ថែស្បែកមុខជាមួយនឹងមើមការ៉ុត
សួស្តី! ថ្ងៃនេះMy High School life មានអ្វីថ្ងៃចង់ចែករំលែក! ហេហហេ វាច្បាស់ជាសំខាន់ណាស់ដែរសំរាប់ស្រីៗ តែចំពោះប្រុសៗវិញប្រើក៏បានដែរ! អោយតែចង់បានមុខឡូយ! ហាហា វាគឺជាសារៈសំខាន់នៃការ៉ុត ដែលជាជំនួយជួយអោយស្បែកមុខយើងស្អាត.....
អ្នកទាំងអស់គ្នាក៏អាចធ្វើវាបានយ៉ាងងាយស្រួលដោយធាតុផ្សំដែលមាននៅក្នុងស្រុកយើងនេះតែម្តង.....
គ្រឿងផ្សំៈ
1. ការ៉ុត មួយមើម
2. ទឹកឃ្មុំសុទ្ធ ២ទៅ៣ស្លាបព្រាបាយ
វិធីក្នុងការធ្វើ
1. យកការ៉ុតហាន់ជាចំនិតតូចៗ រួចយកទៅបុកអោយម៉្មត់
2. ចាក់ទឹកឃ្មុំចូល រួចលាយជាមួយការ៉ុតដែលបុកម្ម៉ត់ហើយ
3. កូរគ្រឿងផ្សំទាំងពីរអោយចូលគ្នា
4. រួចយកទៅលាបជាមួយនឹងផ្ទៃមុខដ៏ស្រស់ស្អាតរបស់អ្នក J
ដើម្បីទទួលបានលទ្ធផលល្អ អ្នកគួរអនុវត្តន៍វា ២ដងក្នុង១សប្តាហ៍