អក្សរសិល្ប៍ខ្មែរ
ភាសាខ្មែរ សិក្សាអត្ថបទទី១
អត្ថបទដកស្រង់
ផ្ទាំងសិលាចារឹកខ្មែរ |
ក្នុងការសរសេរអត្ថបទ អក្សរសិល្ប៍ អ្នកនិពន្ធប្រើភាសាពីរ គឺភាសាសំស្រ្កឹក នឹង ខ្មែរបុរាណ ។ អត្ថបទសំស្រ្កឹតច្រើនជាពាក្យកាព្យ ដែលនិយាយអំពីកំណត់ហេតុក្នុងដំណើរប្រព្រឹត្តទៅនៃប្រវត្តិរបស់ព្រះរាជាឬមន្ត្រី ឬជាការអួតសរសើរចំពោះតួអង្គណាមួយក្នុងប្រវត្តិសាស្ត្រ ។ ចំណែកអត្ថបទជាភាសាខ្មែរវិញ ច្រើនជាពាក្យឧទ្ទិស ឬជាបញ្ជីរាប់រេហ៍ពល រាប់វត្ថុដែលគេបូជាសំរាប់បូជន៍យដ្ធានទាំងឡាយ។ […]
សំនួរលើអត្ថបទ
1. ១. ចូរបង្ហាញប្រភពនៃអត្ថបទខាងលើនេះ ។
2. ២. ដូចម្តេវដែលហៅថាអក្សរសិល្ប៍ ? តើអក្សរសិល្ប៍ខ្មែរទទួលពីឥទ្ធិពលអ្វីខ្លះ?
3. ៣. ដូចម្តេចដែលហៅថាភាសាអក្សរសិល្ប៍?
4. ៤. តើអត្ថបទអក្សរសិល្ប៍ដែលអ្នកនិពន្ធចងក្រងឡើងក្នុងបំណងអ្វីខ្លះ? ចូរបញ្ជាក់ពីបំណងនីមួយៗ ។
5. ៥. ចូរបង្ហាញពីបំណងរបស់អ្នកនិពន្ធដែលបានសរសេរអត្ថបទនេះឡើង។
សំណេរតែងសេចក្តី
ប្រធានៈ មតិមួយបានលើកឡើងថា “ អក្សរសិល្ប៍មានមុខងារបំរើការអប់រំ “
ចូរបង្ហាញព្រមទាំងលើកឧទាហរណ៍បញ្ជាក់ ។
ចំលើយលើអត្ថបទ
1. ១. អត្ថបទ ខាងលើនេះដកស្រង់នឹងកែសំរួលចេញពីសៀវភៅ អរិយធម៍ខ្មែរ ជាស្នាដៃបស់អ្នកស្រីត្រឹងងា (គ.ស ១៩៧៥ ព.ស ២៥១៨)។
2. ២. ដែលហៅថាអក្សរសិល្ប៍ គឺជាកំរងអត្ថបទ ដែលសរសេរជាពាក្យរាយ ឬជាពាក្យកាព្យដោយលើកយកបញ្ហារបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ មកចោទ និងដោះស្រាយប្រកបដោយសិល្ប៍វិធី របស់អ្នកនិពន្ធ ។
a. អក្សរសិល្ប៍ខ្មែរ ទទួលជាច្រើនមានដូចជា៖
i. អក្សរសិល្ប៍ទទួលពីព្រាហ្មណ៍និយម
ii. អក្សរសិល្ប៍ទទួលពីពុទ្ធនិយម
iii. អក្សរសិល្ប៍ទទួលពីខេមរនិយម
iv. អក្សរសិល្ប៍ទទួលពីបរទេសនិយម
3. ៣. ភាសាអក្សរសិល្ប៍ គឺជាភាសាដែលចាប់ប្រភពពីក្នុងភាសាប្រជាប្រិយ៍ហើយភាសានេះត្រូវបានលើកតំកើង តុបតែងលំអរក្នុងន័យទាក់ទាញអារម្មណ៍ ។
