានឈោងដៃមកចាប់ដៃរបស់ខ្ញុំ ហើយបាននិយាយមកកាន់ខ្ញុំថា “ ឈប់ពាក់ព័ន្ធជាមួយនឹងសង្សាររបស់ខ្ញុំទៀតតើបានទេ? “ ជំហររបស់ខ្ញុំប្រែជាលែងនឹង ដៃដែលខ្ញុំកំពុងតែចាប់ជាមួយនឹង បុរសម្នាក់នោះ ហាក់ប្រៃជាទន់ ខ្ញុំបានទន់ជង្គង់នៅចំពោះ មុនគេទាំងពីរនាក់ ហើយទឹកភ្នែករបស់ខ្ញុំស្រាប់តែស្រក់ចុះ តែមុខរបស់ខ្ញុំក៏បានសំលឹងមើលទៅមនុស្សស្រីដែលខ្ញុំតែងតែស្រលាញ់ តែងតែប្រើពេលវេលាសំរាប់រងចាំ តែងតែហ៊ានលះបង់គ្រប់ទាំងអ្វីៗគ្រប់យ៉ាងដើម្បីគេ នៅពេលនេះគេបានប្រែជាយកការឈឺចាប់ទាំងនេះមកប្រគលអោយរូបខ្ញុំតែម្នាក់ឯងបែបនេះសោះ អ្វីទៅដែលហៅថាស្នេហាដែលអូនតែងតែធ្លាប់ប្រគល់ជូនមកបង.....ពេលនេះបងបានត្រឹមតែអង្គុយលត់ជង្គង់នៅទល់មុខអូននឹងមនុស្សដែលកំពុងតែដណ្តើមអូនចេញពីរូបបងបែបនេះតើមែនដែរទេ...? អូនប្រាប់បងមក…..!!!!
ខ្ញុំដឹងថាទោះបីជាខ្ញុំស៊ូទ្រាំបាក់ទឹកចិត្ត នឹងភាពទន់ជ្រាយទាំងអស់នេះទៀតក៏គ្មានបានប្រយោជន៍អ្វីមកវិញនោះដែរ ព្រោះតែអ្វីៗគេគឺជាអ្នករៀបចំ ខ្ញុំបានព្យាយាមក្រោបឡើង ដៃរបស់ខ្ញុំដែលធ្លាប់តែទន់ជ្រាយក្នុងពេលនេះ គឺខ្ញុំបានព្យាយាមធ្វើអោយវាមានភាពរឹងមាំឡើងវិញ សំរាប់ទប់ខ្លួនមិនអោយដួលនៅនឹងមុខមនុស្សស្រីដែលបានក្បត់ស្នេហារបស់ខ្ញុំបែបនេះនោះទេ អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺខំប្រឹងដើរចេញពីពួកគេទាំងពីរនាក់ ទាំងភាពឈឺចាប់នឹងការចុះចាញ់ ហើយបាននិយាយពាក្យបីបួនឃ្លាទាំងកំពុងតែនឹងឈានជើងចេញពីភាពអាម៉ាស់នោះមក
“ បងនឹងធ្វើខ្លួនអោយកាន់តែរឹងមំាជាងនេះ បងនឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្លួនឯងវិញ បងនឹងព្យាយាមខំបំភ្លេចអូនចេញពីបេះដូងដែលអូនបានបំផ្លាញវាចោលនេះ បងនឹងលុបរូបអូនចេញពីបេះដូចរបស់បង …... “ សំលេងយំចេញពីបេះដូចដ៏ខ្ទេចខ្ទាំរបស់ខ្ញុំនេះក៏បានបន្លឺឡើង បងមិនខ្មាស់អូននោះទេ បើបងគ្រាន់តែបង្ហូរទឹកភ្នែកចេញពីបេះដូចបងបែបនេះនោះ សូមអោយអូននៅជាមួយគេដោយមានសេចក្តីសុខដូចអ្វីដែលអូនបានធ្វើក្នុងពេលនេះទៅចុះ
…………
រឿងស្នេហាដ៏ឈឺចាប់របស់ខ្ញុំមួយនេះវាបានបញ្ចប់ត្រឹមម៉ោង១ នឹង ០០ នាទី(យប់).......
ដោយវឌ្ឍនៈ
សំរាប់អ្នកដែលធ្លាប់មានការឈឺចាប់នឹងរឿងស្នេហា