សូមចូលរួមលើកកំពស់ស្មារតីនឹងសមត្ថភាពកុមារឱ្យដូចជាយុវវ័យផងដែរ
ថ្ងៃនេះខ្ញុំបានក្រលេកមើលទៅកាន់គេហទំព័រមួយដែលគេប្រកួតប្រជែង ក្នុងវិញ្ញាសារ ឌីហ្សាញ ។ ដោយក្នុងនោះមានលក្ខណ៍យុវវ័យត្រូវមានអាយុចាប់ពី១៨ឆ្នាំដល់៣០ឆ្នាំចូលរួម។ ដោយឡែកការយល់ឃើញរបស់ខ្ញុំ នឹងបានធ្លាក់ជាចម្ងល់មួយសំរាប់ស្ថាប័នមួយចំនួនដែរថាហេតុអ្វី បានជាពួកគេមើលរំលងចំពោះសមត្ថភាពក្មេងៗជំនាន់ក្រោយដែលកំពុងតែ មានការរីកចំរើននឹងការចេះដឹងខ្ពស់តាមដែលគេអាចធ្វើបានមិនចាញ់ យុវវ័យដែលមានអាយុពេញលេញនោះទេ ។ ដោយព្រោះខ្ញុំគិតថាមិនថាខ្ញុំមិនថាគេសុទ្ធប្រាកដជាមានឆន្ទះមួយគិតថា គេធ្វើបានយើងក៏អាចធ្វើបានដូចគ្នា ។ ដោយសង្កេតមើលឃើញសង្គមបច្ចុប្បន្នដូចជាមិនសូវឃើញមាន (មិនឃើញតែម្តង) ពីការលើកកំពស់កុមារដែលមានសមត្ថភាពអ្វីមួយអោយប្រាកដបានបើកបង្ហាញនូវសមត្ថភាពរបស់ពួកគេអោយសង្គមបានយល់ឃើញ នឹងចង់បញ្ញាក់ប្រាប់ផងដែរថា ក្មេងសម័យអីឡូវក៏អាចធ្វើបានដូចជាយុររ័យដែលបានរៀនចប់ មានការចេះដឹងច្រើនជាងក្មេងរៀននៅថ្នាក់វិទ្យាល័យនោះឡើយ។
តាមសំនូមពរពីសិស្សម្នាក់នេះផងដែរ ខ្ញុំគ្រាន់តែចង់ឃើញធនធានដែលកំពុងតែឈានទៅកាន់ការរីកចំរើនបានបើកបង្ហាញអោយបានធំទូលាយទៅលើជំនាញនឹងសមត្ថភាពអ្វីមួយដែលខ្លួនមាន នឹងមិនចង់អោយធនធានទាំងនេះខិតខំដោយអត់ប្រយោជន៍ដែលសង្គមយើងមើលរំលងនោះដែរ។ ជាចុងក្រោយតើពួកយើងអាចលើកតំលៃនឹងកំពស់សមត្ថភាពក្មេងជំនាន់ក្រោយអោយគេមានការបើកបង្ហាញនៅស្នាដៃរបស់ពួកគេអោយសង្គមជិតខាងបានឃើញ ថានាគក្មែរកំពុងតែងើបមុខឡើងជាបន្តបន្ទាប់វិញហើយ ដោយមានជំនឿចិត្តនឹងសេចក្តីក្លាហានព្យាយាមរបស់កូនក្មេងដ៏ក្មេងខ្ចីគ្រប់រូប ។
ការផ្តល់នូវមតិគំនិតរិះគន់ស្ថាបនា ការកោតសរសើរ ភាពស្ញប់ស្ញែញ ការពេញចិត្ត នឹងការផ្តល់ទំនុកចិត្ត គឺជាការលើកកំពស់ដល់ស្មារតីខិតខំប្រឹងរបស់ពួកគេដែលស្ថិតក្នុងគំនិតក្មេងខ្ចី កាន់តែមានជំនឿចិត្តក្នុងការបណ្តុះស្មារតីខិតខំប្រឹងរបស់ពួកគេ :) ខ្ញុំសង្ឃឹមថាអ្វីៗទាំងនេះវាមិនខាតបង់នោះឡើយក្នុងការលើកទឹកចិត្តដល់ពួកគេ :) ខ្ញុំក៏ត្រូវការភាពទាំងនេះផងដែរ :) ។ អរគុណដែលបានមកចូលរួមអាន...