little girl of Rain Drop ( ក្មេងតូចដំណក់ភ្លៀង)
អ្វីៗចាប់ផ្តើម នឹងបានបញ្ចប់ទៅវិញលើនណាស់ សឹងតែខ្ញុំមិនអាចត្រៀមខ្លួននឹងធ្វើអ្វីៗគ្រប់យ៉ាងសំរាប់មនុស្សដែលបានលះបង់ជីវិតជស់ខ្ញុំ សូម្បីតែវិនាទីសំរាប់អោយខ្ញុំនិយាយពាក្យថាអរគុណ ចំពោះគេក៏ខ្ញុំមិនអាចធ្វើបានដែរ…..!
រឿងគ្រប់យ៉ាងត្រូវបានចាប់ផ្តើមក្មុងពេលភ្លៀង ទោះបីជាអ្វីៗខ្ញុំមិនបានដឹងមុន តែគេគឺជាមនុស្សដំបូងដែលបានលះបង់គ្រប់អ្វីៗទាំងអស់មកដល់ខ្ញុំសូម្បីតែជីវិតរបស់គេ
ក្រោមដំណក់ភ្លៀងគ្រាប់ធំៗជ្រៀបជោគសព្វរាងកាយរបស់ខ្ញុំ សំរឹបជើងក្មេងស្រីតូចម្នាក់បានដើរមករកខ្ញុំ ទាំងក្នុងដៃមានកាន់ឆ័ត្រពណ៍សរមួយ តំរង់មកខ្ញុំ សំលេងស្រួយស្រឹបដូចថង់ដាក់ឥវ៉ាន់ក៏បានបន្លឺឡើង
“ភ្លៀងហើយ...(╯_╰)”
“បាទមែនហើយ(╯▽╰)” ខ្ញុំសំលឹងទៅមុខក្មេងស្រីម្នាក់ក្នុងសភាពមិនធ្លាប់ស្គាល់គ្នា
“ហក់នេះ...!” ក្មេងស្រីក៏បានហុចឆ័ត្រដែលកំពុងទទូលមកអោយខ្ញុំ ក្រោមទឹកមុខក្រៀមក្រំស្រពាប់ស្រពោន ក្នុងកាយវិការអោនមុខចុះ
“មិនយកទេ...”
“ ហេតុអីទៅ? “
“មិនអីនោះទេ...( ̄. ̄)” បបូរមាត់ស្រាលស្តើង ក្រពុំពណ៍ផ្កាឈូកកំពុងតែកំរើកហាក់ដូចជាចាញ់នឹងឥទិពលនៃដំណក់ភ្លៀង តែនាងនៅតែខំនិយាយឡើង “ យកវាទៅ ចាត់ទុកថានេះជាអ្វីដែលខ្ញុំជូនលោកទៅចុះ “ ក្មេងស្រីតូច ស្រាប់តែកញ្ឆក់ដៃដែលត្រជាក់ស្រឹបរបស់ខ្ញុំថ្មមៗ អារម្មណ៍ខ្ញុំបែរជាមានភាពកក់ក្តៅយ៉ាងពេញទំហឹងមួយរំពេច ក្មេងស្រីក៏ហុចដងឆ័ត្រមកអោយខ្ញុំ.... (ហេតុអីទៅ?) ខ្ញុំស្រាប់តែមានចំងល់ឆ្ងល់មកលើខ្លួនឯងមួយរំពេច ថាខ្ញុំធ្លាប់ស្គាល់ក្មេងស្រីម្នាក់នេះតាំងតែពីពេលណាមកក៏មិនដឹង ពេលវេលាវាឡើនខ្លាំងណាស់សំរាប់ពេលនេះ (មួយវិនាទីក្រោយមក) ដៃដ៏កក់ក្តៅរបស់ក្មេងស្រីតូចម្នាក់នោះក៏ បានពន្លាចេញពីដៃរបស់ខ្ញុំយ៉ាងឆាប់រហ័ស ក្មេងស្រីតូចក៏រត់ចេញពីខ្ញុំទៅ ដោយទឹកមុខតក់ស្លុតនឹងហេតុការណ៍អ្វីមួយដែលនឹងកើតឡើងនូវប្រមាណវិនាទីខាងមុខ ឡានគង់ទីនឺ ពណ៍ខ្មៅដ៏ធំមួយបានបើកតំរង់មករកខ្ញុំយ៉ាងឡើនស្ទើរតែមិនអាចប៉ាន់ប្រមាណបាន ខ្ញុំស្ទើរតែនឹងគាំងបេះដូងស្ទក់មួយកន្លែងដោយដងខ្លួនគាំងស្ទេញ ក្រោមដំណក់ភ្លៀងដែលចេះតែធ្លាក់មកមិនចេះប្រមាណ សំលេងអ្វីម្យ៉ាងក៏បានបន្លឺឡើង ដូចជាស្នូររន្ទះបាញ់ វាឡងត្រហឹងពេញរង្វង់ត្រចៀកដែលកំពុងស្ពឹករបស់ខ្ញុំ មិនប្រមាណវិនាទីកន្លងទៅ ដងខ្លួនរបស់ក្មេងស្រីតូច ស្តើង សក់រួញអង្គារដី ក្នុងសភាពផ្ទៃមុខពោរពេញទៅដោយឈាមក្រហមច្រាលបានរសាត់មកផ្ទប់នឹងដើមទ្រូងរបស់ខ្ញុំ ឡានគង់ទីនឺដែលនៅខាងមុខរបស់ខ្ញុំក៏ បានរលាយបាត់មួយរំពេចដូចជាផ្សែងដែលរសាត់មកតាមដំណក់ភ្លៀងនៃខែកក្តិក ពេលនេះខ្ញុំគ្មានអារម្មណ៍អ្វីនឹងលេចឡើងមកទេ ថាខ្ញុំត្រូវធ្វើអ្វីមុនក្នុងពេលនេះ
