បាត់ខ្លួនៈ ល្អាងឃុំព្រលឹងមនុស្សរស់
នរណាមិនខ្លាចខ្មោច? កម្មវិធីវិទ្យុមួយនេះវាបានល្បីពេញទំហឹង នៅក្នុងផ្ទៃប្រទេសនេះពេញទាំងមូល ហើយក៏ បានក្របដណ្តប់ពេញទំហឹងទៅលើស្រទាប់យុវវ័យ មួយចំនួនធំដែល តែងតែនឹកឆ្ងល់ នឹងគិតថា តើពិភពលោកដ៏អស្ចារ្យមួយនេះ ពិតជាមានព្រលឹង នឹងវិញ្ញាណខ្មោចតែលតោលមែនដែរ រឺអត់” នេះគឺជាសំដីរបស់ក្មេងស្រីម្នាក់ ដែលមានអាយុមិនទាន់១៨ឆ្នាំស្រួលបួលផង ហើយកម្មវិធី បន្ទាប់នៃវេលាយប់នេះ ជួបជាមួយនឹងក្រុមសិស្សសាលា អនុវិទ្យាល័យមួយក្រុម ដែលស្មាគ្រចិត្ត ចង់ដឹងនឹងចង់ឃើញ នៅអ្វីដែលពួកគេប្រថុយព្រលឹងដើម្បីនឹងទៅជួប នៅពេលមិនបានប៉ុន្មានវិនាទីខាងមុខនេះ....
នៅទីនេះគឺជាវាលមួយ ដែលមានតែស្មៅដុះពាសវាលពាសកាល ក្រុមអ្នកចាត់ការពីនាក់ បានដើរកាន់កាមេរ៉ា នឹងម៉ាស៊ីនស្រូបសំលេងដើរមកតាមពួកយើង នឹងមានគ្រូខ្មោចម្នាក់ ដើរបាច ក្រដាសស នាំមុខផងដែរ នៅពេលដែលអាចារ្យជរាម្នាក់បាននិយាយពីដំណើរដើមទងដែលទាក់ទងជាមួយនឹងវាលដ៏ធំល្វឹងល្វើយមួយនេះប្រាប់ពួកយើង គឺធ្វើអោយម្នាក់ៗបាស់រោមខ្ញាក នឹងសឹងតែមិនចង់ចូលរួមកម្មវិធីនេះជាបន្ត ក៏ប៉ុន្តែដោយសារតែអ្នកចាត់ចែងកម្មវិធីបានតវ៉ា យ៉ាងដាច់អាហាំងការថា មិនអាចបញ្ឈប់ត្រឹមនេះបានទេ ព្រោះអ្វីៗពួកយើងសុទ្ធតែជាអ្នករៀបចំនឹងចង់ចូលរួមដោយខ្លួនឯង “កាលពីឆ្នាំ១៧៦៣ វាលនេះគឺជាកន្លែង កំសាន្តដ៏ធំមួយ ដែលមានប្រជាជនមកពីគ្រប់ទិសទី តែងតែមកដល់ទីនេះ ដើម្បីសប្បាយរីករាយ ហើយអ្វីដែល យើងរាល់គ្នាកំពង់តែឈរនៅទីនេះ នោះគឺគេហៅថាកន្លែង ល្អាងដាក់សាកសព្វ” នៅពេលដែលលឺសំដីដ៏ព្រឺព្រួចមួយនេះហើយ ម្នាក់ៗក៏បាននាំគ្នាឆ្ងល់ ហើយក៏មានក្មេងប្រុសម្នាក់បាននិយាយចេញមកដោយសំដីកោងកាង “ចង្រៃយ៎រ! ឆ្កួតវាទេអី! វាលអោយល្វឹងល្វើយ! តើមានល្អាងម៉ោពីណាទៅវើយ!!” នៅពេលដែលលឺក្មេងប្រុសម្នាក់នោះនិយាយចប់ហើយ តាអាចារ្យក៏ធ្វើមុខដូចជាចង់ស៊ីក្មេងម្នាក់នោះទាំងរស់អឹញ្ចឹង ហើយក៏បន្តនិទានទៅទៀតដោយភាពមិនចាប់អារម្មណ៍ ដែលធ្វើអោយក្មេងបុ្រសម្នាក់នោះ សឹងតែហក់ទៅវាយតំយ៉ាងកំរោល តែក៏ត្រូវបានក្មេងស្រីពីរបីនាក់ទៀតចូលទៅឃាត់ “ ថ្វីត្បិតតែកន្លែងនេះគឺជាទីកំសាន្តដ៏មានប្រជាប្រិយ៍ភាពក៏ពិតមែន តែក៏តែងតែកើតនូវរឿងចំលែកៗ
មិនគួរនឹកស្មានដល់ មនុស្សក្មេងចាស់ ប្រុសស្រី តែងតែដើរចូលមកក្នុងល្អាងមួយនេះដោយខ្លួនឯង ហើយក៏មិនដែលមានអ្នកណាម្នាក់បានចេញទៅវិញនោះដែរ ទើបអ្នកដែលមិនបានដឹងលឺពីអាថកំបាំងរបស់វានោះ គ្មានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ” ពេលនេះសិស្សសាលាទាំងប្រុសទាំងស្រីបាននាំគ្នាផ្តុំគ្នាយ៉ាងស្វិតរមួតជាមួយគ្នា ដោយសារតែភាពភ័យខ្លាច រួមជាមួយនឹងស្ថានភាពដែលនៅជុំវិញខ្លួន ងងឺតស្លុបមានតែភ្លើងកាមេរ៉ា ដែលបាញ់មកមុខពួកយើង ហើយតាអាចារ្យក៏បាននិយាយបន្តទៀតថា “ ក្រោយពីបានបញ្ចប់សង្រ្គាមដែលបានកើតមានជាច្រើនលើកច្រើនសារចំពោះទីកន្លែងនេះ ក្រោយមកក៏មានការរុសរើ ទីកន្លែងនេះចោលដោយយកទីកន្លែងនេះធ្វើជាទីកន្លែងដាំដំនាំ នឹងជាវាលកប់ខ្មោច សាកសព្វរាប់ពាន់រាប់ម៊ឺននាក់នៅទីនេះ ហើយក៏មិនបានដឹងពីចំនួនអ្នកដែរ ជាប្រជាជនដែលត្រូវបានគេនាំមករុសរើ កន្លែងកំសាន្តនៅទីនេះផងដែរ គឺចេះតែបន្តបាត់ខ្លួនជាបន្តបន្តាប់ដោយគ្មានមូលហេតុ គ្រប់អ្វីៗដែលបានលឺបានប្រែក្លាយទៅជាសំនួរដ៏ចំលែកឡើងៗ ពីសំណាក់សិស្សសាលាដ៏ទៃទៀត មិនមែនត្រឹមតែខ្ញុំនោះទេដែលឆ្ងល់ លើកនេះខ្ញុំបានលើកដៃរបស់ខ្ញុំឡើងដើម្បីសួរទៅកាន់ អាចារ្យជរាម្នាក់នោះថា “បើទីនេះគឺជាកន្លែងដែលមានអ្នកបាត់ខ្លួនរាប់មិនអស់ នោះ ហើយចុះម៉េចក៏លោកតានាំពួកខ្ញុំមកទីកន្លែងនេះ បែបនេះអឹញ្ចឹង? “ តាអាចារ្យម្នាក់នោះ គ្មាននិយាយស្តីអ្វីហើយក៏បានបន្តដំណើរទៅខាងមុខបីជំហាន ក៏ត្រលប់មកនិយាយដាក់ខ្ញុំវិញ ដោយស្នាមញញឹមហាក់ដូចជាបង្កប់អាថកំបាំង “ គឺមកពីពួកឯង ក៏ក្លាយទៅជាអ្នកដែលបាត់ខ្លួនក្នុងចំណោមនុស្សទាំងអស់នោះដែរ!!!!!” អ្វីៗដែលបានលឺពី មាត់របស់តាអាចារ្យជំនាស់ ម្នាក់នោះ ហើយ បានធ្វើអោយសិស្សស្រីៗ ទាំងអស់គ្នាបន្លឺសំលេងស្រែកយ៉ាងខ្លាំង កងរំពងពេញវាល ពេលនេះគ្រប់អ្វីៗ ដែលនៅជុំវិញខ្លួនយើង បានប្រែក្លាយពីភាពស្ងាត់ជ្រងំទៅជាសំលេងរញ៉េរញ៉ៃ វិញមួយរំពេច មនុស្សចាស់ ក្មេង ប្រុសស្រី គ្រប់វ័យ មានស្លៀកសំលៀកបំពាក់ សឹងគ្រប់សម័យកាល មានទាំងឧបករណ៍លេងគ្រប់សព្វបែបយ៉ាង គ្រប់គ្នាមានភាពងើងឆ្ងល់ នឹងអ្វីៗដែលបានឃើញ គឺពួកយ៉ាងកំពុងតែនៅក្នុងមាត់ល្អាងដ៏ធំមួយ ដោយមិនដឹងខ្លួន ហើយអ្វីដែលពួកយើងបានឃើញមុនគេនោះគឺ ជាសិលាចរិកមួយផ្ទាំងបានសរសេរថា ស្វាគមន៍មកកាល់ល្អាងឃុំព្រលឹងមនុស្សរស់ ពួកសិស្សទាំងនោះសឹងតែគ្មានព្រលឹងអ្វីដែលនៅជាប់នឹងខ្លួនទៀតនោះទេ សិស្សស្រីមួយចំនួន បាននាំគ្នាសន្លប់ដោយមិនដឹងខ្លួន ដោយសារភាពភិតភ័យខ្លាំងពេក ពួកយើងបានបន្តដំណើរ ចូលទៅខាងក្នុងដែលតាមជញ្ជាំងមានសុទ្ធតែអក្សរបុរាណលាយឡំនឹងសម័យ ដែលបានសរសេរថា “គ្មានផ្លូវចេញទៅវិញនោះទេ” អ្នកដែលបានជាប់នៅក្នុងនេះសុទ្ធតែមានសភាពស្គមស្លេកស្លាំងពេញខ្លួនដោយសារតែនាំគ្នាខំ ប្រឹងយកដុំថ្មដើម្បីកោសរួសជញ្ធាំងល្អាងថ្ម ដ៏ធំៗទាំងនោះរកផ្លូវចេញ សំលេងសំរែក នឹងទឹកភ្នែកបានស្រែកយំឡើងពីសំណាក់សិស្សសាលាដែលបានមកដល់ទីនេះ ខ្ញុំបានទន់ជង្គង់ចុះទៅនឹងដីដោយសារតែភាពអស់សង្ឃឹម ដោយមិននឹកស្មានសោះថាពួកយើងក៏ជាចំនែកនៃអ្នកស្លាប់នឹងបាត់ខ្លួននៅទីនេះដែរ បែបនេះទាល់តែសោះ........................................!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ល្អាងឃុំព្រលឹងមនុស្សរស់ សូមកុំចង់ដឹងនឹងអ្វីដែលយើងមិនគួរចង់ដឹង...
ដោយវឌ្ឍនៈ