ការចងចាំមួយក្នុងខ្សែជីវិតរបស់ខ្ញុំ
ថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អក្នុងពេលព្រឹកព្រលឹម ដោយមានពន្លឺព្រះអាទិត្រពណ៍ទឹកក្រូចបានចាំង តាមបង្អួចចូលមកក្នុងផ្ទះរបស់ខ្ញុំ ។ ខ្ញុំពិតជាស្រលាញ់វាខ្លាំងណាស់ ជាពិសេសនោះមានបានផ្តល់មកអោយខ្ញុំនូវពណ៍ទឹកក្រូចដែលជាពណ៍ដែលខ្ញុំស្រលាញ់ខ្លាំងទៀតផង ។ ខ្ញុំបានចេញទៅហាត់ប្រាណនៅក្បែរផើងផ្កាម្លិះរបស់ខ្ញុំ នឹងស្រូបយកខ្លិនរបស់វា តែវាមិនទាន់រីកនៅឡើយទេ ។
នេះគឺជាធាតុពិតក្នុងជីវិតរស់នៅរបស់ខ្ញុំ តែខ្ញុំក៏បាននឹកឃើញដល់រឿងកាលពី ៧ (ប្រាំពីរឆ្នាំ) ...
ក្មេងប្រុសម្នាក់រៀននៅក្នុងថ្នាក់ទី ៤ នៅក្នុងសាលាបឋមសិក្សាមួយ។ ជារៀងរាល់ព្រឹកគេតែងតែទៅរៀនមុនៗម៉ោងមិនថាវេនល្ងាចនោះឡើយ ។ ចូលរៀននៅក្នុងខែទី ១ ក្មេងប្រុសម្នាក់នោះ បានទទួលចំណាត់ថ្នាក់លេខ ២ នៅក្នុងថ្នាក់។ ផ្ទុយទៅវិញ នៅក្នុងខែទី ២ គេក៏ទទួលបានលេខ ២១ ទៅវិញ ។ ដោយសារតែអ្នកគ្រូបន្ទុកថ្នាក់បានដឹងច្បាស់ថា គេគឺជាសិស្សក្រីក្រ ( អំពើបែបនេះបានធ្វើអោយក្មេងម្នាក់នេះដក់ជាប់នៅក្នុងចិត្តរៀងរហូតមក) ។ ដោយហេតុថាគេគឺជាសិស្សក្រីក្រ គេក៏បានមានគំនិតមួយគឺស្រលាញ់ខាងសិល្បះគំនូរ គេបានព្យាយាមដើរស្វែងរកហាងគំនូរដែលមានលក់សៀវភៅផាត់ពណ៍របស់ក្មេងៗ ដើម្បីកូពី លក់នៅក្នុងថ្នាក់រៀន ក្នុងមួយសន្លឹកគេទទួលបានប្រាក់មួយរយរៀល ។
តែមានថ្ងៃមួយអ្នកគ្រូចិត្តអាក្រក់ក៏បានដឹងច្បាស់ពីរឿងដែលក្មេងម្នាក់នេះធ្វើខុសដោយហ៊ានលក់របស់នៅក្នុងសាលា ក៏បានបង្កើនភាពស្អប់ខ្ពើមទៅលើកុមារម្នាក់នោះកាន់តែខ្លាំងឡើងៗ តែទោះបីជាយ៉ាងណាក៏កុមារម្នាក់នោះនៅតែពុះពារខំរៀន ដោយព្រោះតែមានការផ្តល់កំលាំងចិត្តនឹងការជួយពីមិត្តភក្តិ គេតែងតែទទួលអំណោយសប្បុរសពីមិត្តភក្តិនៅក្នុងថ្ងៃទិវានៃសិទ្ធកុមារជានិច្ច ក៏ប៉ុន្តែនៅក្នុងកែវភ្នែករបស់អ្នកគ្រូ នឹងសិស្សរួមថ្នាក់ខ្លះៗ គេនៅតែជាក្មេងដ៏គួរអោយស្អប់ដដែល ។
ពេលចេញពីសាលារៀន គេរួតរះដើរទៅផ្សារដែលមានចំងាយឆ្ងាយ ដើម្បីទៅជួយលក់បបរឪពុកម្តាយរបស់គេ មែនហើយ តួនាទីរបស់គេ គឺជាអ្នកលាងចានបបរ ហើយនឹងជាអ្នករត់តុ ជារៀងរាល់ពេលក្នុងពេលទំនេរ គេតែងតែលើកបបរទាំងថាសៗ ទៅអោយម៉ូយរបស់គេ អ៊ុំៗមីងៗ ចាស់ៗ ចូលចិត្តគេខ្លាំងណាស់ ! នៅក្នុងហ៊ោប៉ាវ មានកូនសៀវភៅតួចមួយក្បាល សំរាប់កត់ចំណាំ នៅ សៀតនឹងចង្កេះខោ មានកន្លែងជូតមុខដ៏គួរអោយស្រលាញ់មួយទៀត ។ គេតែងតែទទួលលុយធីបពីភ្ញៀវរបស់គេ ហើយរឿងទាំងនេះពេលទៅដល់ផ្ទះវិញ គេតែងតែនិយាយប្រាប់ទៅកាន់ឪពុកម្តាយរបស់គេ នាពេលម៉ោងញុំាបាយពេលយប់ J ។
តើអ្នកថាអីទេ? បើសិនជានេះគឺជាជីវិតដ៏គួរអោយចងចាំមួយរបស់ខ្ញុំ? ហិហិ មែនហើយក្មេងប្រុសម្នាក់នោះគឺជារូបខ្ញុំនឹងហើយ J គឺ នៅមានរឿងដ៏គួរអោយចងចាំជាងនេះទៅទៀត ក៏ប៉ុន្តែថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អ ខ្ញុំអាចសរសេរនឹងប្រមូលការចងចាំរបស់ខ្ញុំបានត្រឹមតែប៉ុណ្ណឺងនោះទេ J។