រឿងខ្ញុំផ្តាល់ៈសំរាប់នារីៗដែលទម្លាប់មិនចងសក់ទៅសាលា...(╯▽╰)
សំរាប់នារីៗដែលទម្លាប់មិនចងសក់ទៅសាលា...
ព្រឹកមិញនេះខ្ញុំមិនបានញុំាបាយពីផ្ទះទៅសាលានោះទេ ពីព្រោះតែដាច់បាយតាំងតែពីពេលយប់មកម្លេះ T_T ទើបខំរូតរះពីព្រលប់ នឹងស្ទុះទៅសាលាទាំងព្រលឹម ដើម្បីកក់បាយញុំានៅសាលា។
ពេលមកដល់ថ្នាក់ អ្នកកាន់សោរទ្វា បន្ទប់ក៏មិនទាន់មកទៀត ទើបជាឪកាសរបស់ខ្ញុំដើម្បីទៅញុំាបាយពេលព្រឹក >.^!
មកដល់តុកន្លែងញុំាអាហារភ្លាម ខ្ញុំក៏បក់ដៃស្តុំាឡើង ហៅអ្នកលក់ដើម្បីកម្ម៉ង់បាយញុំា J ចាំរហូតដល់ជាង៥នាទី អាហារពេលព្រឹករបស់ខ្ញុំក៏បានមកដល់ ទាំងប្រញាប់ប្រញាល់ជូតសមនឹងស្លាបព្រា រួចដូសបាយញុំាយ៉ាងរហន់ ហាហា តែក៏បានស្ទាក់ដៃនៅនឹងមួយកន្លែង នៅពេលដែលបានឃើញស្រីស្អាតម្នាក់មកអង្គុយ ចុះចំពីមុខតុរបស់ខ្ញុំញុំាបាយ សក់វែងរលូន ផ្ទៃមុខសរម៉ត់ខៃ បបូរមាត់លាបសុទ្ធតែស្នាមក្រែម (ពិនិត្រពិច័យគេដល់ក)! ឈប់និយាយ!
នារីម្នាក់នោះក៏បានងាកទៅខាងក្រោយ ហើយអ៊ីលក់បាយនោះក៏បានមកដល់ ហើយសំលឹងមកមើលមុខខ្ញុំហើយញញឹម (សង្ស័យតែច្រឡំថាខ្ញុំនេះជាសង្សារនារីម្នាក់ហ្នឹងហើយក៏ មិនដឹង ហាហា)
ទីបំផុតក៏ឃើញថាអាហារពេលព្រឹករបស់នាងក៏បានមកដល់ដំណាលនឹងខ្ញុំរៀបចំជូតសមស្លាបព្រារួចដែរ អាកប្បកិរិយារបស់ខ្ញុំនៅពេលនេះ គឺប្រៀបដូចជាស្រីក្រមុំចូលម្លប់អឹញ្ចឹង អ្នកម៉ាក់អើយ!ហាហា ព្រោះតែអៀននឹងនាងម្នាក់នោះខ្លាំងពេក តែមើលទៅមុខអ៊ីលក់បាយក៏មានអារម្មណ៍ថាគាត់កំពុងតែរៀបចំបើកកង្ហារ អោយពួកយើងទាំងពីរដើម្បីកុំអោយអាកាសធាតុក្តៅចូលមកជ្រៀតជ្រែក ហាហា តែលោកអើយ !!! ផ្លិតកង្ហារក៏ត្រូវបានបង្វិលឡើង ធ្វើអោយសក់ក្បាលរបស់ខ្ញុំ ខ្លីយ៉ាងនេះទៅហើយ ក៏ស្រាប់តែបាស់ឡើងតាមកំលាំងវា ចុះទម្រាំតែនារីម្នាក់ដែលនៅពីមុខខ្ញុំនេះទៅ?
ខ្សែរភ្នែកទីមួយរបស់ខ្ញុំពេលនេះ កំពុងតែសំលឹងមើលមកកាន់ សរសៃសក់មួយសរសៃដែលកំពុងតែនៅក្នុងចានជ្រក់
ហើយចំនែកឯខ្សែរភ្នែកទីពីររបស់ខ្ញុំនោះ គឺកំពុងតែសំលឹងមើលទៅកាន់ សរសៃសក់ដែលកំពុងតែសំពីងសំពោង ហើរចូលមកក្នុងចានបាយរបស់ខ្ញុំ យ៉ាងដំណំ T_T (ម៉ាក់អើយ..ញុំាលែងឆ្ងាញ់បណ្តោយ!)T_T នៅពេលនេះមើលទៅកាន់ផ្ទៃមុខរបស់នាងដែលខ្ញុំ កំពុងតែសំលឹង នឹងធ្វើទឹកមុខឆ្ងល់ដាក់ ធ្វើអោយនាងបានបញ្ចេញទឹកមុខអៀនៗមកកាន់ខ្ញុំ ហាហហាហហាហា សប្បាយធ្វើបាបមែន! នាងក៏បាននិយាយយ៉ាងញាប់ឆ្មេរ មកកាន់ខ្ញុំថា អូ....យ សុំទោស សុំទោស >.^! ហាហាហហា ចប់!