My Trips ξ・з・(ប្រា​សាទ​ព្រះ​វិ​ហារ​))0) )Part 1

ដំ​ណើរ​កំ​សាន្ត​ទៅ​កាន់​ប្រា​សាទ​ព្រះ​វិ​ហារ​....
ក្រោយ​ពី​ ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ចិន​បាន​ប្រា​រព្ធ​ចប់​ដោយ​បូរិ​បូណ៍​សំ​រាប់​គ្រួ​សារ​ចិន​នឹង​ខ្មែរ​ចំ​រុះ​ជាតិ​សាសន៍​​បាន​បញ្ចប់​ទៅ​ សំ​លេង​ឡាន​ម៉ូ​តូ​ដែល​ជិះ​កាត់​នៅ​ខាង​មុខ​ផ្ទះ​ក៏​បាន​បន្លឺ​ឡើង​វិញ​ដូច​សព្វ​ថ្ងៃ​ឡើង​វិញ​ ។
ខ្ញុំ​នេះ​គឺ​ជា​កូន​ខ្មែរ​នោះ​ទេ​ សាសន៍​ចិន​គេ​រីក​រាយ​នឹង​ការ​សែន​ព្រេន​របស់​គេ​ ចំ​នែក​ឯ​ខ្ញុំ​វិញ​ក៏​បាន​យក​ពេល​ទាំង​នេះ​ទៅ​ដើរ​លេង​យ៉ាង​សប្បាយ​ជា​មួយនឹង​ អ៊ុំ​ ពូ​មីង​ នឹង​បង​ប្អូន​ ។
មុន​ចូល​ឆ្នាំ​ចិន​ពី​ថ្ងៃ​ ខ្ញុំ​ក៏​បាន​រៀប​ចំ​ខ្លួន​នឹង​ត្រៀម​សំ​រាប់​ដំ​ណើរ​កំ​សាន្ត​របស់​ខ្ញុំ​ទៅ​កាន់​ ខេត្ត​ព្រះ​វិ​ហារ​ ដើ​ម្បី​ទៅ​មើល​ប្រា​សាទ​ព្រះ​វិ​ហារ​ ដែល​កំ​ពុង​តែ​បង្ហាញ​ស​ម្រស់​របស់​ជាតិ​ នៅ​ឯ​លើ​កំ​ពូល​ភ្នំ​នៃ​ជួរ​ភ្នំ​ដង​រ៉ែក​ កំ​ពស់​៦២៥​ម៉ែត្រ​ យ៉ាង​សង្ហារ​គ្មាន​ផ្ទឹម​ ។ ចេញ​ដំ​ណើរ​ពី​ភ្នំ​ពេញ​ចាប់​ពី​ម៉ោង​ ១​ រហូត​ដល់​ម៉ោង​ ៨​កន្លះ​ ក៏​បាន​ឈប់​សំ​រាក​ នឹង​ស្វែង​រក​ផ្ទះ​សំ​ណាក់​ដើ​ម្បី​ស្នាក់​ ទើប​នឹង​ចេញ​ដំ​ណើរ​បន្ត​នៅ​ថ្ងៃ​ស្អែក​ទី​ ២១ (ថ្ងៃ​សៅរ៍​) ដោយ​ចំ​ងាយ​ផ្លូវ​គិត​ចាប់​ពី​ទី​រួម​ខេត្ត​ ប្រ​ហែល​ជា​ ១០០ គី​ឡូ​ជាង​ នឹង​ប្រើ​រយះ​ពេល​អស់​ ១​ម៉ោង​ទៅ​ ២​ម៉ោង​ ឆ្លង​កាត់​ទេស​ភាព​ដ៏​ក្រៀម​ក្រោះ​ នា​រដូវ​ក្តៅ​ គួប​ផ្សំ​នឹង​ទេស​ភាព​ពណ៍​បៃ​តង​នៃ​ចំ​ការ​ចេក លាធ​សន្ធឹង​ផ្ទៃ​ដី​រាប់​សិប​ហិច​តា​ ។ បន្ទាយ​ទា​ហាន​ជា​ច្រើន​ដែល​បាន​សង់​ឡើង​នៅ​អែម​មាត់​ផ្លូវ​កៅ​ស៊ូ​ នឹង​បេ​តុង​ បាន​បញ្ជាក់​អោយ​ដឹង​ថា​ យើង​បាន​ធ្វើ​ដំ​ណើរ​មក​ដល់​តំ​បន់​នៃ​ប្រា​សាទ​ព្រះ​វិ​ហារ​ដែល​ជា​បេ​តិ​ក​ភ​ណ្ឌ​ជាតិ​របស់​យើង​ហើយ​...។ J
            ខ្ញុំ​បាន​សំ​លឹង​មើល​ទៅ​កាន់​កំ​ពូល​ភ្នំ​មួយ​ ដែល​ដឹង​ថា​នៅ​ពូយ​ ភ្នំ​ដែល​លាន​ចេញ​មក​ក្នុង​មុំ​ជ្រុង​នៃ​ជួរ​ភ្នំ​នោះ​គឺ​ជា​កន្លែង​ដែល​មាន​ប្រា​សាទ​ដ៏​ប្រ​ណិត​ដែល​ខ្ញុំ​តែង​តែ​ចង់​មក​ដល់​ ។
ហើយ​នៅ​ចុង​នោះ​ដែរ​ អ្នក​ភូមិ​នៅ​ទី​នោះ​នាំ គ្នា​ហៅ​តា​​ពូយ​តា​ឌី​ ដែល​ជា​កន្លែង​សំ​ណាក់​តាំង​សិល្ប៍​នឹង​ជា​កន្លែង​លាក់​ខ្លួន​របស់​គាត់​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា​តា​ឌី​នោះ​គាត់​ជា​នរ​ណា​គេ​?
