កំណត់ហេតុ៖ 06/12/12
ហ៊ឹម... គិតទៅបីដូចជាយូរណាស់ហើយដែលខ្ញុំខាតមកអើតប្លក់ដ៏កំសត់មួយនេះរបស់ខ្ញុំ
តាំងតែពីបើកបវេសនកាលឆ្នាំទី១២កន្លងមកនេះ...
អ្វីៗត្រូវបានផ្លាស់ប្តូរជាច្រើន
ជាមួយនឹងទំរង់ជីវិតនឹងការសិក្សារបស់ខ្ញុំទៅតាមរយះពេល...
ថែមទាំងរឿងមិនល្អៗមួយចំនួនទៀតផងដែរ។
ថ្ងៃនេះមិនមែនជាថ្ងៃសំរាប់សំរាប់ខ្ញុំនោះទេ
...
តែវាគឺជាថ្ងៃដែលខ្ញុំមានទុក្ខនៅក្នុងជីវិតជាមួយនឹងការស្អប់ខ្ពើមពីមជ្ឍដ្ឋានខាងក្នុង...។
ខ្ញុំបានព្យាយាមបំភ្លេចវាចោលនៅពេលដែលចូលទៅដល់ក្នុងថ្នាក់រៀន
នឹងព្យាយាមញញឹមទៅកាន់កូនក្រុមនឹងសមាជិកប្រធានថ្នាក់ទាំងអស់ដោយសេចក្តីសុខ
ក៏បន្ថែពួកគេនៅមិនទាន់អាចឆ្វេងយល់ពីទំហំនឹងការលាក់លៀមរបស់ខ្ញុំបាននៅឡើយទេ...។
ថ្ងៃនេះខ្ញុំបានតេទៅនិយាយលេងជាមួយនឹងម៉ាក់
ហើយថែមទាំងបានប្រាប់គាត់ផងដែរថា “ខ្ញុំមិនដែលតេទៅម៉ាក់នោះទេ
បើសិនជាខ្ញុំមានរឿងកើតទុក្ខក្នុងអារម្មណ៍តិចតួចអ្វីនោះ
លុះត្រាតែអារម្មណ៍ខ្ញុំតានតឹង គិតអ្វីមិនបាន
ហើយក៏ជាករណីពិសេសមួយផងដែរ”។ ត្រូវហើយ ខ្ញុំដឹងថាមិនថាកូនៗណាទេ
តែងតែរត់ទៅរកពុកម៉ែក្នុងពេលទាល់ជ្រក
ហើយនឹងបោះបង់ពួកគាត់ចោលនៅពេលដែលខ្លួនសប្បាយភ្លេចខ្លួន...។
តែខ្ញុំក៏ពុំទាន់ប្រាកដថាខ្ញុំអាចធ្វើអ្វីមួយសមជាកូនល្អរបស់គាត់គ្រប់គ្រាន់នោះដែរ
។
ខ្ញុំគ្មានវិធីអ្វីក្រៅពីរត់ចេញអោយឆ្ងាយពីបញ្ហា
ស្មុគ្រស្មាញនឹងគ្មានបានការទាំងនោះ
មកធ្វើជាឧបសគ្គដល់ការរៀនសូត្ររបស់ខ្ញុំនោះដែរ។
ព្រោះខ្ញុំដឹងថាសំដីមាសរបស់ម្តាយខ្ញុំ គាត់ប្រៀនប្រដៅខ្ញុំបានល្អ
នឹងជាវិធីមួយដែលអាចអោយអារម្មណ៍ខ្ញុំស្ងប់
ហើយបញ្ហាទាំងនោះនឹងរលាយបាត់ដោយខ្លួនឯងក្នុងថ្ងៃមួយ
ប៉ុន្តែសារជាតិនឹងអ្នកបង្កើតបញ្ហា
គឺតែងតែព្យាយាមរុករកផ្លូវមួយថ្មីដើម្បីជាជម្លោះគ្មានថ្ងៃស្រាកស្រាន្តបានឡើយ
មិនថាតែនរណាម្នាក់ដែលមិនធ្លាប់បង្កើតអ្វីទៅដែលហៅថាបញ្ហានោះឡើយ។
លោកគ្រូគាត់ចេញលទ្ធផលសិក្សារបស់សិស្សក្នុងថ្នាក់មកហើយ។
ឆ្នាំនេះខ្ញុំទទួលបានពន្ទុមធ្យម
តែខ្ញុំពិតជាសប្បាយចិត្តនឹងរីករាយជាមួយហ្នឹងលទ្ធផលមួយនេះជាខ្លាំង
ពីព្រោះអ្វីៗទាំងនេះវានៅតែជាសមត្ថភាពពិតរបស់ខ្ញុំដដែល ។
វាពិតជាការល្អមែន ហើយក៏មិនអាចបំភ្លេចបាន
ដែលនៅជុំវិញខ្លួនរបស់ខ្ញុំសុទ្ធសឹងតែជាកំពូលសិស្សពូកែ
ពួកគាត់មានអត្ថចរិកល្អៗ នឹងគួរអោយចង់រាប់អានជាខ្លាំង។
ខ្ញុំលែងលាក់លែងលៀមជាមួយនឹងការខ្មាស់អៀនកន្លងមក
ជាមួយនឹងសំណួរសួរទៅកាន់មិត្តភក្តិខ្លាំងៗពេលដែលខ្លួនឆ្ងល់។
មិនទាន់អស់នៅឡើយនោះទេ
តែឲ្យតែខ្ញុំសរសេរបានតែប៉ុណ្ណេះគឺអារម្មណ៍ខ្ញុំពិតជាបានស្ងប់ស្ងាត់មែន។
ល្អ! សំរាប់ឆ្នាំនេះគឺជាឆ្នាំចុងក្រោយរបស់ខ្ញុំ
សំរាប់វិទ្យាល័យមួយនេះ ។
ខ្ញុំនឹងខិតខំធ្វើនឹងតាំងជំហរជាអនុប្រធានមួយដ៏ល្អម្នាក់ ។
នឹងខិតខំដើម្បីមុខមាត់ពុកនឹងម៉ែខ្ញុំ ទោះបើសិនខ្ញុំមិនអាចចាប់យកវាបាន
ខ្ញុំសង្ឃឹមថាអនាគតដ៏ល្អមួយវាកំពុងតែរត់នឹងរងចាំខ្ញុំដើម្បីជំនួបគ្នាជាមិនខាន
J ។
អរគុណលោកគ្រូ
ជាទីគោរពផងដែរ...