ហ្វេសបុកគឺជាបណ្តាញសង្គមមួយយ៉ាងសំខាន់សំរាប់ខ្ញុំ



រយះ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​ចូល​រួម​ប្រ​លូក​ក្នុង​បណ្តាញ​សង្គម​មួយ​នេះ​ គឺ​ជា​ពេល​វេ​លា​មួយ​ដ៏​ខ្លី​ ក៏​ប៉ុន្តែ​បានធ្វើ​អោយ​ខ្ញុំ​ស្គាល់​នឹង​យល់​ដឹង​នៅ​រឿង​រ៉ាវ​ នឹង​សកម្ម​ភាព​ថ្មី​ៗ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដែល​ជួប​ពី​មុន​មក​ ហើយ​ថែម​ទាំង​បាន​អ​ភិ​វឌ្ឍន៍​សមត្ថ​ភាព​របស់​ខ្ញុំ​រហូត​មក​ដល់​ថ្ងៃ​នេះ​ ។ វា​គឺ​ជា​សង្គម​អេ​ឡិច​ត្រូ​និច​ ដែល​ខុស​ស្រ​លះ​ពី​សង្គម​ខាង​ក្រៅ​ ប្រៀប​បី​ដូច​​ជា​មាន​ភាព​ងាយ​ស្រួល​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ស្វែង​យល់​ ពត៍​មាន​ នឹង​រឿង​រ៉ាវ​រូប​ភាព​ ដែល​ផ្តល់​នៅ​អា​រម្មណ៍​សប្បាយ​ ការ​កំ​សាន្ត​ជាមួយ​នឹង​មិត្ត​ភក្តិ​​ផង​ដែរ​ :D
            វា​ពិត​ជា​ប៉ះ​ពាល់​ខ្លាំង​មែន​ទែន​ សំ​រាប់​ស្រ​ទាប់​យុវវ័យ​ដែល​មិន​ទាន់​ជ្រាប​ច្បាស់​ពី​ការ​ប្រើ​ប្រាស់​របស់​វា​ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​អ៊ីន​ធើ​ណេត​ផង​ដែរ​ ។ បណ្តាញ​ហ្វេស​បុក​ គឺ​ជា​បណ្តាញ​ដែល​ពេញ​និ​យម​ មនុស្ស​ជា​ច្រើន​បាន​ប្រើ​ប្រាស់​វា​ជា​មធ្យោបាយ​ក្នុង​ការ​រក​ស៊ី​ ទំ​នាក់​ទំ​នង​ផ្សេង​បាន​យ៉ាង​ឆាប់​រហ័ស​នឹង​ងាយ​ស្រួល​ ដែល​ចាប់​យក​ផល​ប្រ​យោជន៍​ពី​សំ​ណាក់​ប្រិ​យ​មិត្ត​អ្នក​លេង​វា​ដើ​ម្បី​ជា​ការ​កំសាន្ត​សប្បាយ​​តែ​ប៉ុណ្ណោះ​ ។ នេះ​គឺ​ជា​ការ​ពិ​ភា​ក្សា​អំ​ពី​ផល​ប្រ​យោជន៍​របស់​វា​ ។
            សំ​រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​វា​សំ​ខាន់​ខ្លាំង​ណាស់​សំ​រាប់​រូប​ខ្ញុំ​ ដែល​ជា​សិ​ស្ស​វិ​ទ្យា​ល័យ​មួយ​រូប​ ។ ពី​ដើម​ដំ​បូង​ខ្ញុំ​បាន​ប្រើ​ប្រាស់​វា​គ្រាន់​តែ​ជា​ការ​កំ​សាន្ត​សប្បាយ​មួយ​តែ​ប៉ុណ្ណោះ​ ( រាប់​អាន​សិស្ស​សាលា​ស្រី​ដែល​ស្អាត​ៗ​ និ​យាយ​គ្នា​លេង​ ... នៅ​ណា?...ធ្វើ​អី​នឹង?... ញុំា​បាយ​នៅ?...
