MY BIRTHDAY
H A PP Y K H M E R N E W Y E A R
មួយកែវនេះឆ្ងាញ់ណាស់! ខ្ញុំនៅតែស្រលាញ់រស់ជាតិ សូកូឡា ជាមួយនឹង វ៉ានីឡាដដែល Sweet |
Happy Birthday ល្ងាចឡើងខ្ញុំចេញពីផ្ទះទាំងហើយជិះម៉ូតូដើរលេងម្តុំផ្លូវកម្ពុជាក្រោម រួចឈៀងចូលញុំាការ៉េមនៅ Swensen ព្រោះមើលទៅថ្ងៃចូលឆ្នាំបែបនេះប្រហែលជាស្ងាត់ល្អ តែដល់ពេលទៅដល់ទើបដឹងថាមនុស្សអ៊ូអរប៉ុណ្ណា ។ ខ្ញុំបានគិតថាប្រហែលជាយកការ៉េមមួយកែវនេះជំនួសអោយនំCakeថ្ងៃកំណើតរបស់ខ្ញុំហើយ ព្រោះមុនចេញពីផ្ទះខ្ញុំគិតថាទៅរកកន្លែងអង្គុយញុំានំCakeអោយសប្បាយចិត្តបន្តិចសិន តែមាត់ពិតជាក្បត់ចិត្តខ្ញុំមែន ហាហាហា។
អង្គុយញុំាសុខៗម៉ាក់ក៏បានតេមក អារម្មណ៍ភ្ញាក់ផ្អើលក៏បានកើតឡើងភ្លាមៗ មើលទៅម៉ាក់ប្រហែលជាតេមកជូនពរថ្ងៃកំណើតរបស់ខ្ញុំហើយ! >,^
តែក៏ត្រូវខកចិត្តទៅវិញ ពីព្រោះតែម៉ាក់គ្រាន់តែតេមកសួរថា ថ្ងៃនេះបានអីញុំា ហាហាហហាហាហា
និយាយលេងជាមួយម៉ាក់បន្តិចរួចក៏បានញុំាបន្តរហូតដល់អស់ក៏មកផ្ទះវិញ។ គិតទៅពេលទៅញុំាអីតែម្នាក់ឯងអឹញ្ចឹងទើបដឹងថាមានអារម្មណ៍យ៉ាងណា...គឺសោកសៅអស្ចារ្យមែនតែម្តងហើយតែកុំនិយាយអី ! ។ មកដល់ផ្ទះភ្លាមក៏រៀបចំអីវ៉ាន់បន្តសំរាប់ទៅដើរលេងនៅកំពង់សោមជាមួយអ៊ុំ ទើបត្រូវទៅគេងនៅទីនោះមួយយប់ ងាយស្រួលចេញទៅពីព្រលឹម តែក៏នឹកឃើញបបួលបងប្រុសទៅមើលគេលេងល្បែងប្រជាប្រិយខ្មែរនៅវត្តភ្នំសិន ។ ពេលជិះទៅដល់ ដូចជាមិនសូវមានមនុស្សលេងដូចឆ្នាំមុន ក៏អោយបងដឹកខ្ញុំជួនទៅផ្ទះអ៊ុំតែម្តងទៅ តែមិនឃើញមានអ្នកនៅ មានតែអ៊ុំប្រុសកំពុងជាប់រវល់ពិនិត្រជំងឺអោយគេ ខ្ញុំក៏ដើរចូលទៅដោយមិនមាត់មួយម៉ាត់ ព្រោះជាទម្លាប់ អ៊ុំមិនចូលចិត្តអោយនិយាយច្រើននៅពេលគាត់រវល់នោះទេ។ ខ្ញុំក៏ដកLaptop ចេញពីកាតាប ចុចហ្វេសបុកលេង នឹងឆ្លើយតបComment មិត្តដែលបានផ្ញើរសារជូនពរអស់គ្នា ហាហាហា។ អង្គុយលេងយូរៗ ចែពេជ្រក៏មកដល់ គឺមកពីផ្សារLucky ទិញអីវ៉ាន់ ហើយក៏ថ្ងៃកំណើតដល់ខ្ញុំ សំរាប់សារដែលជូនពរឆ្នាំនេះគឺទទួលបាន 69 សារ គឺជាលេខល្អតែម្តងហើយ ហាស់ហា់ហា លេខអាសអាភាសសុទ្ធ :D គឺខុសឆ្ងាយពីឆ្នាំមុនដែលខ្ញុំទទួលបាន 100 សារជាងឯណ្ណោះ ប្រហែលជាមានអ្នកមិនចូលចិត្តច្រើនក៏មិនដឹង! តែមិនអីទេ អរគុណអ្នកទាំងអស់គ្នា :) ស្លាញ់មិត្តភក្តិទាំងបានដើរទៅក្រោយបាត់ ខ្ញុំក៏តាមទៅមើលឃើញគាត់កំពុងតែរៀបចំនំ Cake សូកូឡា ដ៏តូចល្មមមួយ តែមើលទៅគួរអោយចង់ញុំាណាស់! ខ្ញុំដឹងហើយថាវាច្បាស់ជារបស់ខ្ញុំ! ហាហាហាហាហាហាហា ។
នំខេកនេះ ចែខ្ញុំជាអ្នកធ្វើខ្លួនឯង |
យប់បន្តិចចម្រៀងខួបកំណើតក៏បានបន្លឺឡើង រស្មី ចែពេជ្រ នឹងអ៊ុំប្រុស របស់ខ្ញុំច្រៀងបានពិរោះណាស់! ហិហិ លើកទីមួយក្នុងជីវិតរបស់ខ្ញុំហើយ ដែលខួបកំណើតបែបនេះធ្វើអោយខ្ញុំមានអារម្មណ៍ខុសពីធម្មតា :) អស្ចារ្យណាស់! :) ខ្ញុំនឹងចងចាំវាទុក រួចក៏បួងសួងសំរាប់ឪកាសនេះចំនួនបីប្រការដែលសំខាន់ៗក្នុងជីវិត។ ចប់ហើយ :D ថ្ងៃស្អែក ទី១៥ជាថ្ងៃចូលឆ្នាំទី២ ខ្ញុំត្រូវធ្វើដំណើរទៅក្រុងព្រះសីហនុទៀត។
:D