ភ្នំបូកគោក្នុងថ្ងៃកំណើត
មិនដឹងនឹកស្មានដល់សោះឡើយថាក្នុងថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំសប្បាយចិត្ត្ជាងរាល់ឆ្នាំ ។ ភ្នំបូកគោខ្ញុំបានត្រឹមតែលឺឈ្មោះតែប៉ុណ្ណោះ គេថាសប្បាយជាពិសេសគឺបានចាប់ពពកពណ៍ស ខ្បុសលេង ហិហិហិ តែថ្ងៃនេះខ្ញុំពិតជាបានចាប់វាលេងនឹងដៃរបស់ខ្ញុំមែន :D តែចាប់វាមិនបាននោះទេ បានត្រឹមតែមានអារម្មណ៍ថាត្រជាក់គ្រប់ពេលវេលានឹងនៅជុំវិញខ្លួន :D ។
គ្រួសារអ៊ុំរបស់ខ្ញុំជាមួយនឹងខ្ញុំនឹងបងប្រុសរបស់ខ្ញុំ បានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកំពត ជាមួយនឹងផ្លូវដ៏ងាយស្រួលក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ភ្នំបូកគោ ។ អ្វីធ្វើអោយខ្ញុំបានភ្ញាក់ផ្អើលនឹងភ្នែកជាមួយនឹងទេសភាព ចាប់តាំងពីជើងភ្នំរហូតដល់គោលដៅនៃកាស៊ីណូចាស់ ដែលបន្សល់ទុកមកតាំងពីជំនាន់ សម្តេចឪ មកម្លេះ :D ។
កាស៊ីណូចាស់ ។ ផ្នែកមួយនៃបន្ទប់។ |
ពេលនេះខ្ញុំកំពុងតែឈរ ជាមួយនឹងភាពត្រជាក់គ្រប់គ្រងកាយក្នុងកាស៊ីណូចាស់ក្នុងសភាពឌ្រុដទ្រោមមួយនេះ J តែក៏បានស្ថាបនាជុសជុលឡើងជាថ្មីសំរាប់ភ្ញៀវទេសចរណ៍ ឡើងទៅមើលពពកវិល :D ។
ឡើងទៅដល់ភ្លាម ក៏ចំណាយពេលបន្តិចបន្តួចដើម្បីចាំមើលពពកដែលកំពង់តែរសាត់នៅកៀនចង្កេះ
ភ្នំពណ៍ស ក្បុះ :D គួរអោយចង់គយគន់។ មួយពព្រិចភ្នែកសោះភ្នែកខ្ញុំទាំងសងក៏បានឃើញ ផ្ទាំងពពកពីរធំៗ បានហោះរសាត់មកប៉ះទង្គិចនឹងគ្នា ធ្វើអោយបែកសាយជាដុំៗ រសាត់បក់មកយ៉ាងលឿនឡើងមកលើអាគារកាស៊ីណួដែលខ្ញុំកំពុងឈរ ។ មនុស្សជាច្រើន ទាំងក្មេងចាស់ប្រុសស្រី បាននាំគ្នាស្រែកហោរ សប្បាយចិត្តនឹងភ្នែកស្រស់ៗតែម្តង :D តោះ នាំគ្នាទៅមើលរូបភាពវិញម្តង :D.។

សួរច្បារតាមដៃសមុទ្រខេត្តកំពត |
សំណង់ចាស់មួយនៅលើភ្នំបូកគោ |
ធុរេនក្នុងខេត្តកំពត។ |