អា​រម្មណ៍​មួយ​ពេល​ដែល​បាត់​ប្រាក់​​យ៉ាង​ក្រាស​ក្រែល​ L

1:01 AM , , 0 Comments


            ខ្ញុំ​គិត​ថា​ព្រឹក​នោះ​គឺ​ដូច​ជា​ព្រឹក​កន្លង​មក​ដែល​ខ្ញុំ​ងើប​មក​គ្រាន់​តែ​លុប​មុខ​ចេញ​ ដុស​ធ្មេញ​នឹង​បើក​កុំ​ព្យូ​ទ័រ​លេង​ ។ នៅ​មិន​សុខ​ក៏​នឹក​ឃើញ​ដល់​រឿង​ដែល​ម៉ាក់​ផ្តាំ​មុន​នឹង​គាត់​ត្រ​លប់​ទៅ​ខេត្ត​វិញ​ ថា​ត្រូវ​ដាំ​ទឹក​ញុំា​អោយ​បាន​ច្រើន​ៗ​ទើប​ឆាប់​ធំ​នឹង​គេ​ ។ ខ្ញុំ​ក៏​នឹក​ឃើញ​ថា​ត្រូវ​ទៅ​ផ្សារ​ទៅ​ទិញ​ធ្យូង​មក​បង្កាត់​ភ្លើង​ ក៏​បើក​ហឹប​ដាក់​ប្រាក់​ទាញ​យក​កា​បូប​លុយ​ តែ​ចេះ​តែ​ឆ្ងល់​ចុះ​លុយ​ម្ហូប​របស់​ខ្ញុំ​ទៅ​ណា​បាត់​ហើយ​ ? ខ្ញុំ​ក៏​មិន​សូវ​ខ្វល់​ព្រោះ​គិត​ថា​ប្រ​ហែល​ជា​ការ​យល់​សប្តិ​នឹង​ភាព​លេង​សើច​នឹង​ខ្លួន​ឯង​ផង​ ។ ក្រោយ​ពី​បន្មាន​នា​ទី​ក្រោយ​មក​វា​ប្រៀប​ដូច​ជា​សុ​បិន្ត​មួយ​អី​ចឹង​ L ខួរ​ក្បាល​របស់​ខ្ញុំ​បែរ​ជា​ធូរ​ដូច​ជា​សំ​លី​ រក​គិត​ស្អី​ក៏​មិន​ចេញ​ ប្រៀប​ដូច​ជា​កំ​ពុង​តែ​ស្ថិត​ក្នុង​យល់​សប្តិ​មួយ​ ដែល​នូវ​ឡើយ​មិន​ទាន់​បញ្ចប់​ L ខ្ញុំ​គិត​ថា​បើ​សិន​ជា​ខ្ញុំ​បើក​ហិប​ដាក់​ប្រាក់​ម្តង​ទៀត​ អ្វី​ៗ​គ្រប់​យ៉ាង​វា​នឹង​អាច​ត្រ​លប់​មក​ដូច​ដើម​វិញ​ជា​មិន​ខាន​ L តែ​វា​ខុស​បាត់​ទៅ​ហើយ​ វា​បាត់​អស់​ហើយ​ ខ្ញុំ​​បាន​ដាស់​បង​ៗ​ដែល​កំ​ពុង​តែ​គេង​អោយ​ភ្ញាក់​មក​ជួយ​រក​វា​ ក្នុង​សៀវ​ភៅ​ នឹង​ទី​កន្លែង​ផ្សេង​ៗ​ដែល​ខ្ញុំ​តែង​តែ​ដាក់​ ។ តែ​អ្វី​ដែល​បាន​មក​វិញ​ត្រឹម​តែ​ពាក្យ​ស្តី​ថា​ វា​បាត់​ៗ​ទៅ​ហើយ​ តើ​ខ្ញុំ​ខំ​រក​ទៀត​មាន​ន័យ​អ្វី? L ហើយ​ក៏​បាន​សួរ​ហេតុ​ផល​ដែល​បាន​ឃើញ​ពី​អ្នក​ផ្ទះ​ ពួក​គេ​ប្រាប់​ថា​ យប់​ម៉េច​​គេ​មក​ពី​ធ្វើ​ការ​ម៉ោង​២​យប់​ក៏​ឃើញ​ទ្វារ​ផ្ទះ​ចំ​ហរ​ ហើយ​ក៏​មិន​បាន​ចាប់​អា​រម្មណ៍​ដោយ​សារ​តែ​ងងុយ​ដេក​ពេក​ ។ តែ​ខ្ញុំ​ចាំ​បាន​ច្បាស់​ណាស់​ថា​អ្វី​ៗ​ខ្ញុំ​មិន​ដែល​ប្រ​ហែល​បែប​នេះ​ទេ​ មុន​គេង​ខ្ញុំ​ចាក់​សោរ​គ្រប់​ច្រក​ល្ហក​ សូម្បី​តែ​ហិប​ប្រាក់​ ខ្ញុំ​ក៏​ចាក់​ដែរ​ ហើយ​ក៏​ចំ​លង​ទុក​មួយ​ច្បាប់​ជា​មួយ​នឹង​ច្បាប់​ដើម​ទុក​ក្នុង​កា​តាប​ទៅ​សាលា​ជាមួយ​គ្នា ។
            ព្រឹក​ឡើង​ បាត់​លុយ​ម្ហូប​អស់​ បែរ​ជា​សល់​លុយ​ក្នុង​កា​បូប​ដៃ​ខ្ញុំ​ទាំង​អស់​វិញ​។ ខ្ញុំ​គិត​ថា​វា​មិន​មែន​ជា​ចោរ​ក្រៅ​ផ្ទះ​លួច​នោះ​ទេ​ ហើយ​ក៏​មិន​មែនជា​បង​ប្អូន​ខ្ញុំ​ជា​អ្នក​យក​នោះ​ដែរ​ ចោរ​នោះ​ខ្ញុំ​ស្គាល់​មុខ​វា​ច្បាស់​ណាស់​។ តែ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​វា​បាន​ ។ ក្រោយ​ពេល​ដែល​ខ្ញុំ​បាន​ចាប់​អា​រម្មណ៍​នឹង​តាម​ដាន​ ខ្ញុំ​ឈឺ​ចាប់​ណាស់​ដែល​ចោរ​នោះ​ស៊ី​ចាយ​សប្បាយ​នឹង​គំ​នរ​ទុក​របស់​ខ្ញុំ​ ។ ខ្ញុំ​គិត​ថា​វា​នឹង​សង​ខ្ញុំ​វិញ​នៅ​ថ្ងៃ​ក្រោយ​ជាក់​ជា​មិន​ខាន​ ហើយ​ក៏​ចង់​អោយ​វា​ស្ពាយ​យក​ទុក្ខ​របស់​ខ្ញុំ​ទៅ​តាម​ខ្លួន​ផង​ដែរ​ ។ ខ្ញុំ​ឈឺ​ចាប់​ពេក​​នេះ​ហើ​យជា​កំ​ណត់​ហេតុ​ដ៏​ហួស​ហេតុ​របស់​ខ្ញុំ​ ។ សូមកុំ​ទុក្ខ​ចិត្ត​មនុស្ស​មុខ​មាត់​នឹង​អត្ត​ច​រិក​ក្លែង​ក្លាយ​អោយ​សោះ​ ។

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?