ថ្ងៃចេញលទ្ធផល
២៨/មិនា/២០១៣
ចេញហើយ ចេញហើយ! ខ្ញុំនៅតែមានអារម្មណ៍មិនពេញចិត្តនឹងលទ្ធផលមួយនេះដដែល ទោះបីជាមានសមល្មមហើយក៏ដោយ គិតៗទៅចិត្តលោភលន់ពិតជាគ្មានព្រំដែនមែន។
ថ្ងៃនេះខ្ញុំក្រោកពីព្រលឹមអ៊ុតខោអាវសិស្សសំរាប់ប្អូននឹងខ្លួនឯងផ្ទាល់យ៉ាងស្អាតធេង ពីព្រោះខានបានចូលសាលាតែ៣ថ្ងៃសោះ មានអារម្មណ៍ថាកន្លះខែទៅ ហេតុតែប្រលងចប់ដេកចាំលទ្ធផលនៅផ្ទះធ្វើអោយចិត្តអន្ទះអន្ទែងយ៉ាងខ្លាំង។ ម៉ោង៨ជាងសាលាមិនសូវមានមនុស្សឡើយ មានតែគ្រូៗខ្ញុំ(រូប នឹង ខ្មែរ) ក៏ពិភាក្សាជាមួយពួកគាត់រឿងពិន្ទុប្រលងខ្លះៗទៅ ហើយក្រោយពីអ៊ុំនាយកប្រកាសថា នឹងចេញលទ្ធផលនាម៉ោង ២ថ្ងៃរសៀលនេះរួច មិត្ត្ភភក្តិក៏បានជូនខ្ញុំមកផ្ទះសិន។ មកភ្លាមគ្នានអីក្រៅពីអង្គុយ ខោនដោន នៅមុខកុំព្យូទ័របន្តជាមួយនឹង Friends ទម្រាំដល់ម៉ោង ខ្ញុំក៏បានឡើងគ្រែដេកបានមួយសន្លេតដែរ ហិហិ។
ប៉ុន្មាននាទីសោះមិត្តភក្តិក៏តេមកយកអោយចុះទៅចាំ។ មកដល់សាលាភ្លាមសន្តិសុខក៏ប្រាប់ថាថ្ងៃស្អែកទើបបិទ ពួកយើងក៏ជិះរកមិត្តភក្តិដើម្បីអង្គុយនិយាយគ្នាលេង រហូតដល់បង្វែរដានទៅរៀនគួររូបវិទ្យាបាន ១ម៉ោងទៀតផង ទើបត្រលប់មកមើលសាលា ឃើញថាគេបិទលទ្ធផលមែន។ មនុស្សច្រើនខ្លាំងណាស់! ហេងហើយដែលម៉ាក់បង្កើតខ្ញុំមកខ្ពស់ហើយរាងសង្ហារៗបែបនេះ ហុហុហុ។
បើគិតពីស្ថានការណ៍នាពេលនោះមិត្តភក្តិមួយចំនួនក៏បានយំ នឹងអន់ចិត្តជាមួយនឹងលទ្ធផល ខ្លះក៏អរសប្បាយ ខ្លះក៏ច្រណែនហើយក្នុងនោះមានខ្ញុំដែរ ;D ។ កំពុងឈរនិយាយគ្នាជាមួយមិត្តភក្តិ សុខៗ លោកគ្រូក៏ចាប់ទាញដៃខ្ញុំចេញ ហាក់ដូចមិនចង់អោយនិយាយជាមួយនឹងពួកគេអឹញ្ចឹង ។ កាលពិតគាត់ចង់បបួលខ្ញុំនឹងមិត្តភក្តិទៅជប់លាងចេញលទ្ធផលនៅឯផ្ទះគាត់ ម្យ៉ាងមានការកក់ហៅពីអ្នកគ្រូដែលជាប្រពន្ធរបស់លោកគ្រូខ្ញុំផ្ទាល់ផង ហិហិហិ ។ ចាំអីទៀតក៏នំាមិត្តភក្តិទៅតែម្តង តែចៃដន្យអីស្រីៗក៏បបួលទៅច្រៀងខារ៉ាអូខេ ដោយខ្លាចអស់លុយច្រើនពេក ក៏សុំដកខ្លួនវិញ ដាក់មេប្រូចប្រុយ! ជិះទៅផ្ទះគ្រូ! ហាស់ហា់សហា
អូយ!!! ឃ្លានខ្លាំងណាស់! ទៅដល់ភ្លាមរអ៊ូប្រាប់លោកគ្រូថា "ឃ្លាន ខ្លាំងណាស់" មួយសន្ទុះក្រោយមកក៏ឃើញលោកគ្រូកាន់ថង់បន្លែទើបមកពីផ្សារ ហើយក៏ហុច ការីនំបែនចុក មកអោយខ្ញុំនឹងមិត្តភក្តិមួយថង់ ដោយខ្លានខ្លាំងក៏ញុំា មួយថង់ពីរនាក់តែម្តង :D ។
បន្ទាប់ពីលេងនំបែនចុកឆ្អែនឆ្អន់ហើយ ក៏ឡើងមួយតង់ទៀតក្នុងពេលស៊ីផឹក :D
ម្ហូបសំរាប់ក្លែម :D

- ឆាក្តៅអន្ទង់
- ជ្រក់ស្ពៃ ត្រសក់ នឹងល្ហង់ចាវ
- សាច់កាប់
- ញុំត្រយូងចេកពោះគោ
- ត្រីក្រហមបឹងភ្លៅកង្កែប
សកល នឹង កញ្ញា |
ម្ហូបលើកយកមកបន្តបន្ទាប់ |
CBR Group :D |