4. ៤. អត្ថបទអក្សរសិល្ប៍ ដែលអ្នកនិពន្ធបានក្រងឡើងមានបំណង ៤គឺ
a. បំណងបង្ហាញភាព តថៈ (ការពិតជាក់ស្តែង) អាចឆ្លុះបញ្ចាំងអោយជើញនូវ អ្វីដែលកើតមានពិតក្នុងសង្គម នាសម័យកាលណាមួយ ស្គាល់ពី ទី កន្លែង ភូមិស្រុក ទៅតាមសម័យ កាល ។ តថៈអោយយើងចេះដកស្រង់នូវបទពិសោធន៍ សំរាប់ជីវិត។
b. បំណងផ្តល់ចំណេះដឹង (បំណងពុទ្ធិ) អក្សរសិល្ប៍ត្រូវបានអោយអ្នកអាន អ្នកទស្សនានូវចំនេះដឹង និងស្គាល់ពីតំលៃនៃជីវិត តាមរយៈមេរៀនល្អៗ ស្តីពីមនោគមវិជ្ជា ទស្សនៈវិជ្ជា និងវិទ្យាសាស្រ្តជាដើម
ឧទាហរណ៍៖
តថៈ មនុស្សកើតមកក្រែង មានសុខនិងទុក្ខ
ពុទ្ធិៈ ផ្អែកតាមទ្រឹស្តីព្រាហ្មណ៍សាសនាយល់ថាសុខនឹងទុក្ខ គឺអទិទេព ជាអ្នកកំណត់ ។
+ រីឯកទ្រឹស្តីព្រះពុទ្ធ យល់ថាសុខនឹងទុក្ខគឺ មកពីកម្ម
+ ចំនែកទស្សនៈ ជឿនលឿនយល់ថាសុខនឹងទុក្ខមកពី សង្គមមានការ ជិះជាន់ កេងប្រវ័ញ្ញ ។
+ បំណងផ្តល់ការអប់រំ (ទូន្មានប្រដៅ) បន្ទាប់ពីផ្តល់ចំនេះដឹង អក្សរសិល្ប៍ក៏ បានផ្តល់ការអប់រំដល់មនុស្ស អោយចេះកែប្រែខ្លួន អោយយល់ច្បាស់នូវអ្វីដែលល្អ ។
+ បំណងផ្តល់តំលៃសោភ័ណ បំណងទាំង៣ ខាងលើ សំរេចបានវា អាស្រ័យបានទៅលើបំណងចុងក្រោយគឺតំលៃសោភ័ណ ។ សោភ័ណនៅក្នុងអក្សរសិល្ប៍ មានតួអង្គ ទីកន្លែងពាក្យពេចន៍ ឃ្លាឃ្លោង...។
1. ៥.. ហេតុដែល អ្នកនិពន្ធព្យាយាមបង្កើតអត្ថបទនេះឡើងព្រោះ៖
_ សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់... យល់ដឹងពីប្រវត្តិនៃអក្សរ និងអក្សរសិល្ប៍អោយកាន់តែរីកចំរើន ។
_ សម្រាប់ជាក្បួនច្បាប់ក្នុងការអប់រំទូន្មាន ។
_ ជួយលើកតំកើងដល់អក្សរសិល្ប៍ជាតិ អោយកាន់តែរីកចំរើន
_ ទុកជាឯកសារសំរាប់សិក្សាស្រាវជ្រាវ ។
_ ទុកសំរាប់កំសាន្តសប្បាយផងដែរពេលទំនេរពីការងារ
_ បំណងផ្តល់ តថភាព សង្គមនាសម័យកាលនិពន្ធរឿង
_ ពិសេសចង់រក្សាវប្បធម៍ អរិយធម៍ជាតិឲផូរផង់រឹងមាំ ។
អត្ថបទដោយ