ពីរម៉ោងកន្លះជាមួយនឹងសិស្សសាលាមកពីស៊ីនហ្គាពួ
នេះគឺជារូបថតក្នុងបន្ទប់របស់ខ្ញុំ
ពីរម៉ោងកន្លះសំរាប់ពេលវេលាដ៏មានន័យនឹងការចែករំលែកបទពិសោធពីគ្នាទៅគ្នា! ពីរម៉ោងកន្លះសំរាប់ខ្ញុំគឺវាវែងខ្លាំងណាស់ ចំពោះការអង្គុយរឹងថ្កាមព្រោះ តែភ័យញ័រខ្លួនជាមួយនឹងសិស្សសាលាមកពី ហុងកុងជាង១០នាក់នៅក្នុងបន្ទប់មួយ ដែលមានតែខ្ញុំនឹងបងស្រីម្នាក់ដែលជាខ្មែរដូចគ្នា នឹងចេះភាសាអង់គ្លេងយ៉ាងតិចតួចបំផុត តែអ្វីដែលខ្ញុំធ្វើបាននៅពេលនោះ គឺគ្មានអ្វី ក្រៅពីខំ និយាយចេញទៅ ទោះបីជាមានភាពខុសរឺក៏ត្រូវយ៉ាងតិចតួចយ៉ាងណាក៏ដោយ តាមដែលខ្ញុំសង្កេតឃើញនោះ គឺពួកគេមានភាពរួសរាយរាក់ទាក់នឹងស្មាមញញឺមល្អខ្លាំងមែនទែន ធ្វើអោយខ្ញុំកោតសរសើរពួកគេមិនបាន ពួកគេទាំងនោះ មានអាយុស្របាលនឹងខ្ញុំ គឺ១៦ទៅ១៧ តែភាសាអង់គ្លេសរបស់ពួកគេគឺប្រៀបដូចជាភាសាកំណើតបាត់ទៅហើយ! មែនហើយ គឺពួកយើងជួបជុំគ្នាដើម្បីនិយាយអំពី ការតែងនិពន្ធ ចំពោះខ្ញុំបានត្រឹមតែអង្គុយចង់និយាយក៏មិនកើត! ក៏ប៉ុន្តែ កូនសិស្សហុងកុងទាំងនោះមើលមកខ្ញុំក្នុងភាពជាមិត្តភាពមួយដ៏ល្អមែនទែន ខ្ញុំគិតថាពួកគេមានសំនួរជាច្រើនចង់សួរមកខ្ញុំ តែក៏គ្មានឪកាសព្រោះតែមនុស្សជំនួសពីបងស្រីម្នាក់ដែលមកអង្គុយជាមួយខ្ញុំមុននោះ រវល់តែនឹងអួតពីស្នាដៃរបស់ខ្ខ្លួនឯងគ្មានចូលសាច់ការ ហ្ហើយ!(មនុស្សដែលខ្ញុំស្អប់) បើខ្ញុំចេះនិយាយអង់គ្លេសបានល្អវិញណា ខ្ញុំមិនទុកមុខអោយនោះទេ រហូតដល់មួយសន្ទុះក្រោយមកបងម្នាក់ទៀតដែលក្រុមអ្នកនិពន្ធឆ្នើមមួយរូបនោះក៏ បានមកដល់នឹងចូលរួមតុជាមួយពួកខ្ញុំបន្ថែម ក៏បានបង្ករភាពសប្បាយរីករាយក្នុងវង់របស់ពួកយើងផងដែរ J
នេះគឺជាបទពិសោធថ្មីមួយទៀតរបស់ខ្ញុំដែលបានទទួលក្នុងថ្ងៃនេះ ក៏មានចិត្តសប្បាយរីករាយដែលជាលើកទីមួយបានជួបផ្ទាល់ជាមួយនឹងសិស្សដេលមកពីក្រៅប្រទេស ដូចជាសិស្សសាលាមកពីហុងកុងនេះឯង J
ពួកគេជាសិស្សមកពីស៊ីនហ្គាពួ(ស៊ឹង្ហបុរី)
ថ្ងៃទី០៩ ខែ ០៩ ឆ្នាំ២០១១
J 5:00 – 7:20 J