@ Me 9/15/2011
ពេលនេះខ្ញុំកំពុងតែមានភាពច្រណែន ខ្ញុំច្រណែន ច្រណែនអ្នកដែលនៅជុំវិញខ្លួនខ្ញុំ ច្រណែនគេមានអ្វីៗគ្រប់យ៉ាងដែលញ៉ុមមិនទាន់មាន ច្រណែនដែលគេបានរៀននៅក្នុងសាលាល្អៗ ច្រណែននឹងគេមានម៉ាក់ប៉ា ដែលតែងតែផ្តល់ភាព កក់ក្តៅអោយគ្រប់ពេលវេលា ច្រណែននឹងអ្វីដែលមនុស្សជាទីស្រលាញ់របស់គេព្រមប្រគល់គ្រប់អ្វីទាំងអស់ដល់គេ នៅពេលដែលគេបានធ្វើអ្វីមួយដែលល្អនឹងផ្តល់ភាពរំភើប (ប្រលងជាប់ បានលេខល្អ លេខ១ លេខ២ លេខ៣..) ពេលនេះខ្ញុំមិនដឹងថាភ្នែករបស់ញ៉ុមវាទន់ដោយសារអីទៀតហើយនោះទេ នៅពេលដែលបានលឺសំដីដ៏មានន័យ នឹងភាពចុកចាប់មកញ៉ុម ពួកគេបានធ្វើអីខ្លះដើម្បីញ៉ុមនៅ? បានជាញ៉ុមព្រមយកសំដីគេមកដាក់ខ្ញុំខួរក្បាល? រាល់ថ្ងៃពួកគេមើលឃើញតែពីសំបកក្រៅរបស់ញ៉ុម គឹគិតថាញ៉ុមបែបនេះបែបនោះមែនហេ? តែធាតុពិតខ្ញុំក៏ធ្លាប់ប្រាប់ដល់ពួកគេហើយតា សំបកក្រៅមានអីអស្ចារ្យទៅ?
គ្មានបានការអីមែន!!!!!!!!! គឺខ្ញុំ ខ្ញុំអត់បានការនោះ ហេ! មានអារម្មណ៍ថាជីវិតញ៉ុមដូចនៅក្នុងអណ្តូងចឹង ភាពមើលងាយ ភាពជូរចត់ ភាពឯកោ ការកំសត់ គ្មានភាពកក់ក្តៅ ញ៉ុមបានដឹងនឹងទទួលច្រើនទាល់តែខ្ញុំ សុំានឹងពាក្យនេះអស់ទៅហើយ ញ៉ុមតែងតែខាំមាត់ បើកត្រចៀកស្តាប់ ហើយយំនៅក្នុងចិត្ត ទាំងមិនអាចបង្ហាយចេញមកក្រៅបាន ដឹងហេ?ថាការយំក្នុងចិត្តម្តងៗវាបាកប៉ុណ្ណាសំរាប់ញ៉ុម វាដូចជាមានអ្វីមួយមកណែនដើមទ្រូងញ៉ុមចឹង ពេលនេះ ថ្ងៃ នេះញ៉ុមមិនដឹងថាញ៉ុមត្រូវធ្វើអីនោះហេ ហើយក៏ មិនដឹងដែរថាពេលទៅខាងមុខរបស់ញ៉ុមក៏ក្លាយទៅជាយ៉ាងណានោះដែរ តែអ្វីដែលញ៉ុមធ្លាប់ជួបប្រទះនឹងភាពឈឺចាប់ទាំងនោះ វាគឺជាថ្នួរមួយសំរាប់អោយញ៉ុមមានភាពរឹងមាំសំរាប់រស់នឹងទប់ទល់ជាមួយវា ញ៉ុមនឹងព្យាយាមចាប់ពីពេលនេះតទៅ ថានឹងលុបបំបាត់វាចេញពីក្នុងចិត្តខ្ញុំអោយអស់!!!!!
មិត្តភក្តិក្នុងសាលា ពួកគេមិនដឹងនឹងយល់ពីអារម្មណ៍នឹងស្ថានភាពញ៉ូមយ៉ាងណានោះទេ តែគេនៅតែជាគេ សំរាប់ញ៉ូមនៅតែជាញ៉ុម ញ៉ូមនឹងមិនខ្វល់អ្វីពីសំដីពួកគេទាំងអស់!