ខ្ញុំ​នៅ​ក្នុង​គេ​ហ​ទំ​ព័រ​ឡូយ​៩

ហឹម​មម​... ដល់​ថ្ងៃ​សំ​រាក​ទៀត​ហើយ! ខ្ញុំ​ដើរ​ចុះ​ដើរ​ឡើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី នោះ​ទេ​ វា​គឺ​ជា​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មិនា​ ... តែ​បន្តិច​ក្រោយ​មក ទូរស័ព្ទ ក៏​បាន​រោទិ៍​ឡើង​ ។ ខ្ញុំ​កំ​ពុង​តែ​ចៀន​ត្រី​ញុំា​បាយ​! ក៏​ត្រូវ​បិទ​ភ្លើង​ហ្គាស់ បន្តិច​សិន​ទើប​រត់​ទៅ​លើក​ទូ​រស័ព្ទ​ដែល​នៅ​លើ​ទូរទស្សន៍​ ហើយ​ចំ​នែក​កិច្ច​ពិ​ភាក្សា​ គឺ​មាន​បង​ប្រុស​ម្នាក់​មក​ពី​កម្ម​វិ​ធី​ ឡូយ​៩​ បាន​តេ​មក​ ធ្វើ​អោយ​ខ្ញុំ​ភ័យ​ញ័រ​ខ្លួន​ ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​ពេល​មុន​ដែល កា​សែត​ ភ្នំ​ពេញ​ប៉ុស្ត​សំ​ភាសន៍​ ខ្ញុំ​ម្តង​ដែរ​គឺ​ព្រឹត្ត​ការណ៍​វា​ក៏​ប្រ​ធុច​ញ៉ុច​ដូច​គ្នា​នេះ​ដែរ​ គឺ​ (ញ័រ ) ព្រោះ​តែ​មិន​បាន​រៀប​ចំ​ខ្លួន​ តែ​សង្ឃឹម​ថា​លើក​ក្រោយ​ៗ ទៀត​នឹង​មិន​បែប​នឹង​ទៀត​ទេ​ ។
ខ្ញុំ​បាន​បង្ហាញ​អត្ថ​បទ មួយ​នៅ​ក្នុង​ទំ​ព័រ​របស់​ឡូយ​៩ ធ្វើ​អោយ​ខ្ញុំ​មាន​អា​រម្មណ៍​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​បាន​ធ្វើ​វា​ ក្រោយ​ប្រ​ធាន​បទ​ ខ្ញុំ​អា​យុ​១៦​ឆ្នាំ​ ខ្ញុំ​ក៏​ចង់​បោះ​ឆ្នោត​ ។ វា​ជា​ភាព​ងាយ​ស្រួល​ខ្លះ​ៗ ដែរ​ ដោយ​សារ​តែ​ខ្ញុំ​បាន​រៀប​គំ រោង​ធ្វើ​វា​ដោយ​ចៃ​ដន្យ​នៅ​ពេល​ដែល​មាន​មិត្ត​ភក្តិ​ចង់​ពិ​ភាក្សា​គ្នា​ពី​រឿង​នេះ​ ខ្ញុំ​ក៏​បាន​ដក​ស្រង់​ចំ​នុច​សំ​ខាន់​ៗ​ខ្លះ​ៗ​មក​បញ្ចូល​គ្នា​ បង្កើត​ជា​អត្ថ​បទ​ដ័​ សុំា​ញុំា​មួយ​ (╯▽╰) ដោយ​សារ​តែ​បាត់​បង់​ជំ​នាញ​សរសេរ​រយះ​ពេល​កន្លះ​ឆ្នាំ​ជាង​ ដោយ​ការ​រវល់​រៀន​ ◔◡◔≦ តែ​ដោយ​សារ​តែ​អត្ថ​បទ​ទាំង​នេះ​ធ្វើ​អោយ​ខ្ញុំបាន​ភ្ញាក់​ស្មារតី​ឡើង​វិញ :D ខ្ញុំ​សង្ឃឹម​ថា​ឪ​កាស​ក្រោយ​ខ្ញុំ​នឹង​ព្យា​យាម​ធ្វើ​អោយ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត J
ឡូយ​9 គឺ​ជា​កម្ម​វិ​ធីទូរទស្សន៍​មួយ​ថ្មី​ ដែល​កំ​ពុង​តែ​ពេញ​និ​យម​សំរាប់​មិត្ត​យុ​វវ័យ​បាន​បង្ហាញ​ពី​សមត្ថ​ភាព​ នឹង​ជួយ​ជំ​រុញ​លើក​ទឹក​ចិត្ត​យុវវ័យ​ក្នុង​ផ្លូវ​មួយ​ដ៏​ល្អ ◔◡◔≦

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?