ប្រ​វត្តិ​នៃ​​"ស្នេ​ហា​"♥

8:27 AM , 0 Comments

នេះ​ជា​ប្រ​វិត្ត​នៃ​ការ​កកើត​ជា​ អ្វី​ទៅ​ដែល​ហៅ​ថា​ស្នេ​ហា​ ដែល​បាន​ផ្តល់ជូន​ដោយ​ Ls S Roth
          កាល​ពី​ដើម​ឡើយ​មាន​ ការ​ស្រ​លាញ់​​ ក្រ​ មាន​ រីក​រាយ​ ទុក្ខ​ព្រួយ​ ច្រ​ណែន​ នឹង​ ប្រ​ច័ណ្ឌ​ ពួកគេ​បាន​រស់​នៅ​លើ​កោះ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ កោះ​សុខ​សាន្ត​....
          ថ្ងៃ​មួយ​ ផែន​ដី​ក៏​បាន​ប្រ​កាស​ឡើង​មក​ថា​ កោះ​សុខ​សាន្ត​នេះ​ នឹង​ត្រូវ​លិច​ ក៏​សូម​អោយ​អ្នក​ទាំង​នោះ​ចាក​ចេញ​អោយ​បាន​ ឆាប់​រហ័ស​បំ​ផុត​​។ ក្រ​ មាន​ រីក​រាយ​ ទុក្ខ​ព្រួយ​ ច្រ​ណែន​ ប្រ​ច័ណ្ឌ​ សុទ្ធ​តែ​មាន​ឧប​ករណ៍​​ចំលង​រៀង​ៗ​ខ្លួន​ លើក​លែង​តែ​ ការ​ស្រ​លាញ់​ ទេ​ដែល​គ្មាន​អ្វី​ទាល់​តែ​សោះ​ .... ការ​ស្រ​លាញ់​ភ័យ​ខ្លាំង​ណាស់​ ហើយ​ក៏​កំ​ពុង​តែ​ស្វែង​រក​ជំ​នួយ​ ព្រោះ​កោះ​មួយ​នេះ​កាន់​តែ​លិត​ទៅ​ៗ​ហើយ​...​ ខណៈ​ពេល​នោះ​ ការ​ស្រ​លាញ់​ ក៏​បាន​ឃើញ​សំ​ពៅ​របស់​ មាន​ ជិះ​កាត់​ក៏​បាន​ស្រែក​ឡើង​ថា​ “​បង​មាន​ សូម​បង​ជួយ​ចំ​លង​ខ្ញុំ​ផង​បាន​ទេ​?​” មាន​ក៏​និ​យាយ​ថា​ “ ទេ​ ទេ​! សំ​ពៅ​របស់​ខ្ញុំ​ ពោរ​ពេញ​ទៅ​ដោយ​ ទ្រ​ព្យ​ស​ម្បតិ្ត​អស់​ទៅ​ហើយ​ គ្មាន​ច​ន្លោះ​ណា​សំ​រាប់​បង​នោះ​ទេ​ “ រួច​ក៏​ជិះ​ហួស​បាត់​ទៅ​.... មួយ​សន្ទុះ​ក្រោយ​មក​ក្រ​ ក៏​បាន​បណ្តែត​ក្បូ​ន​មក​ លុះ​ការ​ស្រ​លាញ់​ឃើញ​ ក៏​ស្រែក​អង្វរ​ “​បង​ក្រ​ តើ​បង​អាច​ជួយ​ចំ​លង​ខ្ញុំ​បាន​ទេ​? ពេល​នេះ​ទឹក​លិច​ ដល់​ត្រឹម​ក​ជើង​របស់​ខ្ញុំ​ទៅហើយ​! “ ក្រ​និ​យាយ​ “ សុំ​ទោស​ផង​ ព្រោះ ក្បូន​របស្រ​លាញ់​ស្រាប់​តែ​មាន​ភាព​អស់​សង្ឃឹម​ខ្លាំង​ រហូត​ដល់​ទឹក​ភ្នែក​រលីង​រ​លោង​ ទឹក​ក៏​កាន់​តែ​លិច​ទៅ​ៗ​ ស្ទើ​តែ​ផុត​ រូប​គេ​ ពេល​នេះស់​ខ្ញុំ​នេះ​វា​តូច​ខ្លាំង​ណាស់! គ្មាន​កន្លែងឯ​ណា​ ដឹងបង​បាន​នោះ​ទេ​! “ រួច​ក៏​ជិះ​ទៅ​បាត់​....រីក​រាយ​ ទុក​ព្រួយ​ ក៏​បាន​មក​ដល់ជា​បន្ត​បន្តាប់ តែ​រីក​រាយ​ រវល់​តែ​ឈ្ងោក​មុខ​សញ្ជឹង​គិត​