 ពួក​យើង​បាន​ចូល​មកកាន់​​ បញ្ជរ​លក់​សំ​បុត្រ​រថ​យន្ត​ធន់​ធំ​បន្ទាប់​ពី​​តាក់​ស៊ី​ដែល​ខ្ញុំ​កំ​ពុង​តែ​ជិះ​ សំ​រាប់​ឡើង​ទៅ​លើ​កំ​ពូល​ភ្នំ​ ក្នុង​តំ​លៃ​ ១០.០០០០៛​ ($25)
ក្នុង​ចំ​ងាយ​ផ្លូវ​ពី​ក្រោម​ឡើង​ទៅ​លើ​កំពូល​ភ្នំ​គឺ​ប្រើ​រយះ​ចំ​ងាយ​ប្រ​ហែល​ ជាង​៧គី​ឡូវ​ម៉ែត​ ។ កម្ម​ករ​ជា​ច្រើន​កំ​ពុង​តែ​មរ​មារ​ញឹក​នឹង​ការ​សាង​សង់​ផ្លូវ​ សំ​រាប់​រថ​យន្ត​ឡើង​ទៅ​ខាង​លើ​ ជា​ប្រ​វែង​ដែល​បត់​បែន​តាម​កង្កេះ​ភ្នំ​។ ផ្លូវ​ដ៏​សែន​ជោត​ គឺ​ជា​ឧ​ប​សគ្គ​នៃ​អា​រម្មណ៍​របស់​អ្នក​ដំ​ណើរ​ ក្នុង​ភាព​ភ័យ​ខ្លាច​ តែ​ក៏​បានរំ​សាយ​ដោយ​សារ​តែ​ទេស​ភាព​ខាង​ស្តាំ​ដៃ​ នៃ​ជួរ​ភ្នំ​ត្រប់​ នឹង​កំ​ពស់​ដ៏​ខ្ពស់​ដែល​ ពោរ​ពេញ​ដោយ​ផ្សែង​អាប់​ពណ៍​សរ​ ដែល​ដាច់​កន្ទុយ​ភ្នែក​ លើ​កំ​រាល​ព្រំ​ពណ៍​បៃ​តង​នៃ​ធម្ម​ជាតិ​។
យើង​ឡើង​មក​កាន់​តែ​ជិត​ដល់​ហើយ​ ពូ​របស់​ខ្ញុំ​នឹង​មីង​ កំ​ពុង​តែ​មរ​មារ​ញឹក​បស់​កញ្ចប់​បារី​ជូន​ដល់​កង​ទ័ព​ដែល​កំ​ពុង​តែ​ យាម​កាម​តាម​ដង​ផ្លូវ​ឡើង​ទៅ​ខាង​លើ​ ។
ផ្លាក​មួយ​នេះ​គឺ​ជា​ផ្លាក​ដែល​ខ្ញុំ​បាន​ឃើញ​មុន​គេ​ មុន​ពេល​ដែល​ឡាន​​របស់​ពួក​យើង​បាន​ពន្លត់​ម៉ា​ស៊ីន​។
ខ្ញុំ​មាន​មោទ​ន​ភាព ដោយ​បាន​កើត​ជា​កូន​ខ្មែរ​
រាប់​រាប​ត្រឹម​ប៉ុ​ណ្ណេះ​សិន​បាន​ហើយ​ យើង​ទៅ​មើល​រូប​ភាព​នៃ​ប្រា​សាទ​ព្រះ​វិ​ហារ​ ទាំង​អស់​គ្នា J
កូន​ក្មេង​កំ​ពុង​តែ​សុំ​ស្ករ​គ្រាប់​ញុំា​នឹង​ណា​ តែ​ខ្ញុំ​មិន​មាន​អី​អោយ​នោះ​ទេ​ មាន​តែ​ប្រាប់​ថា​ អា​អូន​ហ្អា! កុំ​ញុំា​ច្រើន​ពេគ​ណា! ប្រ​យ័ត្ន​កង​ទ័ព​ដង្កូវ​វា​រុក​ធ្មេញ​ ហាហាហា”(╯▽╰)
នេះ​គឺ​ជា​ស្តេច​បង្កាន់​ដៃ​ស្តេច​នាគ​ មើល​ទៅ​ពិត​ជា​មាន​អំ​ណាច​ខ្លាំង​មែន​ទែន​! (Ф∀Ф)
ឃើញ​លឹម​ៗ​ហើយ​ ពេល​នេះ​កំ​ពុង​តែ​រត់​ឡើង​ទៅ​ហើយ​...
