អារម្មណ៍លួចស្រលាញ់គេម្នាក់
ពេលមួយខ្ញុំបានស្រែកឡើងថា ខ្ញុំមិនចង់មើលចរិកមនុស្សតាមចំណង់ចំនូលចិត្តនោះទេ!!!! ហើយវ៉ៃថ្ពាល់ខ្លួនឯងមួយដៃយ៉ាងពេញចិត្ត រួចនិយាយឡើងថា"ឆ្កួតទេអី!" នៅសុខៗស្រាប់តែស្រែកឡើងតែម្នាក់ឯង...-_- នេះហើយជាពិភពនៃមនុស្សដូចខ្ញុំ។ ពីមួយថ្ងៃៗ ខ្ញុំបានសំលឹងមើលខ្សែជីវិតរបស់ខ្លួនឯង ជាមនុស្សនឹងការរស់នៅនឹងស្គាល់គ្នាជាមួយនឹងមនុស្សដដែលៗសុំាញុំា មិនចេះផ្លាស់ប្តូរ ខ្ញុំឆ្ងល់ថា ហេតុអីក៏ខ្ញុំចេះតែជួបនឹងនិយាយជាមួយនឹងមនុស្សដដែលៗ ហើយនិយាយតែរឿងដដែល ជួបតែរឿងដដែលៗអស់ទាំងនេះ? រឺក៏ពិភពលោកនេះវាតូចណាស់ទៅ សំរាប់ខ្ញុំ?
សំរាប់ពេលនេះខ្ញុំបានសំលឹងមើលទៅកាន់នារីម្នាក់ដែលខ្ញុំគិតថា "មើលទៅប្រហែលជាលួចស្រលាញ់គេហើយ ហើយក៏នឹងនិយាយប្រាប់ទៅគេត្រង់នៅថ្ងៃណាមួយ" តែរឿងធំនោះខ្ញុំចង់អោយការរៀននៅសកលវិទ្យាល័យឆ្នាំក្រោយ បានរៀនបន្ទប់ជាមួយគ្នាទៀត ព្រោះថានាងចាប់យកជំនាញជាអ្នកស្ថាបត្យកម្មដូចខ្ញុំដែរ :)" ត្រូវហើយ ប្រហែលជាត្រូវចាំដល់ពេលនោះ។ នាងស្អាត ទន់ភ្លន់ ស្ងប់ស្ងាត់ តែទាន់សម័យ មិនសូវនិយាយស្តីនឹងរាប់អានមនុស្សប្រុសច្រើនដូចនារីដទៃទៀតនោះទេ! អូខេ!!! ខ្ញុំចូលចិត្ត! ប្រហែលជាខ្ញុំត្រូវស្តាយក្រោយមែនទែនហើយ បើសិនជាគេមានសង្សាររួចទៅហើយ។ ហើយខ្ញុំក៏មិនបាច់ពិបាកចិត្តរឿងដែលពូនឹងយាយរបស់ខ្ញុំដឹងថាខ្ញុំមានសង្សារនោះដែរ ពីព្រោះខ្ញុំបានប្រាប់គាត់អស់ហើយ ថាចប់វិទ្យាល័យខ្ញុំនឹងយកសង្សារមួយដោយខ្លួនឯង :) ។

5/7/2013
1:15PM