មិន​បាន​លឺ​សំ​លេង​ស្រែកហៅរបស់​ការ​ស្រ​លាញ់​ទាល់​តែ​សោះ​ ចំ​ណែក​ឯ​ ច្រ​ណែន​ នឹង​ ប្រ​ច័ណ្ឌ​ ពួក​គេ​ក៏មិន​អាច​អោយ​ការ​ស្រ​លាញ់​ទៅដែរ​ ព្រោះ​ការ​ស្រ​លាញ់ គឺ​ជា​សត្រូវ​បស់ពួក​គេ​.... ទឹក​កាន់​តែ​លិច​ជ្រៅ​ទៅ​ៗ​ ការ​ស្រ​លាញ់​ គិត​ថា​ខ្លួន​ឯង​ នឹង​គ្មាន​ជី​វិត​រស់​នៅ​បន្ត​ទៀតនោះ​ឡើយ​ ការ​ស្រ​លាញ់​បាន​គិត​រំ​លិក​ដល់រឿងគ្រប់​យ៉ាង កាល​ពី​នៅ​សុខ​សាន្ត​ជា​មួយ​មិ​ត្ត​ទាំង​អស់​​ ខាង​លើ​ពី​មុន​ពួក​គេ​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ការ​ ការ​ស្រ​លាញ់​ តែ​ហេតុ​អ្វី​ពេលមាន​អា​សន្ធ​ ពួក​គេ​​បែរ​ជា​ធ្វើ​បែប​នេះ​ទៅវិញ​?... ការ​​ស្រាប់​តែ​មាន​ដៃ​មួយ​ចាប់​ទាញ​ការ​ស្រ​លាញ់​ ឡើង​មក​ ហើយ​និ​យាយ​ថា​អ្នក​អាច​ទៅ​ជា​មួយ​នឹង​ខ្ញុំ​បាន​ ខ្ញុំ​នឹង​ការ​ពារ​អ្នក​ មើល​ថែ​អ្នក​នឹង​ជួយ​អោយ​អ្នក​ឆ្លង​ផុត​ដល់​ត្រើយ​សុខសាន្ត​... ការ​ស្រ​លាញ់​អរ​ខ្លាំង​ណាស់​ រហូត​ដល់ភ្លេច​ខ្លួន​ ថា​ខ្លួ​ន​ឯង​បាន​មក​ដល់​ច្រាំង​បាត់​ទៅ​ហើយ​ ការ​ស្រ​លាញ់​ក៏បាន​ឈាន​ជើងចុះទៅក្រោម​ ចំនែក​ឯ​សំ​ពៅ​នោះ​ស្រាប់​តែ​ចេញ​ទៅ​ផុត​ពី​រូប​គេ​បាត់​ទៅ... ការ​ស្រ​លាញ់​ ពិ​បាក​ចិត្ត​ម្តង​ទៀត​ព្រោះ​តែ រវល់​តែ​នឹងភាព​សប្បាយ​ចិត្ត​ មិនបាន​ដឹងថា​ អ្នក​ដែល​ជួយ​ខ្លួន​គឺជាអ្នក​ណា​ ដោយ​ខ្លួន​មិន​ទាន់បាន​អរ​គុណ​គេ​ ហើយ​ក៏​មិន​បាន​ស្គាល់​ថា​គេ​គឺ​ជា​នរ​ណា​នោះ​ដែរ​....​គេ​បាន​ដើរ​បណ្តើរ​បន្ទោស​ខ្លួន​ឯង​បណ្តើរ​ តែ​ក៏​បាន​ជួប​ជា​មួយ​នឹង​ Wisdom  រួច​ក៏​សួរ​ទៅ​កាន់​ Wisdomថា​ “ តើ​បង​បាន​ដឹងទេ​? ថា​គេ​គឺ​ជា​នរ​ណា​!!! ខ្ញុំ​ពិតជាចង់អរគុណ ដល់​គេ​ខ្លាំង​ណាស់!! “​Wisdom ស្រាប់​តែ​ញញឺម​ហើយ​និ​យាយ​ទៅ​កាន់​ ការ​ស្រ​លាញ់​ថា​ “​គេ​មិន​ត្រូវ​ការ​ ពាក្យ​អរ​គុណ​របស់​អ្នក​នោះ​ទេ​ សុំ​តែ​អោយ​អ្នក​សប្បាយ​ចិត្ត​ទៅ​ គេ​ក៏​សប្បាយ​ចិត្ត​ដូច​អ្នក​នេះ​ដែរ​ “ គេ​នោះ គឺ ជា​ពេល​វេ​លា​ មាន​តែ​ពែល​វេ​លា​ទេ​ដែល​ដឹង​ថា​ ការ​ស្រ​លាញ់​មាន​តំលៃ​កំរិត​ណា​​នោះ​​!!!!!..... :)
From Ls S Roth on Facebook page: ( Pweee…..It’s too long to read but hopefully after u read it, U will know about the true value of love and hope U will try your best stick up with your love !!! J Gud Lucks Guy) 
Find her :) Ls S Roth

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?