My Trip: Let's go to visit my home landᵔ.ᵔ


មក​វិញ​ហើយ​ មក​វិញ​ហើយ​!
            គឺ​មក​ពី​ក្រុង​​ ពោ​ធិ​សាត់​ ទី​កន្លែង​កំ​ណើត​របស់​ខ្ញុំ​! ◕‿◕ គឺ​រាប់​ថយ​ក្រោយ​ចាប់​តាំង​ពី​
ថ្ងៃ​ទី សុក្រ​ទី​២៧ ខែ​មក​រា​ ២០១២​.....
​ព្រឹក​ឡើង​ក៏​រៀប​ចំ​ទៅ​សាលា​រៀន​ តែ​ក៏​គ្មាន​គ្រូ​មក​បង្រៀន​​ទាល់​តែ​សោះ​ គឺ​មាន​តែ​សិស្ស​នឹង​គ្រូ​បន្ទុក​ថ្នាក់​ម្នាក់​ តែ​ក៏ មិន​មែន​ជា​ម៉ោង​គាត់​ត្រូវ​បង្រៀន​ចំ​ថ្ងៃ​នេះ​ដែរ​ ។ ខ្ញុំ​ក៏​បបួល​មិត្ត​ភក្តិ​ជិត​ស្និទ​ម្នាក់​ដើរ​ មក​ផ្ទះ​ជា​មួយ​គ្នា​។
            លុះ​ពេល​​មក​ដល់​ផ្ទះ​ភ្លាម ក៏​​សំ​រេច​ចិត្ត​រៀប​ចំ​ខោ​អាវ​បន្ត​ ដើ​ម្បី​ទៅ​លេង​ប៉ា​ម៉ាក់​ជា​មួយ​បង​ស្រី​ម្នាក់​ ព្រោះ​ស្អែក​មើល​ទៅ​គ្រូ​ក៏​មិន​រៀន​ដែរ​ ចឹង​បាន​សំ​រាក​២​ថ្ងៃ​ទៀត​ហើយ​ទម្រាំ​ដល់​ថ្ងៃ អា​ទិត្រ​ ◕‿◕
ចេញ​ពី​ទី​ផ្ទះ​ទៅ​ គឺ ទិញ​សំ​បុត្រ​ឡាន​ ម៉ៅង​ ២នឹង​ ១៥​នាទី​ល្ងាច​ ។ តែ​ទម្លាប់​អា​ក្រក់​របស់​ឡាន​ក្រុង​ស្រុក​ខ្មែរ​ គឺ​រវល់​តែ​ឈប់​យក​ភ្ញៀវ​នៅ​តាម​ផ្លូវ​រហូត​ ទាល់​តែ​ដល់​ម៉ោង​៣​ទើប​ចេញ​ពី​ក្រុង​បាន​ ។ ​​​
ទម្លាប់​ជិះ​ដ៏​មាន​ន័យ​នឹង​អ​ត្ថ​ប្រ​យោជន៍​របស់​ខ្ញុំ​នោះ​ គឺចូល​ចិត្ត​អាន​សៀវ​ភៅ​នឹង​ស្តាប់​ចំ​រៀង​ក្នុង​ឡាន​ ដើ​ម្បី​សំ​សាយ​អា​រម្មណ៍​ពី​ភាព ពុល​នឹង​បំ​ភ្លេច​រឿង​ស្មុគ្រ​ស្មាញ​ ជា​ពិ​សេស​ ភ្លេច​ៗ​ខ្លួន​ក៏​ទៅ​ដល់​កន្លែង​ឈប់​ ហាហហាហា។
