ទិញកាតាបថ្មី នឹងកាបូបដៃ (◕▽◕)
គឺជាកាតាបថ្មីរបស់ខ្ញុំ នឹងកាបូបលុយថ្មីរបស់ខ្ញុំ ពីព្រោះកាលពីដើមខែ បវេសនកាល ខ្ញុំមិនបានចំណាយអីច្រើន សំរាប់របស់របរសិក្សារនោះទេ គឺទុកប្រាក់មួយចំនួនគ្រាន់តែប្រើប្រាស់ក្នុងការរៀនសូត្រតែប៉ុណ្ណោះ ក៏ប៉ុន្តែរបស់មួយចំនួន គឺត្រូវតែមានការផ្លាស់ប្តូរ ពីរបស់ចាស់ទៅជាថ្មី តែក៏ត្រូវត្បិតត្បៀតលុយ ដោយសារតែការចំណាយលើរបស់ទាំងនោះ (◡‿◡❀)●
ម៉ាក Oslaima |
កាតាបមួយតំលៃ $12.50
កាបូបដៃមួយតំលៃ $3.00
ហាហហា ប្រាប់ត្រង់ចុះ ខ្ញុំមិនដែលចំណាយលើកាតាបអីថ្លៃដល់ថ្នាក់នឹងនោះទេ តែនេះ ដូចគេថារបស់ល្អតែងតែថ្លៃចឹងហើយ ទិញរបស់ល្អប្រើខ្លះក៏ល្អម្យ៉ាងដែរ តែត្រូវវេទនាក្នុងខែនេះហើយ
(-̮̮̃•)۶
ចឹងហើយ ខ្ញុំគិតថាជាធម្មតានោះទេ សម្រាប់សិស្សសាលាដូចជារូបខ្ញុំ ត្រូវគិតពីនេះគិតពីនោះ ព្រោះអីខ្លួនតែមួយ ប្រាក់ចំណាយក៏មានកំណត់ ហាហហា តែក៏មានអារម្មណ៍រីករាយនឹងជីវិតមួយនេះដែរ
អរគុណអាណាព្យាបាលរបស់ខ្ញុំ ! (≧◡≦)
My High School life...Diary (●*∩_∩*●)