ញុំាស៊ុបជាមួយមិត្តភក្តិ
Yum Yum Suki Soup [ Kos Pich Island ]
សំរាប់យប់នេះខ្ញុំមិនសូវសប្បាយចិត្តតាំងតែពីព្រឹក។ អង្គុយលេងហ្វេសបុកសុខៗក៏នឹកឃើញបើក Line លេងវិញម្តងព្រោះតែធុញទ្រាន់នឹងការនៅផ្ទះយូរមិនបានទៅរៀនក្នុងថ្ងៃសំរាក។ ក៏ឃើញមិត្តភក្តិគេនាំគ្នាបបួលទៅញុំាស៊ុប ហាហហា កំពុងតែឃ្លានពីព្រឹកស្រាប់ផង ខ្ញុំក៏មិនបង្អង់យូរ! ក៏ប្រាប់មិត្តភក្តិសំលាញ់អោយមកយកខ្ញុំតែម្តង :D ។ អ្នកដឹងបានដឹង ថាពួកខ្ញុំនេះដើរលេងជាមួយគ្នាជាក្រុមពូកែណាស់ខាងដណ្តើមគ្នា នឹងមាត់ឡូឡាគ្មានខ្លាចនរណាអីមួយរៀល :D តែក៏សប្បាយលក្ខណៈស្តង់ដាដែរ ហិហិហិកណ្តាលគេនោះគឺហៅថា យាយអឿន គឺជារហ័សនាមរបស់គាត់ នៅផ្ទះគឺជាកូនស្រីអ្នកលក់ចាប់ហួយ ពូកែគិតលេខដូចភ្យុះ តែសំដីអីកុំត មាត់អីល្អជាង បើមិនចង់ស្ពឹកនោះ ហិហិ។ ចំនែកខាងឆ្វេងដៃនោះគឺ ឈ្មោះស្អីក៏មិនដឹង! Piipiijuju ឈ្មោះពេញហៅអាហ៊ុង ។ គឺជាកូនកាត់ចិន ប៉ាជាអ្នកម៉ៅការរោងការនឹងជាមេចុងភៅផ្ទាល់តែម្តង ហាហាហ និយាយឲ្យចំទៅគឺកូនថៅកែម៉ៅការ! :D ។
ពីរនាក់នេះដូចជាមិនសូវស្រួលនោះទេ ។ ខាងស្តាំនឹងគឺជាសម្លាញ់ខ្ញុំ វានៅរាប់អានជាមួយខ្ញុំរយះពេលមិនក្រោម៥ឆ្នាំឡើយ វាដឹងរឿងខ្ញុំច្រើនណាស់! ល្មមសំលាប់វាចោលថ្ងៃមួយហើយ! ហាហហាហាហាហា។ ចំនែកម្នាក់ស្រីនោះគឺជាមិត្តភក្តិថ្មី តែអាសកលជាអ្នកហៅមក ដូចជាចាប់ផ្តើមស្អិក៏មិនដឹងដែរ ពីរនាក់នេះ! តែខ្ញុំមិនទាន់អាចនិយាយនោះទេ! កុំមាត់អីល្អជាង ខ្លាច! >,< ។
អូយ! ឈប់និយាយសិន! ខ្ញុំសូមញុំាបន្តិចសិនហើយណា! ព្រោះពួកនេះខំអត់បាយមកពីព្រឹកមិនដែរ ហាហា ខ្ញុំខ្លាចស៊ីមិនទាន់គេ ហេសហេស។
ដល់ពេលចេញលុយហើយ! មើលខ្ញុំចុះកាន់កាបូបធ្វើមើលតែអ្នកប៉ាវគេចឹង ! កាលពិតខ្ញុំគ្មានលុយរៀនទើបអោយពួកគេប្រមូលលុយរាយមកអោយខ្ញុំសិន ទើបខ្ញុំដកលុយដុមទៅអោយអ្នកគិតលុយ ដើម្បីការពារការអាម៉ាស់មុខ ហាហហាហា។ តែដល់ពេលប្រមូលបានខ្ញុំបែរជាអស់តិចជាងគេទៅវិញ :P ធម្មតាទេ អ្នកឆ្លាតត្រូវតែឆ្លាតជានិច្ច ហុសហុស។
សរុបសេចក្តីមក ក្រោយពីបានរ៉ាយរ៉ាប់ ដូចជាឃើញរូបខ្ញុំនេះច្រើនជាងគេបន្តិចហើយ ! ហាហា ធម្មតាទេ ម្ចាស់ប្លក់ស្រាប់! ត្រូវតែធ្វើអីយកមុខមាត់ខ្លះៗហើយ :D ។ ថ្ងៃនេះជាថ្ងៃឈប់សំរាកចុងក្រោយរបស់ពួកយើង បន្ទាប់ពីប្រលងឆមាសទី១ចប់ តែប្រហែលជាមានតង់ទី២នៅថ្ងៃស្អែកទៀត :D ហាហហា កុំភ្លេចតាមដានណា All nop jup jup!~ >,^! ។។។។។