            អឹម​... ពេល​នេះ​ខ្ញុំ​ធ្វើ​ដំ​ណើរ​មក​ដល់​ ក្រុង​ កំ​ពុង​ឆ្នាំង​ហើយ​! ឡាន​ក្រុង​ជិះ​ទៅ​រហូត​មិន​ព្រម​ឈប់​នោះ​ទេ​ ទើប​ខំ​ត្រ​ដរ​ថត​​ រូប​តាំង​តែ​ពី​ក្នុង​ឡាន​លេង​ (
*_*)។
ហើយ​នេះ​គឺ​ជា​ទេស​ភាព​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​កំ​ពង់​ឆ្នាំង​ J
អោយ​តែ​មក​ដល់​កំពង់​ឆ្នាំ​ អ្វី​ដែល​យើង​ឃើញ​មុន​គេ​ គឺ ​រិ​មាន​ឯ​ក​រាជ្យ​ នឹង​ចាន​ឆ្នាំង​ដែល​សុទ្ធ​សឹង​តែ​ធ្វើ​អំ​ពី​ដី​ ◔◡◔≦
បន្ទាប់​ពី​នោះ  គឺ​ជា​ភ្នំ​ធំ​មួយ​ ដែល​ឃើញ​នៅ​ពី​មុខ​ផ្លូវ​ជាតិ​លេខ​៥​ ដែល​បន្ត​ទៅ​ដល់​ខេត្ត​ពោធិ​សាត់​
នេះ​គឺ​ទេស​ភាព​ខ្លះ​ៗ​ សុទ្ធ​តែ​ដើម​ត្នោត​! 
 ហ្ហើយ​ៗៗៗ ធ្វើ​ដំ​ណើរ​ ក្នុង​ចំ​ងាយ​ដី​ ចំ​នួន​ ១៨៤​គី​ឡូ​ម៉ែត​ នឹង​ឆ្លង​កាត់​ខេត្ត​ចំ​នួន​ ២​ គឺ​ ខេត្ត​កំ​ពង់​ស្ពឺ​ នឹង​ខេត្ត​កំ​ពង់​ឆ្នាំ​នេះ​ មក​ ខ្ញុំ​ក៏​បាន​មក​ដល់​ទឹក​ដី​ភូមិ​របស់​ពុក​ នឹង​ម៉ែ  ក្នុង​ខេត្ត​ពោធិ​សាត់​តែ​ម្តង​ ដោយ​ឈប់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ហួស​វត្ត​មួយ​ឈ្មោះ​ថា​ វត្ត​ស្រះ​ស្រង់​ នឹង​ចុះ​ទៅ​តាម​ផ្លូវ​មួយ​ទៀត​ក្នុង​ភូមិ​ ឈូក​មាស​។ ឆ្លង​កាត់​ផ្លូវ​ព្រឹក្សា​ អស់​រយះ​ចំ​ងាយ​៣​គី​ឡូ​ម៉ែត​ជាង​ទៀត​ទើប​ដល់​ ហិហិ ព្រោះ​ភូមិ​របស់​ពុក​ម៉ែ​ខ្ញុំ​នៅ​ក្នុង​ព្រៃ​ដាច់​ស្រ​យាល​តែ​ម្តង​ ^^
នេះ​!​នែ!ៗៗៗ គឺ​មក​ដល់​ហើយ​! ហាហហា ស្អាត​ដែរ​ទេ? .
