Don't understand
មិនយល់ពីអារម្មណ៍ខ្លួនឯងសោះហើយ! គិតនេះគិត! មិនដឹងជាគិតពីរឿងអីខ្លះទេ រឿងរៀន រឿងសាលា រឿងគ្រួសារ រឿងផ្ទាល់ខ្លួន រឿងបងប្អូន រឿងថ្ងៃក្រោយ ហើយនឹងថ្ងៃក្រោយទៀត ខ្ញុំត្រូវរៀនរស់ដោយខ្លួនឯងបណ្តើរៗ ខ្ញុំដឹងថាពេលនោះប្រាកដជាមកដល់ ក្នុងពេលណាមួយ តែខ្ញុំមិនទាន់មានជំហរចំពោះខ្លួនឯងចាប់ពីពេលនេះបានឡើយ ធ្វើអ្វីមួយគឺត្រូវការពេលវេលាហេតុអ្វីបានជាមនុស្សរស់ត្រូវការអោយពេលវេលាធ្វើជាម្ចាស់ការលើខ្លួនឯងពេលវេលាសំខាន់ វាបានជាអោយខ្ញុំរងចាំវា វាបានធ្វើអោយខ្ញុំរីករាយនៅពេលដែលពេលវេលានៃក្តីរីករាយបានមកដល់ហើយក៏ធ្វើអោយខ្ញុំមានទុក្ខនៃពេលវេលាសំរាប់
រឿងអាក្រក់បានមកដល់ផងដែរវាពិតជាអស្ចារ្យមែនសូម្បីតែជានាយករដ្ធមន្ត្រីមួយរូបនឹងស្តេចផែនដីក៏ត្រូវគោរពវាដែរតែសំរាប់ខ្ញុំ ខ្ញុំមានតែរងចាំ នឹងបន្តជីវិតដែលបណ្តែតបណ្តោយទៅតាមពេលវេលានេះរហូតដល់ខ្ញុំបានជោគជ័យ នោះគឺរៀន

អោយចប់ រៀនអោយចប់ រៀនអោយចប់ បើមិនរៀនអោយចប់ទេ ខ្ញុំមុខជាមិនអាចតាំងជំហរលើខ្លួនឯងបាននោះទេ អ្វី ដែលខ្ញុំបានធ្វើកន្លងមក គឺ ធ្វើដោយខ្យល់ ខ្យល់ជាអ្នកបក់វាមកអោយខ្ញុំ ហើយក៏បក់ទៅឆ្ងាយចេញពីខ្ញុំទៅវិញ គឺគ្មានអ្វីជាភាពស្ថិតស្ថេរនោះទេ បើរៀនមិនចប់! រៀនចប់ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់! ក្តីបំណងខ្ញុំគឺវាធំណាស់! គឺធំខ្លាំងណាស់! ខ្ញុំមិនចង់អោយក្តីសង្ឃឹមខ្ញុំ ក្លាយទៅជាខ្យល់នោះទេ
វឌ្ឍនៈ! ឈ្មោះឯងនេះវាសមណាស់ចំពោះ ក្តីសង្ឃឹមរបស់ឯង! ដឹងទេ???