សំបុត្រពីក្មេងស្រីតូចម្នាក់
ពិភពលោកតែងតែស្រស់ត្រកាលពេលណាដែលខ្ញុំបានដើរចេញពីក្នុងផ្ទះរបស់ខ្ញុំ ហើយបណ្តើរកូនកង់ពណ៍ផ្កាឈូកដ៏គួរអោយស្រលាញ់មួយ ជាមួយនឹងកាសMp3ខ្លប់នឹងត្រចៀកទាំងសងខាងក្នុងខែរងារដែលមានដំទឹកកក់តូចៗស្រាលដូចជាសំលី នៃរដូវកាលបុណ្យគ្រិស្តស្មាស់ជិតឆៀនចូលមកដល់ ខ្ញុំបានដើរកាត់សួរច្បារសារធារណៈមួយកន្លែង ដែលមានក្មេងៗជាច្រើនបានរត់លេងប្រដេញគ្នាយ៉ាងសប្បាយ នឹងមានតាណូអែលកំពុងតែដើរចែកស្ករគ្រាប់ ដល់កូនក្មេងទាំងអស់នោះ ធ្វើអោយភ្នែករបស់ខ្ញុំកាន់តែមានភាពសប្បាយរីករាយជាមួយនឹងពិភព លោកដ៏អស្ចារ្យនេះ សំលេងច្រៀងខ្សាវៗរបស់ខ្ញុំក៏បានបន្លឺឡើងចេញពីក្នុងទ្រូង ជាចង្វាក់ស្លូរបែបរ៉ូមែនទិច ដែលជាចំនោលចិត្តរបស់ក្មេងស្រីដូចជាខ្ញុំ
ខ្ញុំបានផ្តេកកូនកង់របស់ខ្ញុំទៅនឹងបង់អង្គុយនៃសួនច្បារសារធារណៈមួយ ហើយលុតចង្គង់ចុះទៅនឹងដី យកដៃទាំងគូរដែលបំពាក់ដោយស្រោមដៃក្រាសពណ៍លឿងដែលម៉ាក់ហើយនឹងប៉ារបស់ខ្ញុំបានទិញជូនខ្ញុំក្នុងថ្ងៃដែលខ្ញុំបានបែកពីពួកគាត់ ខ្ញុំបានត្រឹមតែនិយាយពីចំងាយហើយផ្ញើរវាទៅតាមខ្យល់ជូនទៅដល់អ្នកទាំងពីរ ថានៅទីនេះមិនដូចជាកន្លែងកំណើតដ៏កក់ក្តៅរបស់ខ្ញុំនោះ ទេ ដែលតែងតែមានម៉ាក់មានប៉ាថ្នាក់ថ្នម ថ្ងៃនេះគឺកូនមានអាយុ១៦ឆ្នាំហើយ កូនបានធ្វើបុណ្យកំណើតដោយខ្លួនឯង នឹងបានពូនដុំព្រិលតូចៗអោយដូចជានំខួបកំណើតដែលម៉ាក់ប៉ាបានទិញមកពញ្ញាក់អារម្មណ៍ដល់កូនក្នុងថ្ងៃនោះ ហើយនឹងច្រៀងបទ ហេបពីបឺសស្តេរ ដែលមានផ្សែងនៃចំហាយត្រចៀកចេញពី ក្នុងមាត់មក ដែលជាសញ្ញាបញ្ចាក់ប្រាប់ទៅអ្នកទាំងពីរថា ពេលនេះកូនកំពុងតែត្រូវការភាពកក់ក្តៅពីអ្នកទាំងពីរខ្លាំងណាស់!
កូននឹកប៉ា!
កូននឹកម៉ាក់!
ឯនាយសមុទ្រ ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១១