ថ្ងៃ​ដ៏​រីក​រាយ​ ខ្ញុំ​ពេញ​ចិត្ត​ជា​មួយ​នឹង​ គ្រូ​ៗ​ក្នុង​សា​លា​


គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ទទួល​បាន​រង្វាន់​សិស្ស​ជាប់​ចំ​ណាត់​ថ្នាក់​ល្អ​ នៅ​ក្នុង​ថ្នាក់​ J
ថ្ងៃ​ច៍ន្ទ​ ទី ២០​ ខែ​កុម្ភះ ឆ្នាំ ២០១២​
            ​ក្នុង​សាលា​វិ​ទ្យា​ល័យ​បាក់​ទូក​ ខ្ញុំ​បាន​អង្គុយ​រង​ចាំ​គ្រូ​បន្ទុក​ថ្នាក់​នៅ​ក្នុង​ថ្នាក់​រៀន​ ជា​មួយ​នឹង​សិស្ស​ដ​ទៃ​ទៀត​ដែល​រៀន​ជា​មួយ​គ្នា​ ក្នុង​ចិត្ត​នាំ​គ្នា​គិត​ថា​ គ្រូ​ច្បាស់​ជា​មិ​ន​បង្រៀន​ទៀត​ហើយ តែ​​ការ​រង​ចាំ​មួយ​សន្ទុះ​ក្រោយ​មក​លោក​គ្រូ​បន្ទុក​ថ្នាក់​ ក៏​បាន​ដើរ​ចូល​មក​ក្នុង​ថ្នាក់​ រួច​បាន​និ​យាយ​នេះ​និ​យាយ​នោះ​មក​កាន់​សិស្ស​ លុះ​បន្តិច​ក្រោយ​មក​លោក​គ្រូ​ក៏​ងាក​មុខ​មក​មើល​ខ្ញុំ​ ហើយ​និ​យាយ​មក​កាន់​ខ្ញុំ​ថា​ មើល​ទៅ​ត្រូវ​តែ​អោយ​ខ្ញុំ​កាន់​សៀវ​ភៅ​សំ​រង់​អត្ថ​បទ​មួយ​រយះ​ដើ​ម្បី​ជំ​នួស​ការ​អវត្តមាន​របស់​ ប្រ​ធាន​ថ្នាក់​ស្រី​ ។ តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អាច​សប្បាយ​ចិត្ត​នឹង​រឿង​នេះ​បាន​នោះ​ឡើយ​ ។

