Story: នឹកម៉ាក់♥ស្រលាញ់ម៉ាក់≧◡≦
ខ្ញុំនៅចងចាំបានថា ខ្ញុំបានជំពាក់បំណងដែលមិនអាចបំភ្លេចបានជាមួយនឹង ស្រ្តីម្នាក់....។
ពេលនេះសំលេងនៃភ្លេងហ្គីតាបានបន្លឺឡើងពេញ ក្នុងវង់ត្រជាក់របស់ខ្ញុំ ក្មេងស្ត្រីម្នាក់ក៏បានស្រែកឡើងមកថា ខ្ញុំនៅតែចងចាំមុខអ្នកបាន ទោះបីជាពិភពដែលអ្នករស់នៅនោះ គ្មានរូបខ្ញុំ....។
ខ្ញុំនៅតែនឹកអ្នក នៅពេលដែលអ្នកមិនដែលត្រូវការខ្ញុំ ខ្ញុំចង់ធ្វើអ្វីៗទាំងអស់ នូវអ្វីៗ ដែលខ្ញុំអាចធ្វើបានទៅដល់អ្នក តែពេលដែលខ្ញុំបានសំរេចចិត្តថានឹងធ្វើវា គឺអ្នកមិននៅទីនេះទៀតនោះឡើយ ខ្ញុំបានត្រឹមតែនិយាយពាក្យថាស្តាយក្រោយ នូវពេលដែលសំលេងហ្គីតារបស់អ្នកបានឃ្លាតចេញពី ខ្សែសំលេងដែលបានប៉ះពាល់នឹងត្រជាក់របស់ខ្ញុំ អ្នកនៅតែដក់នៅក្នុងកូនចិត្តរបស់ខ្ញុំ លុះត្រាណាដែលអ្នកអាចត្រឡប់វិលមកវិញ វិលមករកគ្រាដើម ក្បែរចំការទន្លាប់ដ៏ផ្អែមល្អែមនៃវ័យកុមារភាព ហើយអ្នកនឹងអាចបញ្ចប់គោលបំណងរបស់អ្នកបាននៅពេលនោះតែម្តង ខ្ញុំមិនខ្វល់នោះទេ គឺត្រឹមតែចង់បានរូបអ្នកត្រឡប់មកវិញតែប៉ុណ្ណោះ.... អរគុណដែលអ្នកបានរងចាំគោលបំណងរបស់ខ្ញុំ...។
រយះពេល ១៨ឆ្នាំមកហើយ វាមិនមែនជាពេលវេលាដ៏ខ្លីមួយសំរាប់ខ្ញុំនោះទេ ខ្ញុំបានឈានជើងមួយជំហ៊ានចេញពីស្ថានទូតអាមេរិចកាំង រួចសំលឹងមើលទៅផ្ទៃមេឃ ដែលមានតែពណ៍ខៀវស្រង៉ាត់ដដែល ថែមទាំងមិនដែលផ្លាស់ប្តូរសោះឡើយ នឹងមិនខុសគ្នានោះទេ ក្នុងវិនាទីដែលខ្ញុំបានជួបអ្នក... J
ស្នាមញញឹមរបស់ខ្ញុំក៏បានបង្ហាញចេញឡើង ខ្សែរដង្ហើមដ៏ធំមួយក៏បានបង្ហើយចេញមក “ខ្ញុំធ្វើបានសម្រេចហើយ!!!!!” “ខ្ញុំនឹងបានទៅជួបអ្នក គឺជាអ្នកដែលបានធ្វើបាបកូនចិត្តរបស់ខ្ញុំមួយនេះអោយនៅតែនឹកដល់អ្នក សឹងតែគ្រប់វិនាទី តែអ្នកក៏ជាដំណក់នៃក្តីរឹងពឹងដែលបណ្តាលអោយខ្ញុំមានកំលាំងចិត្តឈានមកដល់ថ្ងៃនេះដែរ..... J ។ ខ្ញុំនឹងបានទៅរកអ្នក....!
ខ្ញុំបានរៀបចំអីវ៉ាន់ នឹងរបស់របរមួយចំនួនរបស់ខ្ញុំ ខ្ញុំអាចបោះជំហ៊ានចេញពីទីកំណើតរបស់ខ្ញុំ ដោយក្តីមោទនភាព កំលាំងចិត្តរបស់ខ្ញុំនៅតែមាន នៅពេលដែលអារម្មណ៍របស់ខ្ញុំនៅតែគិតដល់អ្នក ខ្ញុំដឹងថាអ្នកនឹងកំពុងតែរងចាំខ្ញុំ J ....
រយះពេលមួយយប់ មួយថ្ងៃ ត្របកភ្នែកដ៏ក្រាសគួបផ្សំនឹងខ្យល់ដង្ហើមដែលផ្តល់មកតែភាពត្រជាក់មិនដាច់ពីអារម្មណ៍ទាល់តែសោះ ខ្ញុំបានឈានជំហ៊ានមកជាលើកទី២មកហើយ ក្រម៉ាបង់ករបស់ខ្ញុំ ក៏បានជ្រុះធ្លាក់ចេញពីរង្វង់ ក របស់ខ្ញុំៗ អោនចុះព្រមទាំងសំយុងដៃរើសវាមកទាំងកាយវិការខ្ចិលៗ ក្រោយពីងើបមកទទួលនូវអារម្មណ៍មួយដ៏ភ្ញាក់ផ្អើល នឹងរំភើប គឺមានតែមនុស្សតែម្នាក់នោះទេ ដែលបានផ្តល់ភាពកក់ក្តៅអោយរូបខ្ញុំតែម្នាក់នេះបាន J ក្រដាស់ស មួយសន្លឹកដែលបានសរសេរពាក្យដ៏គួរអោយភ្ញាក់ផ្អើលមួយឃ្លាថា “ (សំណាង ) កូនប្រុសពៅរបស់ម៉ាក់” .....។
ទឹកភ្នែករបស់កូនក៏បានស្រក់ចុះទៅដល់ដីក្នុងសហរដ្ធអាមេរិចជាលើកទីមួយ ជាមួយនឹងក្តីស្រលាញ់ដ៏លើសលុបរបស់អ្នកម្តាយរបស់ខ្ញុំ ដែលរយះពេល១៨ឆ្នាំមកនេះធ្វើអោយខ្ញុំស្តើរតែមិនអាចឈរជើងជាប់នឹងដីបាន កូនពិតជានឹកម៉ាក់ខ្ញុំណាស់!!!!!!!!!!!! J នៅក្នុងវិនាទីនេះតទៅកូនប្រកដជានឹងអាចស្តាប់សម្លេងហ្គីតារបស់ម៉ាក់ដែលដេញឡើងសំរាប់លួងបំពេរអារម្មណ៍កូននូវរៀងរាល់រាត្រីជារៀងរហូត ហើយ..... J
ក្តីស្រលាញ់ចំពោះអ្នកមានគុណចំពោះខ្ញុំ J នេះជាអារម្មណ៍មួយ សូមចំនាយពេលមួយវិនាទី ដែលអ្នកចំណាយចំពោះការជួបជុំរបស់មិត្តភក្តិរបស់អ្នកនៅជាមួយនឹងមនុស្សដែលកំពុងតែនឹកគិតដល់អ្នកគ្រប់វិនាទី...អ្នកនឹងបានពរពីគាត់ថែមទាំងក្តីស្រលាញ់ដែលមិនចេះសាបសូន្យពីក្នុងខ្សែរជីវិតរបស់អ្នក... :) ៕
និព្ធន្តដោយៈ វឌ្ឍនៈ