កំណត់ហេតុបិសាចៈ ដំណើរឆ្ពោះទៅកាន់ការយល់សុ​បិន្ត​


កំ​ណត់​ហេតុ​បិ​សាចៈ​ ដំ​ណើរ​ឆ្ពោះ​ទៅកាន់​ការ​យល់​សុ​បិន្ត​របស់​ក្មេង​ប្រុស​ម្នាក់​
          ​ពេល​នេះ​គឺ​ម៉ោង​១២​ និង​ ៣០​នាទី​យប់​ ខ្ញុំ​បាន​អង្គុយ​នៅ​​លើ​កៅ​អី​មួយ​ ដែល​នៅ​ចំ​ពី មុខ​តុ​កុំ​ព្យូ​ទ័រ​របស់​ខ្ញុំ​ ទាំង​ដៃ​ឆ្វេង​នៅ​កាន់​ប៊ិច​មួយ​ដើម​ជាប់​នឹង​ដៃ​ សរ​សេរ​ចុះ​សរសេរ​ឡើង​ គូស​វាស​ពេញ​តែ​ក្រ​ដាស​ មិន​ដឹង​ជា​ស្អី​ ។​ ម៉ោង​១២​ និង​៤៣​នាទី​យប់​ ភ្នែក​របស់​ខ្ញុំ​កាន់​តែ​រ​លីវ​ទៅ​ៗ  ហាក់​ដូច​ជា​គ្មាន​អា​រម្មណ៍​អ្វី​នឹង​តស៊ូ​សំ​រាប់​ថ្ងៃ​​ចាស់​នេះ​ត​ទៅ​ទៀត​ ​(​ខ្ញុំ​ត្រូវ​តែ​គេង​ ហើយ​ទទួល​យក​អា​រម្មណ៍​បន្ត​សំ​រាប់​ថ្ងៃ​ថ្មី​មួយ​ទៀតរបស់​ខ្ញុំ​​ )​ ម៉ោង​១២​ និង​ ៥៨​នាទី​យប់​ ខ្ញុំ​ក៏​បាន​គេង​លក់​ជា​ស្ថាប​ពរ​តែ​ម្តង​ទៅ​ >.^!
          ថ្ងៃ​ថ្មី​នៅ​​សាលា​រៀន​....
ខ្ញុំ​បាន​ជួប​ជា​មួយ​នឹង​ក្មេង​ស្រី​ម្នាក់​ ដែល​ជា​សិស្ស​រៀន​នៅ​ក្នុង​ថ្នាក់​ជា​មួយ​នឹង​គ្នា​ មិន​យូរ​ប៉ុន្មាន​ នាង​នឹង​ខ្ញុំ​ក៏​​​បាន​ស្គាល់​គ្នា​ បន្ទាប់​ពី​គ្រូ​បន្ទុក​ថ្នាក់​បាន​ចែក​វេន​បោស​សំ​អាត​ ចំ​ថ្ងៃ​ជា​មួយ​នឹង​នាង​ នៅ​ឯ​តា​រាង​បាល់​ទះ​ ខាង​ក្រោយ​អា​គារ​ ហើយ​​ក៏​បាន​ភ្ញាក់​ផ្អើល​នឹង​សំ​លេង​ អ្វី​ម្យ៉ាង​ដែល​បាន​ធ្លាក់​មក​ពី​ខាង​លើ​អា​គារ​ ថ្នាក់​​ទី​​១១​z យ៉ាង​សន្ធឹង​ បី​ដូច​ជា​ស្នូរ​គ្រាប់​កំា​ភ្លើង​ យ៉ាង​ដូច្នោះ​ ហើយ​ក៏​ប្រ​ញាប់​ទំ​លាក់​អំ​បោស​​ចេញ​ពី​ដៃ​ បែរ​មុខ​ទៅ​ខាង​ក្រោយ​ យ៉ាង​រន្ធត់​ចិត្ត​ ស្ទើរ​តែ​នឹងគាំង​សន្លប់​​ភ្លាម​នៅ​នឹង​កន្លែង​....