ថត​ពី​ក្រោយ​ផ្ទះ​
មុខ​របរៗខ្លះ​​របស់​គ្រួ​សារ​ខ្ញុំ​
ប៉ា​ហើយ​នឹង​ម៉ាក់​របស់​ខ្ញុំ​ មាន​របរ​ជា​លក្ខ​ណៈ​គ្រួ​សារ​មួយ​ គឺ​ជា​ សិប្ប​កម្ម​ផលិត​ ស្រា​ ស​ វា​គឺ​ជា​របរ​ដែល​​ធ្វើ​អោយ​ពួក​គាត់​មាន​ភាព​សប្បាយ​នឹង​ការ​រស់​នៅ​ក្នុង​ទី​ជន​បទ​ ទោះ​បី​ជា​ខ្ញុំ​ឃើញ​ពី​ការ​លំ​បាក​របស់​ពួក​គាត់​ជា​មួយ​នឹង​របរ​នេះ​យ៉ាង​ណា​ តែ​គាត់​បាន​ត្រឹម​តែ​ផ្តល់​ដំបូ​ន្មាន​ថា​ អោយ​ខិត​ខំ​រៀន​ក្នុង​ទី​ក្រុង​ នឹង​ធ្វើ​ជា​កូន​ល្អ​អោយ​ពួក​គាត់​ឃើញ​ទៅ​បាន​ហើយ​​ ខ្ញុំ​តែង​តែ​ស្រ​លាញ់​ដល់​ពួក​លោក​ជា​និច​ដ​រាប​ តាំង​តែ​ពី​ខ្ញុំ​ធំ​ដឹង​ក្តី​មក​ ។
ហឹម​! ត​ទៀត​! គឺ​ប៉ា​ម៉ាក់​ មាន​ចឹ​ញ្ចឹម​សត្វ​មួយ​ចំ​នួន​ ដូច​ជា​ជ្រូក​ ទា​ នឹង​ មាន់​! ហើយ​អ្វី​ដែល​មិន​អាច​ភ្លេច​បាន​នោះ​ គឺ ពពួក​ឆ្កែ! ហាហា គឺ​វា​មាន​ដល់​ទៅ​ជាង​ ៣០​ ក្បាល​ឯ​ណ្ណោះ! ម៉ាក់​ប៉ា​ថា​ ការ​ចឹ​ញ្ចឹម​ឆ្កែ​មាន​ប្រ​យោជន៍​ច្រើន​ណាស់​! ក្រៅ​ពី​អោយ​មើល​ភូមិ​ លើស​ពី​នេះ​ទៀត​ វា​គឺ​ជា​សត្វ​ដ៏​ពេញ​និ​យម​សំ​រាប់​ក្នុង​ភូមិ​គាត់​ផ្ទាល់​តែ​ម្តង​ គឺ​មួយ​ក្បាល​មាន​តំ​លៃ​ដល់​ទៅ ១០.០០០០រៀល​ រឺ​ស្មើ នឹង​ក្តារ​ល្អ ចំ​នួន​១០​សន្លឹក​។ ٩(●̮̮̃•)۶
នេះ​នែ! បើ​ចង់​​ដឹង​បន្ថែម​ទៀត​ ម៉ោ! ខ្ញុំ​បាន​ថត​រូប​ស្អាត​ៗ​ម៉ោ​ច្រើន​ខ្លំាង​ណាស់​ណា !ហហាហា ។
វា​គឺ​ជា​ឡរ សំ​រាប់​បិទ​ស្រា​ របស់​ពុក​ខ្ញុំ​
មួយ​នេះ​គឺ​ជា​ស្អី​ទេ​ភ្លេច​ទៅ​ហើយ​ "​បន្ទាប់​ពី​ត្រាំ​អង្គរ​រយះ​ពេល​ពី​កន្លះ​ខែ​រឺ​មួយ​សប្តាហ៍​ វា​ក៏​ចេញ​ជា​ទឹក​ ។រួច​គេ​ក៏​យក​ទឹក​វា​យក​មក​រំ​ង៉ស់​ រហូត​ដល់​ចេញ​ជា​ចំ​ហាយ​ ហើយ​ចំ​ហាយ​នោះ​ហើយ​ដែល​គេ​ហៅ​ថា​ស្រា​សរ (​ស្រា​អង្គរ​) នោះ​។ គឺ​វា​មិ​នមែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ទម្រាំ​តែ​បាន​ជា​ចំ​ហាយ​ទឹក​ស្រា​ មួយ​តក់​ៗ​គឺ​ពិ​បាក​នឹង​ចំ​នាយ​ពេល​យូរ​ណាស់​! ។
នេះ​គឺ​ជា​ធុង​ ត្រាំ​អង្គរ​ ដែល​មាន​លាយ​មេ​ដំ​បែរ​ បែប​នេះ​ប៉ា​របស់​ខ្ញុំ​ គឺ​ធ្វើ​តាម​បែប​ធម្ម​ជាតិ​សុទ្ធ​សាធ​ តែ​ម្តង​ ដែល​ធ្វើ​អោយ​ អ​តិ​ធិ​ជន​របស់​គាត់​មាន​ការ​ទុក​ចិត្ត​ នឹង​រីក​រាយ​នឹង​ប្រើ​ប្រាស់​ជា​ខ្លំាង​ ។
នេះ​នែ! គឺ វា​កំ​ពុង​តែ​ឡើង​មេ​ ហើយ​! គឺ​បែក​ពពុះ​ដូច​នៀក! 