) គឺ​បែប​នេះ​តែ​ប៉ុណ្ណោះ​! តែ​ចំ​នុច​បន្ទាប់​គឺ​ខ្ញុំ​ចាប់​ផ្តើម​ស្គាល់​មនុស្ស​ជា​ច្រើន​ ដែល​មិន​មែន​ជា​យុវវ័យ​ស្រ​ករ​ខ្ញុំ​ទៅ​វិញ... គឺ​ជា​មនុស្ស​ដែល​មាន​អា​យុ​ច្រើន​ជាង​ មាន​ជំ​នាញ​ បទ​ពិ​សោធ​ ការ​ងារ​ មាន​ទឹក​ចិត្ត​ស្រ​លាញ់​ សប្បុ​រស​ នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ខ្ញុំ​​ច្រើន​ជាង​មជ្ឈ​ដ្ឋាន​ដែល​ខ្ញុំ​រស់​នៅ​កន្លង​មក​ ។ កត្តា​ទាំង​នេះ​ធ្វើ​អោយ​ខ្ញុំ​ចាប់​អា​រម្មណ៍​ថា​ត្រូវ​តែ​ស្វែង​យល់​ពី​ពួក​គាត់​អោយ​បាន​កាន់​តែ​ច្រើន​ ការ​ស្រ​លាញ់​ ការ​រាប់​អាន​ ចំ​ពោះ​ពួក​គាត់​ទៅ​វិញ​ទៅ​មក​ ធ្វើ​អោយ​​អ្វី​ដែល​ខ្ញុំ​ប៉ង​នោះ​បាន​សំ​រេច​ គឺ​មាន​ជំ​នាញ​ផ្ទាល់​ខ្លួន​មក​ទល់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ​ គឺ​ជំ​នាញ​ឌី​ហ្សាញ​ ។ ខ្ញុំ​មិន​បោះ​បង់​ចោល​នៅ​ទំ​នាក់​ទំ​នង​ដ៏​ល្អ​នៃ​មជ្ឍដ្ឋាន​ដែល​ខ្ញុំ​ជ្រើស​រើស​នេះ​នោះ​ឡើយ​ ខ្ញុំ​បាន​ស្វែង​រក​កាន់​តែ​ច្រើន​​បន្ថែម​ទៀត​ ធ្វើ​អោយ​មាន​មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ស្គាល់​ នឹង​មនុស្ស​ជា​ច្រើន​ទៀត​ដែល​គាត់​បាន​ស្គាល់​ខ្ញុំ​ ទំ​នាក់​ទំ​នង​ខ្ញុំ​ ក៏​ដូច​ជា​ខ្ញុំ​ទំ​នាក់​ទំ​នង​ទៅ​កាន់​ពួក​គាត់​ ធ្វើ​អោយ​ខ្ញុំ​អាច​រក​ចំ​ណូល​សំ​រាប់​​គួប​ផ្សំ​នឹង​ការ​សិ​ក្សា​បាន​មួយ​ចំ​នែក​ថែម​ទៀត​ផង​ ។ សកម្ម​ភាពបែប​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​លើក​យក​នូវ​ប្រ​ធាន​បទ​មួយ​នេះ​មក​និ​យាយ​ ពី​ផល​ប្រ​យោជន៍​នៃ​ការ​ចំ​ណាយ​ពេល​ក្នុង​ការ​ប្រើ​ប្រាស់​ហ្វេស​បុក​អោយ​មាន​ប្រ​យោជន៍​ ។
            ខ្ញុំ​សូម​បើក​បង្ហាញ​ពី​អ្វី​ដែល​មាន​ក្នុង​ហ្វេស​បុក​របស់​ខ្ញុំ​ផង​ដែរ​ គឺ​មាន​ដូច​ជា​
Album រូប​ភាព​នៃ​ស្នា​ដៃ​ឌី​ហ្សាញ​របស់​ខ្ញុំ​ សកម្ម​ភាព​របស់​ខ្ញុំ​ក៏​ដូច​ជា​មិត្ត​ភក្តិ​ក្នុង​វិ​ទ្យា​ល័យ​ និង​មនុស្ស​ពិ​សេស​ដែល​ខ្ញុំ​បាន​ស្គាល់​កន្លង​មក​។
Group មាន​ដូច​ជា​ ក្លឹប​សិ​ក្សា​ផ្សេង​ៗ​ ទាក់​ទង​នឹង​ចំ​ណេះ​ដឹង​វប្ប​ធម៍​ទូ​ទៅ​ដែល​ខ្ញុំ​កំ​ពុង​សិ​ក្សា​ ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​បង្កើត​ឡើង​ និង​ Team Work មួយ​ចំ​នួ​ន​របស់​ខ្ញុំ​ ថែម​ទាំង​មួយ​ Group ពត៍​មាន​ដទៃទៀត​ផង​ដែរ​ ។