            ​នៅ​ក្នុង​ថ្ងៃ​ដដែល​នៃ​ម៉ោង​បន្ទាប់​...
លោក​គ្រូ​បន្ទុក​ថ្នាក់​បាន​ចេញ​បាត់​ទៅ​ហើយ ចំ​នែក​ម៉ោង​នេះ​គឺ ជា​ម៉ោង​ភា​សា​ខ្មែរ​ អ្នក​គ្រូ​បាន​មក​ដល់​ក្នុង​ថ្នាក់​ទៀត​ហើយ​ គាត់​ប្រាប់​ថា​គ្មាន​ចិត្ត​ក្នុង​ការ​បង្រៀន​ពួក​ខ្ញុំ​នោះ​ទេ​ ព្រោះ​ស្រី​ៗ​នៅ​ក្នុង​ថ្នាក់​មាត់​ឡូ​ឡា​ខ្លាំង​ណាស់​! គាត់​ក៏​បាន​ប្រាប់់​អោយ​ខ្ញុំ​ដើរ​ប្រ​មូល​ សៀវ​ភៅ​សិ​ក្សា​របស់​មិត្ត​នៅ​ក្នុង​ថ្នាក់​ទាំង​អស់​យក​ទៅ​កែ​ ហើយ​ក៏​បាន​យក​លេខ​ទូ​រស័ព្ទ​របស់​ខ្ញុំ​ទៅ​ ដើ​ម្បី​ពេល​រួច​រាល់​គាត់​នឹង​ តេ​មក​ប្រាប់​ ។ តែ​មិន​អាច​នោះ​ទេ​ ព្រោះ​សិស្ស​ក្នុង​ថ្នាក់​ចេញ​ទៅ​ផ្ទះ​អស់​ទៅ​ហើយ​ ។ លើក​នេះ​គ្រូ​ថា​អោយ​ខ្ញុំ​ខ្លះ​ៗ តែ​ក៏​បាន​ទទួល​នៅ​ការ​សរ​សើរ​ខ្លះ​ៗ​ដែរ​ ។
            នៅ​តុ​អង្គុយ​លេង​ របស់​អ្នក​គ្រូ​លោក​គ្រូ​ ក្រោម​ដើម​ឆ័ត្រ​ធំ​មួយ​...
ខ្ញុំ​បាន​ទៅ​ទទួល​សៀវ​ភៅ​ដែល​អ្នក​គ្រូ​ខ្មែរ​ ដែល​គាត់​កែ​រួច​រាល់​ហើយ​ទៅ​ចែក​មិត្ត​ក្នុង​ថ្នាក់​ ។
ពេល​ទៅ​ដល់​...មាន​អ្នក​គ្រូ​ខ្មែរ​ នា​យិ​កា​ គ្រូ​បន្ទុក​ថ្នាក់​ បាន​អង្គុយ​ជុំ​គ្នា​ហូប​ស្វាយ​ជា​មួយ​នឹង​កា​ពិ​ :P .
នា​យិ​កា​បាន​មើល​មុខ​របស់​ខ្ញុំ​ ហើយ​សួរ​មក​ខ្ញុំ​ថា​ ហ្អែង​នឹង​មែន​ទេ?​ដែល​ជាប់​លេខ​ ៣​?
ខ្ញុំ​ក៏​បាន​ឆ្លើយ​ទៅ​កាន់​គាត់​វិញ​ថា​ បាទ​អ្នក​គ្រូ! ប្រ​លង​ឆ​មាស​ទី​១​ ខ្ញុំ​ជាប់​លេខ​ ៣​
ពេល​នេះ​គ្រាន់​តែ​អ្នក​គ្រូ​ខ្មែរ​លឺ​ភ្លាម​ ក៏​សួរ​មក​កាន់​ខ្ញុំ​ទៀត​ថា​ ហើយ​ចុះ​នរ​ណា​គេ​ជាប់​លេខ​១?
អឺ !! គឺ​ជា​ប្រ​ធាន​ថ្នាក់​ប្រុស​របស់​ខ្ញុំ​ណា​អ្នក​គ្រូ ខ្ញុំ​និ​យាយ​
ចំ​ពេល​នោះ​ទៀត​ អ្នក​គ្រូ​ខ្មែរ​ខ្ញុំ​ក៏​ និ​យាយ​ទៅ​កាន់​អ្នក​គ្រូ​នា​យិ​កា​បន្ត​ សម​ តែ​អោយ​ វឌ្ឍនៈ​ជាប់​លេខ​មួយ​ ទើប​ត្រូវ​ ព្រោះ​អី​ នៅ​ក្នុង​ថ្នាក់​វា​ខំ​រៀន​ជាង​គេ​ ហិហិហិ ខ្ញុំ​គ្រាន់​តែ​លឺ​ភ្លាម​ក៏​ទ្រាំ​នឹង​ឆ្លើយ​មិន​បាន​ គឺ​ខ្ញុំ​ខំ​ប្រឹង​ដែរ​ តែ​មិន​ដឹង​ថា​ ហេតុ​អ្វី​ទើប​មិន​អាច​យក​លេខ​មួយ​បាន​នឹង​ណា​អ្នក​គ្រូ​ ស្រប​ពេល​នោះ​អ្នក​គ្រូ នា​យិ​កា​ក៏​និ​យាយ​បន្ត​ទៀត​ អឺ ម៉ោ​ពីគ្រូ​ដាក់​ពិន្ទុ​អោយ​ ហ្អែង​អយុត្តិ​ធម៍​ពេក​នឹង​ណា​! ហាហហា ខ្ញុំ​ក៏​សើច​លេង​ជា​មួយ​នឹង​អ្នក​គ្រូ​លោក​គ្រូ​ ^^
ស្រប​នឹង​ពេ​ល​នោះ​ដែរ​ ខ្ញុំ​ក៏​ត្រូវ​បាន​កា​រ​ស្តី​បន្ទោស​ពី​ អ្នក​គ្រូ នា​យិ​កា​ ថា​ ហើយ​ ម៉េច​ហើយ​? គ្រាន់​តែ​ទៅ​បើក​រង្វាន់​សិស្ស​ពូ​កែ​សោះ​ ក៏​អោយ​អញ​ តឿន​ដែរ​ហ្អាស! ( ពី​ព្រោះ​តែ​ ប៉ុន្មាន​ថ្ងៃ​មុន​ គ្រូ​បន្ទុក​ថ្នាក់​របស់​ខ្ញុំ​ គាត់​មិ​ន​ទាន់​បាន​ប្រាប់​ពី​លទ្ធ​ផល​ដល់​ខ្ញុំ​ទើប​ ធ្វើ​អោយ​ខក​ខាន​ពេល​ទៅ​បើ​ក  តែ​ពេល​នេះ​ បន្ទាប់​ពី​អ្នក​គ្រូ​នា​យិ​កា​ ថា​អោយ​ហើយ​ គាត់​ក៏​បាន​ប្រាប់​អោយ​ខ្ញុំ​ ពេល​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ សឹម ដើរ​ទៅ​ទី​ចាត់​ការ​ជា​មួយ​នឹង​អ្ន​កគ្រូ​ ហើយ​ចុះ​ហត្ត​លេខា​ ទទួល​រង្វាន់​ជា​ មួយ​គាត់​ទៅ​ចុះ​ ) ហាហា ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​មួយ​ដែល​ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ជាង​ខ្លាំង​ ដោយ​បាន​និ​យាយ​ត្រូវ​ដៃ​ ត្រូវ​ជើង​ជាមួយ​នឹង​ អ្នក​គ្រូ​នឹង​លោក​គ្រូ​ នៅ​ក្នុង​ថ្ងៃ​តែ មួយ​ ^^
ចំ​ពោះ​រង្វាន់​លើក​ទឹក​ចិត្ត​ នៅ​ក្នុង​ ឆមាស​ទី​មួយ​នឹង ខ្ញុំ​ទទួល​បាន​ចំ​ណាត់​​ថ្នាក់​លេខ​បី ហើយ​ក្នុង​មួយ​កញ្ចប់​រង្វាន់​គឺ មាន​សៀវ​ភៅ​សរ​សេរ​ដៃ​ ៥​ក្បាល​ ប៊ិច​២​ដើម​ នឹង​បន្ទាត់​មួយ​ ។ វា​មិន​មែន​ជា​របស់​ធំ​ដុំ​ណាស់​ណា​ទេ តែ​ខ្ញុំ​ពេញ​ចិត្ត​វា​ខ្លាំង​ណាស់​ ^^ ។
Anonymous

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?