នេះ​នេក! ឃើញ​ទេ?​គឺ​វា​ពិត​ជា​អស្ចារ្យ​ខ្លំាង​មែន​! ពេល​ទៅ​ដល់​ឃើញ​ផ្ទាល់​ភ្នែក​ទើប​ដឹង !
ហ្ហើយ​! មិន​ដឹង​ជា​នរ​ណា​គេ​ទេ​ន៎រ! ចំ​ជា​ដៃ​ភ្លើង​ជើង​មាន់​មែន​! 
បាក់​បែក​អស់​ហើយ​ (︶︿︶)
នេះ​គឺ​ជា​ទម្រ​នៃ​សរ​សេរ​ប្រា​សាទ​ ថត​ក្បាច់​ខ្លះ​ៗ​ដើ​ម្បី​សិ​ក្សា​ពី​វា​បន្ថែម​ (♥♥,)
ពេល​នេះ​ខ្ញុំ​កំ​ពុង​តែ​ដើរ​ទៅ​កាន់​ដំ​ណាក់​ទី​២​នៃ​ប្រា​សទ​
ថត​ពី​ចំ​ងាយ​...ប្រា​សាទ​ព្រះ​វិ​ហារ​ដ៏​រម្យ​ទម
ថត​ផ្កា​លេង​ ព្រោះ​វា​ក៏​នៅ​ក្នុង​ប្រា​សាទ​នេះ​ដែរ​ ថត​អោយ​អស់​តែ​ម្តង​! (*_*)
ហ្ហើយ​! នៅ​តែ​មិន​ដាច់​ចិត្ត​ដើរ​ទៅ​មុខ​ទៀត​សោះ! 
ស្រះ​ទឹក​នៅ​ខាង​ឆ្វេង​នៃ​ប្រា​សាទ​ដំ​ណាក់​ទី​២​
តោ​នេះ​វា​ខំា​ដៃ​ រឺ​ក៏​ដៃ​ខ្ញុំ​ចង់​ស្ទាប​ធ្មេញ​តោ?
ឡើង​មក​ដល់​ដំ​ណាក់​ទី​២​ហើយ​!
ក្បាច់​នេះ​ គឺ​ជា​ក្បាច់​ដែល​មាន​ស​ភាព ល្អ​នឹង​ច្បាស់​ជាង​គេ​ហើយ​ ដែល​ខ្ញុំ​បាន​រក​ឃើញ! 
ថត​ជា​មួយ​នឹង​កង​ទ័ព​
មួយ​នេះ​ណា! គេ​ថា​គឺ​ជា​ “​ស្នាម​ដាន​ជើង​របស់​មនុស្ស​បុ​រាណ​” ហ្ហើយ​មិន​ជឿ​នោះ​ទេ​! ◔◡◔
វា​កប់​នៅ​នឹង​ស្មៅ​ មើល​ទៅ​ថា​ជា​រូប​អ្វី​អោយ​ប្រា​កដ? ហ្ហើយ​! មិន​គួរ​ណា​បាក់​ធ្លាក់​មក​ដល់​ដី​សោះ! 
គឺជា​សំ​ណឹក​នៃ​ប្រា​សាទ​!_
ហ្ហើយ​នេះ​គឺ​ជា​រូប​ចុង​ក្រោយ​គេ​ហើយ​ គឺ​ហៅ​ទី​នេះ​ថា​ជា​ពូយ​តា​ឌី​ ដែល​មាន​កំ​ពស់​៦២៥​ម៉ែត្រ​ពី​លើ​ចុះ​ទៅ​ក្រោម​...
ចប់​ហើយ​! ខុង​ស៊ី​ហ្វា​ឆាយ! ជូន​ពរ​រក​ស៊ី​មាន​បាន​ចូល​ឆ្នាំ​ចិន​ទាំង​អស់​គ្នា! ណា !ហេហេហ (*_*)

Anonymous

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?