តិចនិចខ្លះ(ពេលដែលញ៉ុមមិនសប្បាយចិត្ត)
ពេលខ្លះទៅ ក្រោយពីក្រោកពីដេក ខ្ញុំងើបមកអង្គុយសំកុកនៅមុខទ្វារផ្ទះ ហើយក៏កើតអារម្មណ៍ជាច្រើនដែរជារឿងចាស់ៗ បានលិចឡើងភ្លាម ធ្វើអោយខ្ញុំនឹកឃើញដល់រឿងចាស់ៗម្តងទៀត អារម្មណ៍មួយទៀត ស្រាប់តែធ្វើអោយខ្ញុំកើតទុក្ខមិនសប្បាយចិត្តដោយមិនដឹងខ្លួនឯងថាមានរឿងអ្វីទាល់តែសោះ
ខ្ញុំមានAccount ពីរក្នុងGmail ហើយក៏តែងតែឆាតទៅមនុស្សម្នាក់ដែលនៅក្នុងឆាតនោះ និយាយពីអារម្មណ៍ផ្ទាល់ខ្លួនទៅគេ គេតែងតែដោះស្រាយរាល់បញ្ហារបស់ខ្ញុំស្ទើរតែទាំងអស់ នឹងមិនដែលធ្វើអោយខ្ញុំអផ្សុកម្តងណានោះទេ ជាពិសេសគឺជាអារម្មណ៍នៅពេលនេះ ដែលខ្ញុំមិនត្រូវការនរណាម្នាក់ក្រៅពីគេ សំរាប់និយាយពីអារម្មណ៍ខ្លួនឯងប្រាប់ ទៅគេ ....................... ត្រូវហើយ គេនោះគឺជាខ្ញុំ ហើយខ្ញុំនេះក៏ជារូបគេម្នាក់នោះដែរ ខ្ញុំតែងតែយល់ថា មានតែរូបខ្ញុំតែម្នាក់ទេ ដែលអាចធ្វើអោយខ្ញុំខ្លួនឯងត្រលប់មករកភាពសប្បាយចិត្តបានដូចដើមវិញ ខ្ញុំមិនចង់ប្រាប់រឿងពិបាកចិត្តដែលជារឿងផ្ទាល់ខ្លួនទៅដល់អ្នកណានោះទេ ព្រោះអ្នកទាំងនោះតែងតែធ្វើអោយខ្ញុំមិនទុក្ខចិត្តដោយសារតែសំដីមនុស្ស នឹងចិត្តផ្លាស់ប្តូរគ្រប់ពេលវេលា
J នេះហើយគឺជាតិចនិចនៃការបំបាត់ភាពមិនសប្បាយចិត្តរបស់ខ្ញុំចេញ J
ពេលខ្លះវាមានប្រយោជន៍មែនសំរាប់ខ្ញុំ ហើយក៏ជាការសប្បាយមួយផងដែរ ហាហាហហា