ក្នុងសភាពពោរពេញទៅដោយឈាមហូរជោគជាំពេញរាងកាយ ក្មេងស្រីក៏បានលើកដៃរបស់នាងឡើងមកបរបោសអង្អែលថ្ពាល់ស្តាំរបស់ខ្ញុំថ្នមៗ ហាក់ដូចជាចង់និយាយអ្វីចេញមក តែកំលាំងនៃមេភ្លៀងដ៏ធំនេះកាន់តែធ្លាក់ចុះមកមិនចេះបញ្ចប់សោះឡើយ មាត់ដ៏ក្រពុំពណ៍ផ្កាឈូករបស់ក្មេងស្រីតូច បានក្លាយទៅជាពណ៍ក្រហមបាត់ទៅហើយ តែនៅតែប្រឹងបង្ហើបឡើងហើយនិយាយថា “បងផុតពីគ្រោះថ្នាក់ហើយ...(︶︿︶)”ស្នាមញញឹមនៃក្មេងស្រីម្នាក់នេះហាក់ដូចជាចង់បង្កប់នៃអ្វីម្យ៉ាងដែលធ្វើអោយខ្ញុំឆ្ងល់ តែនៅពេលនេះភ្លៀងដ៏មហិមាមួយនេះស្រាប់តែរាំងទៅមួយរំពេច ហាក់ដូចជាមានអ្វីមកពាំង ខ្ញុំក៏ងើយកសំលឹងមើលទៅមេឃដែលស្ថិតក្នុងសភាពស្រលះជែស គ្មានឃើញដុំពពកខ្មៅមួយដុំណា ក្នុងចន្លោះភ្នែកខ្ញុំសោះហើយ ដើមទ្រូងរបស់ខ្ញុំស្រាប់តែមានសភាពស្រាលស្ញើច ខុសពីប៉ុន្មានវិនាទីមុនដែលមានក្មេងស្រីតូចម្នាក់មក ពោបក្រោមដើមទ្រូងរបស់ខ្ញុំ ខ្ញុំក៏បានអោនផ្ទៃមុខត្រលប់មកសភាពដើមវិញ តែអ្វីៗវាបានកន្លងផុតអស់ទៅហើយ ក្រសែភ្នែកចុងក្រោយដែលខ្ញុំបានឃើញនោះ គឺគ្រាន់តែជាស្រមោលផ្សែងពណ៍ស ហាក់បីដូចជាដុំពពកមួយដុំ បានរលាយចេញពីខ្លួនរបស់ខ្ញុំទៅ បន្សល់នូវតែភាពត្រជាកស្រឹម នៅចុងជើង..........
ពន្លឺថ្ងៃពណ៍លឿងចាំងចូលមកប៉ះនឹងត្របកភ្នែកទាំងសងខាងរបស់ខ្ញុំ ធ្វើអោយខ្ញុំស្ទុះក្រោកឡើង សឹងបើកភ្នែកមិនទាន់ ហើយស្រវាទៅចាប់ដុំផ្សែងពពកនោះ ដែលបានរសាត់ចេញឆ្ងាយពីខ្ញុំបាត់ទៅហើយ នៅសល់ឡើយតែធម្មជាតិស្រស់បំព្រងនៃពណ៍បៃតងដែលដុះព្រៀបត្រៀបត្រានៅជុំវិញបង់ដែលខ្ញុំកំពុងតែអង្គុយ ជ្រកភ្លៀងក្រោមដើមឆ័ត្រមួយនៃសាលាវិទ្យាល័យបាក់ទូក
ការពិតវាគ្រាន់តែជាសុបិន្តមួយដែលខ្ញុំមិនអាចបំភ្លេចបានក្រោយពីបានអានរឿង”ព្រះនាងដំណក់ភ្លៀង” ដែលបានកើតឡើងពីដុំពពកនៃក្តីស្រម៉ៃតូចមួយ ដែលតែងតែស្វែងរកនឹងជួយសង្គ្រោះជីវិតអ្នកដែលបានសាងតែអំពើបុណ្យល្អៗ នឹងប្រព្រឹត្តិតែអំពើល្អមកជាប់ខ្លួនជារៀងរហូតមក តែប៉ុណ្ណោះ… ខ្ញុំមិននឹកស្មានថាវាពិតជាបានកើតមានមែននៅក្នុងសុបិន្តដ៏ខ្លីរបស់ខ្ញុំនេះសោះ! នាងពិតជាស្អាតមែន!!! J
នីពន្ឌនឹងរៀបរៀងដោយ វឌ្ឃនៈ
សំរាប់វិស្សមកាលនៃឆ្នាំថ្មីនេះ :)