មក​ពី​លេង​ស្រុក​កំ​ណើត​វិញ​


ពេល​នេះ​ខ្ញុំ​ដឹង​ថា​កំ​ណត់​ហេតុ​បិ​សាច​របស់​ខ្ញុំ​ បាន​ចាប់​ផ្តើម​បើក​ទំ​ព័រ​សំ​រាប់​ខែ​ថ្មី​នេះ​ហើយ​ J
គឺ​អ្វី​ៗ​វា​ត្រូវ​តែ​មាន​ លើក​ដំ​បូង​ រហូត​​ដល់​ចុង​បញ្ចប់​! ចំ​នែក​ឯ​លើក​ដំ​បូង​របស់​ខ្ញុំ​នោះ​ គឺ​ជា​ថ្ងៃ​ដំ​បូង​នៃ​ដើម​ខែ​​មេ​សា​នេះ​តែ​ម្តង​ ក្នុង​ថ្ងៃ​ទី​មួយ​ ខែ​មេ​សា​ ឆ្នាំ​ ២០១២...
វគ្គ​កំ​សត់​
            ដូច​បាន​រៀប​រាប់​នៅ​ក្នុង​ប្រ​កាស​មុន​ រៀប​ចំ​អី​វ៉ាន់​ចេញ​ដំ​ណើរ​ថ្ងៃ​នេះ​ហើយ​ ។ គឺ​ចេញ​ទៅ​ហើយ​គឺ​ខេត្ត​ពោ​ធិ​សាត់​ស្រុក​កំ​ណើត​របស់​ខ្ញុំ​ ។ ហើយ​ក្នុង​​​រយះ​ពេល​ត្រឹម​មួយ​សប្តាហ៍​ ដែល​ដូច​ជា​ខ្ញុំ​បាន​នាំ​ប្អូន​ស្រី​ខ្ញុំ​ដែល​នាង​មក​រៀន​នឹង​ស្នាក់​ជាមួយ​នឹង​ខ្ញុំ​ក្នុង​ក្រុង​នោះ ទៅ​លេង​នឹង​ប៉ា​ម៉ាក់​នៅ​ឯ​ខេត្ត​ ។ ថ្ងៃ​ទី ១,២,៣,៤,៥,៦,៧ សរុប​ចូល​គ្នា​ បូក​រួម​នឹង​ភាព​កង្វល់​នឹង​ការ​ស្មុគ្រ​ស្មាញ​ ថ្ងៃ​ទី​មួយ​ ដោយ​ជួយ​ដោះ​ស្រាយ​រឿង​តិច​តួច​ក្នុង​គ្រួ​សារ​ជា​មួយ​ពុក​ម៉ែ​ បិត​វង់​ក្រចក​ ។ ថ្ងៃ​ទី​២​ ទៅ​សែន​ឆេង​ម៉េញ​ ព្រោះ​ថា​ខ្ញុំ​គឺ​ជា​កូន​កាត់​ចិន​ តែ​ខ្ញុំ​មើល​មក​ខ្លួន​ឯង​ មិន​ដែល​ឃើញ​ចិន​ត្រង់​ណា​ផង​ ។ ថ្ងៃ​ទី​៣​ នៅ​ផ្ទះ​ដូច​ថ្ងៃ​ទី​មួយ​ដែរ​ គឺ​រឿង​គ្រួ​សារ​ទៀត​ហើយ​ ។ ថ្ងៃ​ទី​៤ គឺ​នៅ​ចាំ​ផ្ទះ​ជា​មួយ​នឹង​ម៉ែ​ ដោយ​ម៉ែ គាត់​ឈឺ​ ហើយ​ចំ​ថ្ងៃ​ដែល​ត្រូវ​ទៅ​សែន​ផ្នូរ​យាយ​ធំ​ទៀត​ ខ្ញុំ​ក៏​មិន​បាន​ទៅ​ដែរ​ ព្រោះ​ម៉ែ​មិន​អាច​នៅ​ម្នាក់​ឯង​បាន​។ ថ្ងៃ​ទី​៥ ទី​៦ ​ ខ្ញុំ​បាន​នៅ​ផ្ទះ​ជាមួយ​ពុក​ម៉ែ  នឹង​ប្អូន​ស្រី​ដោយ​ក្តី​សុខ​នឹង​ភាព​ស្មុគ្រ​ស្មាញ​ ដោយ​រឿង​ក្នុង​គ្រួ​សារ​ទៀត​ហើយ​ ។
វគ្គ​សប្បាយ​
            ដោយ​ទៅ​ភ្លាម​ក្នុង​ថ្ងៃ​ទី​១​ ខ្ញុំ​បាន​ដក​ប្រាក់​ដែល​ជា​រង្វាន់​របស់​ពូ​ខ្ញុំ​អោយ​​សំ​រាប់​ការ​សិក្សា​បាន​ល្អ​ ទៅ​ជួយ​​ទិញ​ឈើ​បង្គោល​សង់​រោង​ ពង្រីក​​​ទី​ធ្លា​សិប្ប​កម្ម​ស្រា​សរ​ របស់​ប៉ា​​បាន​ចំ​នួន​ ២៣​ដើម​ ដែល​គិត​ជា​ប្រាក់​ ១០៣៥០០៛​ បែប​នេះ​មិន​គួរ​ប្រាប់​ទេ​ តែ​នេះ​គឺ​ជា​កំ​ណត់​ហេតុ​របស់​ខ្ញុំ​ _-_ . បញ្ជាក់​អោយ​ឃើញ​ថា​ ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជា​មួយ​ពុក​ម៉ែ​បាន​បណ្តើរ​ៗ​ហើយ​ :D ។ ចប់​មួយ​វគ្គ​សិន​....
Anonymous

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?