បើកទំព័រ My High School life Diary នៅថ្ងៃស្អែក
Loading....
ចងចាំថាវាត្រូវបានបង្កើតឡើងនៅក្នុងខែ ឧសភា ឆ្នាំ២០១១ ដែលវាគឺជាកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ នឹងបន្ថែមទៅដោយ រឿងប្រលោមលោក ស្នាដៃ នឹងអ្វីដែលទាក់ទងទងនឹងជីវិតយុវវ័យ ក៏ដូចជាអ្វីៗដែលបានកើតឡើងក្នុងរយះពេលដែលខ្ញុំបានសិក្សាក្នុងថ្នាក់ អនុវិទ្យាល័យ មកដល់ វិទ្យាល័យ...
រហូតមកដល់ដើមខែ កញ្ញា ខ្ញុំក៏បានកែប្រែឈ្មោះប្លក់របស់ខ្ញុំមួយនេះ មកជា My High School life Diary ដែលជាពេលវេលារងចាំថ្ងៃបើកបវេសនកាលថ្មីរបស់ខ្ញុំ ឆ្នាំ២០១១ នេះក្នុងថ្នាក់ទី១១នៃវិទ្យា
ថ្ងៃស្អែកគឺជាថ្ងៃទី១ នៃថ្ងៃទី៣ ខែ តុលា ដែលជាថ្ងៃថ្មី ឆ្នាំថ្មី ដែលខ្ញុំនឹងត្រៀមខ្លួនចូលថ្នាក់ទី១១ ក្នុងអាយុ ១៦ឆ្នាំ បន្ទប់ ១១I2
ព្រឹកមិញពេលបើកហ្វេសបុក ខ្ញុំបានឃើញStatus ដ៏មានន័យមួយ នឹងជាកំលាំងចិត្តមួយដល់ខ្ញុំនឹងមិត្តជិតស្និទរបស់ខ្ញុំប៉ុន្មាននាក់នៅក្នុងអ៊ីនធើណេត
ញ៉ុមជឿជាក់ថាពួកញ៉ុមនឹងខំប្រឹង ហើយពិតជាអាចធ្វើបាន!!!!!
តែអ្នកទាំងអស់គ្នាក៏ត្រូវខំប្រឹងដែរណា!
សូមអោយជោគជ័យទាំងអស់គ្នា! :P
តែអ្នកទាំងអស់គ្នាក៏ត្រូវខំប្រឹងដែរណា!
សូមអោយជោគជ័យទាំងអស់គ្នា! :P