តោះ​! ទៅ​មើល​សត្វ​ចឹ​ញ្ចឹម​របស់​ពូក​គាត់​ម្តង​! J
ឃើញ​ទេ?​​អី​ឡូវ​កាត់​សំ​បុក​ថែម​ទៀត​ហើយ​! ហាហា គឺ​កំ​ណើន​សត្វ​សនក​ កាន់​តែ​ឡើង​ថ្វេរ​ទៀត​ហើយ​! ហេហេ
ទ្រុង​ជ្រូក​ ហាហាហា។
មុខ​ប្រ​ជា​ប្រិយ​មែន​! ។

កូន​ទា​ក៏​ច្រើន​ដែរ​! 
តុក​ តត​ សុំ​កូន​មួយ​! 
ទ្រុង​មាន់​
នេះ​មិន​មែន​ជា​ទ្រុង​ចឹ​ញ្ចឹម​ឆ្កែ​ទេ​ណា! ហាហហា អា​ពីរ​ក្បាល​នេះ​វា​នៅ​តែ​ទ្រុង​ជ្រូក​ទេ​! នឹង​បាន​ដណ្តើម​បាយ​ជ្រូក​ស៊ី​! ខូច​មែន​!។
យី! ស្រី​ស្អាត​ម៉ោ​ពី​ណា​នឹង? lolz
អា​មួយ​នេះ​ ពុក​គាត់​ជិត​លក់​ហើយ​ ព្រោះ​វា​ក​កើត​កូន​មិន​គង់​នោះ​ទេ​ ។
អា​មួយ​នេះ​ស្អាត​ជាង​គេ​ ខ្ចិល​ជាង​គេ​ ហើយ​ក៏​គួរ​អោយ​ស្រ​លាញ់​ជាង​គេ​ដែរ​! ហាហហាហា ដាក់​អោយ​ដេក​ណា​វា​ដេក នៅ​នឹង​! ល្មោប​ដល់​ក! 
ថត​ផ្កា​លេង​ពេល​ព្រឹក​រះ​! ហេហហេ
អូយ​! ស្អាត​ខ្លាំង​ណាស់​! (●*∩_∩*●)
អត់​ដឹង​ផ្កា​អី! តែ​ហៅ​ថា​ផ្កា​ស្មៅ​ចុះ! ហាហា
ដាក់​មួយ​ចុះ! កុំ​អោយ​ថា​មិន​មាន​រូប​ខ្លួន​ឯង​សោះ! ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ថត​រូប​ខ្លួន​ឯង​ម្ម៉ាន​ផង ហេហហេ ព្រោះ​ថា​ខ្លាច​ខ្មាស់​គេ​ ហាហា។ 
អូ​! ភ្លេច​អួត! អា​ហារ​ដែល​ឆ្ងាញ់​ប្រ​ចាំ​ គ្រួ​សារ​របស់​ខ្ញុំ​ក្នុង​ ភូមិ​​មួយ​នេះ​ គឺ ដុត​មាន់​ញុំា​ក្នុង​ពេល​រា​ត្រី​ នឹង​នាំ​គ្នា​ញុំា​ ជុំ​វិញ​ភ្នក់​ភ្លើង (*_*) គិត​មើល​ទៅ? ថា​មាន​ឪ​ជា​រស​ ឆ្ញាញ់​នឹង​សប្បាយ​ប៉ុ​ណ្ណា? ហាហាហា។




Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?