ព្រោះ​តែ​បាន​ឃើញ​ក្មេង​ស្រី​ម្នាក់​ ដែល​ទើប​តែ​ប៉ុន្មាន​នា​ទី​មុន​នេះ​ កំ​ពុង​តែ​បោស​សំ​អាត​ទី​ធ្លា​តា​រាង​បាល់​ទះ​ជាមួយ​នឹង​ខ្ញុំ​សោះ​ ត្រូវ​បាន​សាក​សព្វ​ របស់​ក្មេង​ស្រី​ម្នាក់​ទៀត​ធ្លាក់​មក​សង្កត់​ចំ​ពី​លើ​ខ្លួន​របស់​នាង​ យ៉ាង​រន្ធត់​ ដៃ​របស់​ក្មេង​ស្រី​ទាំង​ពីរ​នោះ​បាន​ខិត​ខំ​ កំ​រើក​ឡើង​មក​ហើយ​បក់​ដៃ​ ហៅ​អោយ​ខ្ញុំ​ជួយ...​ តែ​ចំ​លែក​អី​ពេល​នេះ​ ផ្ទៃ​មេឃ​ទាំង​មូល​ ស្រាប់​តែ​បាន​ប្រៃ​ក្លាយ​ទៅ​ជា​ងងឹត​សូន្យ​សុង​បាត់​អស់​ទៅ​វិញ​ ពេល​នេះ​ខ្ញុំ​មិន​ដឹ​ងឡើយ​ ថា​ខ្ញុំ​កំ​ពុង​តែ​នៅ​ទី​ណា​នៃ​ពិ​ភព​មួយ​ដែល​គ្មាន​មាន​អ្វី​ទាល់​តែ​សោះ​ មាន​តែ​ក្មេង​ស្រី​ពីរ​នាក់​នោះ​ទេ​ ដែល​បាន​ក្រោក​ឈរ​ឡើង​ដំ​នាល​គ្នា​ ដើរ​សំ​ដៅ​មក​រក​ខ្ញុំ​ព្រម​គ្នា​.... >.<
          ​ខ្ញុំ​បាន​ឈរ​មើល​ពួក​នាង​ទាំង​ពីរ​ដោយ​កាយ​វិ​ការ​ រញាក់​រញ័រ​ សព្វ​ទាំង​ប្រាណ​​...​បន្ទាប់​ពី​សង្កេត​​ឃើញ​មុខ​​មាត់​របស់​ពួក​នាង​ មាន​ភាព​ស្រ​ដៀង​ៗ​គ្នា​ ឥ​ត​​ខ្ចោះ​ត្រង់​ណា​នោះ​សោះ​ឡើយ​​... ពួក​នាង​បាន​ដើរ​ បស់​ជំ​​ហ៊ាន​មួយ​ៗ​លប​ៗ​​ដោយ​កន្រ្តាក់​ដៃ​កន្ត្រាក់​ជើង​ ប្រៀប​ដូច​ជា​ខ្មោច​ ហ្សូម​ប៊ី​ នៅ​ក្នុង​រឿង​កុន​បរ​ទេស​ ទាំង​សំ​លៀក​បំ​ពាក់​​ប្រ​លាក់​សុទ្ធ​តែ​ឈាម​ក្រ​ហម​ច្រាល​ ហើយ​បាន​កាច់​ដៃ​របស់​ខ្លួន​ឯង​ចេញ​ពី​ស្មា​ខាង​ស្តាំ​ ហាក់​បី​ដូច​ជា​ចង់​ ធ្វើ​ជា​អា​វុធ​មក​ប្រ​យុទ្ធ​ជា​មួយ​នឹង​ខ្ញុំ​ ជំ​ហ៊ាន​របស់​នាង​ទាំង​ពីរ​កាន់​តែ​ឈាន​មក​ កាន់​តែ​ជិត​ខ្លួន​របស់​ខ្ញុំ​ធ្វើ​អោយ​ខ្ញុំ​ អស់​កំ​លាំង​កាយ​ពី​ខ្លួន​ប្រៀប​ដូច​ជា​ត្រូវ​​អ្វី​មក​ចង​ស​ង្កត់​ជាប់​ នៅ​និង​​កន្លែង​​ ជង្គង់​របស់​ខ្ញុំ​បាន​ទន់​ទាប​ជាប់​ទៅ​នឹង​ដី​​ សងំ​ទ្រឹង​នៅ​មួយ​កន្លែង​ ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​ទាល់​តែ​សោះ​... តែ​អ្វី​ដែល​ខ្ញុំ​គិត​ឃើញ​នា​ពេល​​​នេះ​គឺ​ “ មុន​នេះ​បន្តិច​ខ្ញុំ​ បាន​កាន់​អំ​បោស​វែង​មួយ​ នៅ​នឹង​ដៃ​ “ ក្រោយ​ពី​បាន​នឹក​ឃើញ​ ចំ​នុច​ទាំង​នេះ​ហើយ​ ខ្ញុំ​ក៏​ប្រ​ញាប់​ប្រ​មូល​កំ​លាំង​ទាំង​ដៃ​ស្រ​វេ​ស្រ​វ៉ា​ រក​ដង​អំ​បោស​ដែល​ខ្ញុំ​បាន​ទម្លាក់​ចោល​អំ​​ម្បាញ​មិញ​ មក​ធ្វើ​ជា​អា​វុធ​ ដើ​ម្បី​ការ​ពារ​ខ្លួន​ តែ​អ្វី​ៗ​គ្រប់​យ៉ាង​ ដែល​ខ្ញុំ​ព្យា​យាម​ធ្វើ​ វា​ក៏​ប្រែ​ក្លាយ​ទៅ​ជា​ចំ​នុច​សូន្យ​​ បន្ទាប់​ពី​ព្រ​លឹង ​របស់​ក្មេង​ស្រី​ទាំង​ពីរ​បាន​រ​លាយ​ចេញ​បាត់​ពី​មុខ​របស់​ខ្ញុំ​មួយ​រំ​ពេច​ >.< ពន្លឺ​ភ្លើង​ព្រៀក​ៗ​ ក៏​បាន​ជះ​ចំ​នឹង​កែវ​ភ្នែក​របស់​ខ្ញុំ​ទាំង​សង​ខាង​ សឹង​តែ​និង​ខ្វាក់​បាត់​ទៅ​ហើយ​...
​ខ្ញុំ​បាន​ត្រឹម​តែ​​ ខំ​កំ​រើក​ភ្នែក​ទាំង​ពីរ​របស់​ខ្ញុំ​ឡើង​មក​ រួច​ព្យា​យាម​មើល​ទៅ​កាន់​ជុំ​វិ​ញ​ខ្លួន​ដោយ​​​ភាព​មរ​មី​មរ​មើរ​ នូវ​អ្វី​ដែល​បាន​ឃើញ​ គឺ បង​ប្រុស​របស់​ខ្ញុំ​គាត់​បាន​ចូល​មក​បើក​ភ្លើង​ បន្ទប់​គេង​របស់​ខ្ញុំ​តាំង​តែ​ពី​ពេល​ណា​ក៏​មិន​ដឹង​ អ្វី​ដែល​​ខ្ញុំ​ដឹង​ គឺ ​ត្រឹម​តែ​ ទម្លាប់​បង​ប្រុស​របស់​ខ្ញុំ​យប់​នេះ​ចូល​ផ្ទះ​ពាក់​កណ្តាល​យប់​ទៀត​ហើយ​​ ថ្ងៃ​​ស្អែក​គាត់​ប្រា​កដ​ជា​មាន​រឿង​ល្អ​មើល​ជា​មួយ​នឹង​ម៉ាក់​ខ្ញុំ​ជាក់​ជា​មិន​ខាន​នោះ​ទេ​! ហាហាហហាហាហហាហហាហាហា >.^!!!
គ្រាន់​តែ​ជា​រឿង​ប្រ​ឌិត​ ដែល​អ្នក​និ​ពន្ធ​បាន​លើក​ឡើង​ជា​ការ​កំ​សាន្ត​ដល់​អា​រម្មណ៍​របស់​អ្នក J
និ​ពន្ធ​នឹង​រៀប​រៀង​ដោយ​ វឌ្ឍនៈ​
រក្សា​សិទ្ធ​ដោយ​ My High School life Diary

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?