ទៅគាំទ្រមិត្តភក្តិចូលរួមប្រកួតកីឡាកាយសម្ព័ន :D
រឿងវាបែបនៀក! ចាំមើលញ៉ុមនិយាយអោយស្តាប់!
ថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អចង់ទៅរៀនគួរថែមម៉ោង! ព្រោះថាប៉ុន្មានថ្ងៃនេះរវល់តែរវល់! ខ្ញុំខានបានទៅរៀនសឹងមួយសប្តាហ៍បាត់ទៅហើយ ។ លុះដល់ពេលទៅដល់ចាំសឹងតែជាងមួយម៉ោង ក៏ មិនទាន់ឃើញលោកគ្រូគាត់អញ្ជើញមកបង្រៀនគួរទៀត សិស្សចាំក៏ពេញថ្នាក់ឡើងហប់ទៅហើយ ។ ខ្ញុំក៏នឹកឃើញថា “កាលពីម្សិលមិញ មិត្តភក្តិជិតស្និទម្នាក់បានបបួលខ្ញុំអោយទៅជួយគាំទ្រក្នុងការប្រកួតកាយសម្ព័នរបស់ក្រុមគេ” ហាហា គ្រាន់តែគិតរួចរាល់ហើយ ក៏ នឹកឃើញទៀតថា ថ្ងៃនេះបងញ៉ុមដូចជាទុកសោរម៉ូតូនៅក្នុងផ្ទះចោល ដូច្នេះហើយខ្ញុំក៏ប្រញាប់រត់មកផ្ទះភ្លាម តំរង់សោរម៉ូតូ រួចក៏បានជិះចេញទៅយ៉ាងរំភើយ ហាហហា ។
ពេលនេះខ្ញុំមកដល់ពហុកីឡាដ្ឋានជាតិអូឡាំពិតហើយ :D |
ឈប់! គឺខ្ញុំមកដល់ហើយ! ថ្ងៃក្តៅណាស់! អត់មានអីបាំងថ្ងៃសោះ! ខ្ញុំក៏មិនស្គាល់អាគារណាសំរាប់ប្រលងកាយសម្ព័ននេះទៀត! ដើររកសឹងជាង៥នាទី ទើបរកឃើញមិត្តភក្តិធ្លាប់ស្គាល់គេក៏ហៅនឹងរកកន្លែងអោយអង្គុយ :D វ៉ាវ! សុទ្ធតែក្មេង! ហាហាហា តែញ៉ុមមកគាំទ្រមិត្តខ្ញុំទេ ។ តោះ! ឈប់យាយហើយ! ទៅមើលរូបទាំងអស់គ្នា!។
ក្រុមមិត្តខ្ញុំកំពុងតែហាត់សម នឹងកំដៅសាច់ដុំសំរាប់ការប្រលង។ |
ស្រីៗក្នុងថ្នាក់ខ្ញុំ កំពុងតែចាំគាំទ្រ :D |
គឺថា មួយថ្នាក់ខ្ញុំ មានតែខ្ញុំទេប្រុសម្នាក់ឯងដែលទៅនោះ ។ ចៃដន្យអីក៏នឹកឃើញទៅក៏ទៅភ្លាម :D |
ក្រុមស្រីស្អាត ១១ I២ វិទ្យាល័យបាក់ទូក។ |
Add caption |