តើ​អ្នក​ធ្លាប់​ជួប​នូវ​ហេតុ​ការណ៍​បែប​នេះ​ពី​មុន​មក​ទេ?​


បើ​សិន​ជា​អ្នក​​បាន​ឃើញ​នូវ​រឿង​ពិត​ជាក់​ស្តែង​ទាំង​អស់​នេះ​ នៅ​ផ្ទាល់​នឹង​ភ្នែក​របស់​អ្នក​ ដូច​ជា​ហេតុ​ការ​ណ៍​ដែល​..... ៖​
_ ក្មេង​ស្រី​ម្នាក់​បាន​ធ្លាក់​មក​ពី​លើ​ផ្ទះ​កំ​ពស់​១២​ជាន់​ នៅ​ចំ​ពោះមុខ​អ្នក​.....
_ កណ្តាល​ផ្ទៃ​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ទាំង​មូល​ ដែល​មាន​តែ​ទូក​នឹង​ដង​ច្រ​វ៉ាកំ​ពុង​ចែវ​ ដោយ​គ្មាន​មនុស្ស​ជិះ​ម្នាក់​ទាល់​តែ​សោះ.......

_ អ្នក​នឹង​បើក​ឡាន​តែ​ម្នាក់​ឯង​មក​ពី​ផ្លូវ​ឆ្ងាយ​កាត់​ដង​ព្រៃ​ព្រឹក្សា​​ ព្រម​ទាំង​សំ​លេង​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ចុះ​មក​ក្រោម​ឥត​ឈប់​ឈរ​​ ទាំង​ដែល​ភ្នែក​កំ​ពុង​តែ​មើលទៅ​កាន់​​ក្មេង​ស្រី​ម្នាក់​ដែល​កំ​ពុង​តែ​រត់​លេង​នៅ​តាម​ដង​ទ្រូង​ផ្លូវ​ ទាំង​ដៃ​នៅ​កាន់​ ខ្សែ​អំ​បោស​លី​ឡុង​ ក្រ​វី​លេង​ពេញ​កណ្តាល​ផ្លូវ​តែ​ម្នាក់​ឯង​?​

_ អ្នក​នឹង​ជិះ​កង់​ដើរ​លេង​កំ​សាន្ត​នៅ​ក្នុង​សួន​ច្បារ​ទាំង​ពាក់​កណ្តាល​យប់​តែ​ពីរ​​នាក់​នឹង​គូរ​ស្នេហ៍​របស់​អ្នក ដែល​នាង​កំ​ពុង​តែ​ត្រៀម​នឹង​ក្លាយ​ទៅ​ជា​បិ​សាច​ជញ្ជក់​ឈាម​វិញ​ នៅ​ចុង​ម៉ោង​១២​យប់​ខាង​មុខ​នេះ​?​
_ អី​ឡូវ​នេះ​ អ្នក​នឹង​នៅ​​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង​ មួយ​សន្ទុះ​ក្រោយ​មក​ខ្សែ​អ៊ីន​ធើ​ណេត​ ដែល​បាន​ភ្ជាប់​ជា​មួយ​នឹង​បណ្តាញ​Facebook របស់​អ្នក​ត្រូវ​បាន​ដាច់​ ហើយ​វិ​នា​ទី​បន្ទាប់​គប់​ភ្លើង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ស្រាប់​តែ​ត្រូវ​បាន​កាច់​ធ្វើ​អោយ​រលត់​ដោយ​គ្មាន​មូល​ហេតុ​ ចុះ​បើ​ហេតុ​អ្វី​មាន​​ក្មេង​ស្រី​ម្នាក់​នៅ​តែ​បន្ត​Play Chat មក​អ្នក​ទៀត​ដោយ​អេ​ក្រង់​កុំ​ព្យូ​ទ៍រ​របស់​អ្នក  បាន​ប្រែ​ក្លាយ​ជា​ពណ៍​ខ្មៅ​ ហើយ​គ្មាន​មាន​កម្ម​វិ​ធី​អ្វី​ទាំង​អស់​បាន​បន្ត​ នៅ​សល់​ឡើយ​​តែ​ប្រ​អប់​ឆាត​របស់​​ក្មេង​ស្រី​ម្នាក់​នោះ​ តែ​ម្នាក់​គត់​នោះ​?​ សូម​អ្នក​បញ្ចប់​នូវ​ការ​អាន​វា​ត្រឹម​នេះ​​ ហើយ​សូម​ក្រ​លេក​មើល​ទៅ​ខាង​ក្រោយ​ខ្នង​របស់​អ្នក​ ទាំង​កែវ​ភ្នែក​សូម​សំ​លឹង​ទៅ​មើល​ជុំ​វិញ​ខ្លួនអ្នក​ ​ដោយភាព​​ប្រុង​ប្រ​យ័ត្ន​ គប់​ភ្លើង​របស់​អ្នក​នឹង​ត្រូវ​បាន​បិទ​ក្នុង​រយះ​ពេល​ ១៣​វិ​នាទី​ក្រោយ​មក​ទៀត​..................
ហ៊ឹម​.....................................។
អរ​គុណ​ដែល​បាន​អាន​.....
សរ​សេរ​ដោយ​ វឌ្ឍនៈ​


Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?