Page ខ្ញុំ​បាន​បង្កើត​វា​មួយ​ដែល​ដែល​ទាក់​ទង​ពី​ កំ​ណត់​ហេតុ​របស់​សិស្ស​វិ​ទ្យា​ល័យ​មួយ​រូប ក៏​ដូច​ជា​អ្វី​ៗ​ដែល​ធ្លាប់​បាន​សិ​ក្សា​សំ​រាប់​ជា​ការ​ចែក​រំ​លែក​ដល់​មិត្ត​ៗ​ផង​ដែរ​ ។
Messages Vs Box Chat គឺ​ជា​កន្លែង​មួយ​សំ​ខាន់​ផង​ដែរ​ សំ​រាប់​ការ​ទំ​នាក់​ទំ​នង​គ្រប់​បែប​យ៉ាង​របស់​ខ្ញុំ​ ការ​កំ​សាន្ត​ ការ​ងារ​ នឹង​ផ្សេង​ៗ​ ។ ល។ល
            ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ការ​បើក​បង្ហាញ​ នឹង​ចង់​ដាស់​តឿន​ដល់​ស្រ​ទាប់​យុវវ័យ​ដែល​ចំ​ណាយ​ពេល​ច្រើន​ជា​មួយ​នឹង​វា​ ​មិន​មែន​ត្រឹម​តែ​ការ​សប្បាយ​នឹង​ការ​បង្ហាញ​ផ្សេង​ៗ​ពី​ខ្លួន​យើង​តែ​ប៉ុណ្ណោះ​នោះ​ទេ​ តែ​គួរ​គប្បី​ចំ​ណាយ​ពេល​​វេ​លា​ខ្លះ​ងាក​មក​មើល​ នូវ​អ្វី​ដែល​មាន​ប្រ​យោជន៍​នៅ​ក្នុង​វា​ ដែល​មាន​បុគ្គល​ជា​ច្រើន​បាន​ខិត​ខំ​ចែក​រំ​លែក​នៅ​ចំ​ណេះ​ដឹង​ផ្សេង​ៗ​ ពត៍​មាន​ថ្មី​ នឹង​សកម្ម​ភាព​មាន​ប្រ​យោជន៍​ផ្សេង​ៗ​ទៀត​ដែល​មិន​ចេះ​រីង​ស្ងួត​ ដើ​ម្បី​តែ​ផល​ប្រ​យោជន៍​របស់​ពួក​យើង​ នេះ​គឺ​ជា​កត្តា​មួយ​ដែល​យុវវ័យ​មិន​ទាន់​មើល​រំ​លង​ ដោយ​គ្រាន់​តែ​ចុច​Like នោះ​ទេ​ ។​
            សូម​​ព្យា​យាម​ថែ​រក្សា​ចំ​ណង​មិត្ត​ភាព​ ការ​ទំ​នាក់​ទំ​នង​មាន​ប្រ​យោជន៍​ នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ចែក​រំ​លែក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​ចេញ​ពី​ទឹក​ចិត្ត​របស់​កូ​ន​ខ្មែរ​ សូម​កុំ​ភ្លេច​នៅ​ការ​សិ​ក្សា​ បណ្តាញ​អ៊ីន​ធើ​ណេត​នៅ​ទី​ណា​ ការ​​សិ​ក្សា​គឺ​នៅ​ទី​នោះ​ ចំ​នែក​នៅ​ក្នុង​ហ្វេស​បុក​​ក៏​យើង​អាច​សិ​ក្សា​បាន​ដែរ តាម​រយះ​អត្ថ​បទ​មាន​អត្ថ​ន័យ​នឹង​ មាន​ប្រ​យោជន៍​សំ​រាប់​កូន​ខ្មែរ​គ្រប់​រូប​ J My High School life Diary សូម​អរ​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​អាន​នឹង​ពិ​ចារណា​នៅ​អត្ថ​បទ​មួយ​នេះ J ។ ជួប​គ្នា​ទៀត​នៅ​ពេល​ក្រោយ​ J


 My High School life Diary 

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?