ទិញ​កៅ​អី​សំ​រាប់​អង្គុយ​រៀន​


ទិញ​ ទិញ​ ទិញ​ ទៀត​ហើយ​ អស់​លុយ​ទៀត​ហើយ​ ! តែ​បើ​មិន​ទិញ​មាន​អី​អង្គុយ​រៀន​នៅ​ផ្ទះ​ទៅ?
គឺ​ថ្ងៃ​នេះ​មាន​សមា​ជិក​ថ្មី​មួយ​ទៀត​ហើយ​ នៅ​ក្នុង​ចំ​នោម​សមា​ជិក​ចាស់​ៗ​របស់​ខ្ញុំ​ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ពណ៍​ទឹក​ក្រូច​ទាំង​អស់ ! ហាហា មិន​ដឹង​ថា​វា​ល្អ​រឺ​អត់​នោះ​ទេ​ តែ​ស្រាប់​តែ​ចូល​ទៅ​ដល់​ក្នុង​កន្លែង​លក់​ភ្លាម​ ក៏​ឃើញ​វា​នេះ​ពណ៍​ទឹក​ក្រូច​ស្រាប់​តែ​ម្តង​ មិន​ទុក​យូរ​ក៏​ត​ថ្លៃ​ជា​មួយ​នឹង​អ្នក​លក់​ ពី​តំលៃ​ ១៥​ដុ​ល្លា​(៦០០០០៛) មក​សល់​១២​ដុ​ល្លា​ ៤៨០០០៛​ វិញ​។ ទោះ​ជា​អ្នក​លក់​ស្អាត​យ៉ាង​ណា​ក៏ដោយ​ក៏​ តែ​ធ្វើ​ម៉េច​ បើ​ខ្ញុំ​នេះ​ជា​សិស្ស​សាលា​ ចាយ​វាយ​ត្រូវ​ចេះ​រិះ​ថុំា​ខ្លះ​ចឹង​ហើយ​ តែ​មិន​ចឹង​ទេ​ ប្រាកដ​ជា​ដាច់​បាយ​ពាក់​កណ្តាល​ខែ​ហើយ​ (╯▽╰) ។
            តែ​សំ​រាប់​ខែ​នេះ​គ្រាន់​សំ​បូរ​លុយ​ចាយ​ខ្លះ​ៗ​ជាង​ខែ​ដទៃ​ ពី​ព្រោះ​បាន​ប្រាក់​ខ្លះ​ៗ​ពី​ យាយ​ ពូ​ នឹង​អ៊ុំ​ៗ​ សំរាប់​ចាយ​ ក៏​មាន​ប្រាក់​ចេះ​តែ​ទិញ​ទុក​អោយ​ហើយ ទៅ ល្អ​ជា​ងអត់​ពេល​ដែល​អត់​នោះ​ដែ​រ (╯▽╰)
            បែប​នេះ​យ៉ាង​ម៉េច​ដែរ​? ស្អាត​ដែរ​ទេ? ហិហិហិហិ តែដូច​ជា​ថ្លៃ​ពេក​ហើយ​សំ​រាប់​ខ្ញុំ​នោះ​ (︶︿︶) កៅ​អី​ប៉ុ​ណ្ណឹង​សោះ​! ហ្ហើយ​! យ៉ាង​មែន​ទែន​!។

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?