ធ្យូងអាចស្រូបយកសារធាតុពុលពីក្នុងបន្ទប់របស់អ្នកបាន
ចំណេះដឹងទូទៅថ្ងៃនេះ...
ធ្យូងអាចស្រូបយកសារធាតុពុលពីក្នុងបន្ទប់ គេង បន្ទប់ទទួលភ្ញៀវ នឹងកន្លែងផ្សេងៗពីក្នុងផ្ទះរបស់អ្នកបាន គឺប្រៀបដូចជាដុំដែកឆក់មួយ ដែលបានស្រូបយកធាតុដែកទៅកកិតនឹងខ្លួនវាអឹញ្ចឹងផងដែរ
ដោយបានការនែនាំពីគ្រូមុខវិជ្ជាផែនដីវិទ្យា MyHigh School life…Diary សូមលើកនាំមកនូវរបៀបប្រើប្រាស់ធ្យូងអោយមានប្រយោជន៍បន្ថែមទៀត ក្រៅពីជាជំនួយការដាំស្ល របស់ស្ត្រីមេផ្ទះលើសកលលោក J
របៀបប្រើ
គឺគ្រាន់តែយកធ្យូងមួយដុំ រឺបរិមាណដែលអ្នកចង់បាន ទៅត្រាំជាមួយនឹងទឹក រយៈពេលចាប់ពី ៣ទៅ៥នាទី ទើបយកមកដាក់ក្នុងទម្រ រឺក៏វត្ថុអ្វីដែលយើងអាចដាក់បាន នៅត្រង់កន្លែងណាមួយដែលអ្នកគិតថា វាអាចស្រូបយកសារធាតុពុលទាំងនោះបានល្អក្នុងបន្ទប់របស់អ្នក
បញ្ជាក់ៈ
ធ្យូងដែល មិនត្រាំជាមួយនឹងទឹកក៏អាចស្រូបយកសារធាតុពុលពីបរិយាកាសបានដែរ តែមិនអាចទទួលបានច្រើនដូចជា ធ្យូងដែលមានសំនឿមដោយត្រាំជាមួយនឹងទឹកនោះទេ ដែលអាចស្រូបយកធាតុពុលពីបរិយាកាសបានច្រើន.... ចំពោះមិត្តយុវវ័យដែលតែងតែចូលចិត្តសិក្សានៅផ្ទះ សូមងាកមកសាកប្រើនូវវិធីងាយៗបែបនេះ ដើម្បីអោយ មានអារម្មណ៍ស្រស់ថ្លា នឹងជាការលើកស្ទួយដល់កំពស់សុខភាពរបស់អ្នកផងដែរ
សូមសាកល្បង៕