Sad day-__-
បើនិយាយទៅកាន់មិត្តទាំងអស់នៅក្នុងថ្នាក់រៀនគួរ
អ្នកគ្រប់គ្នាតែងតែយកដៃវ៉ៃក្បាលខ្ញុំ ហើយនិយាយមកកាន់ខ្ញុំថា
អាឡប់! ចង់ដឹងថាហេតុអីទេ? ពីព្រោះតែប្រយោគរបស់ខ្ញុំគឺ
រងចាំថ្ងៃមួយដែលផែនដីត្រូវបានបញ្ចប់ ហើយអ្វីៗគ្រប់យ៉ាងនឹងបានរលាយសាបសូន្យ។
តែខ្ញុំមិនចង់ស្លាប់តែម្នាក់ឯងនោះទេ គឺមានតែចាំរហូតដល់ថ្ងៃនោះ
នឹងគ្នាការច្រនែន ហើយគឺជាថ្ងៃដែលយុត្តិធម៍ជាទីបំផុត! ។
ការគិតឡប់ៗគឺតែងតែកើតឡើងជារៀងរាល់ថ្ងៃ
ការសិក្សានៅក្នុងខែនេះធ្លាក់ចុះ ប្រហែលជាបាក់ទឹកចិត្តរឿងខែ
មុនបាន 43 ក្បៀសជាងបានលេខ 14ក្នុងចំនោមសិស្ស60នាក់ហើយមើលទៅ។
តែខ្ញុំមិនចង់គិតវាបន្តទៀតនោះទេ
ព្រោះពិន្ទុគ្មានប្រយោជន៍អ្វីសំរាប់ខ្ញុំទៀតឡើយ ។
អ្វីដែលខ្ញុំត្រូវរង់ចាំគឺថ្ងៃដែលត្រូវបញ្ចប់ថ្នាក់ទី១២
ខ្ញុំច្បាស់ជាត្រូវលុតជង្គង់មុខសាលា ហើយនិយាយប្រាប់ថា
ខ្ញុំឈ្នះឯងហើយ ខ្ញុំហត់ អស់កំលាំងកាយនឹងកំលាំងចិត្ត
ឈឺចិត្តនឹងរឿងគ្រប់យ៉ាង ។
ពិបាកចិត្តខ្លាំងណាស់
ពេលខ្លះក៏ចង់ស្លាប់ដើម្បីអោយអ្វីៗគ្រប់យ៉ាងបានបញ្ចប់
តែខ្ញុំនឹងក្លាយជាមនុស្សដែលមានការច្រនែននឹងអ្នកដែលនៅរស់នៅឡើយ។
ខ្ញុំគួរតែសន្សំពេលវេលាដែលនៅសល់សំរាប់គិតដល់រឿងអនាគត ។
ខ្ញុំមិនដឹងថាពេលអនាគតរបស់ខ្ញុំនឹងមានរឿងអ្វីដែលកើតឡើងលើសពីនេះនោះទេ
ពេលខ្លះអាចនឹងល្អរឺលើសពីល្អ ពេលខ្លះអាចនឹងមិនដូចបំណងហើយហួសពីការដូចបំណងនោះទៅទៀត។
ដូច្នេះខ្ញុំគួរតែសំរេចចិត្តទទួលនូវរឿងគ្រប់យ៉ាងដែលបានកើតឡើងនៅពេលនេះ។
ខ្ញុំមិនចង់និយាយរឿងស្នេហាទេនៅក្នុងពេលនេះ
ទោះជាខ្ញុំពិបាកចិត្តខ្លាំងប៉ុណ្ណាក៏ដោយ ខ្ញុំគួរតែចែករំលែកពេលវេលាខ្លះ
សំរាប់ការសំរាក។ បានហើយ ខ្ញុំមិនសង្ឃឹមថាគេនឹងអាចត្រឡប់មកវិញនោះទេ
តែខ្ញុំនៅតែរងចាំគេ។ ឡប់សុទ្ធ! បានហើយឈប់និយាយ!