My Trip part3 ( ទៅលេងភ្នំតាម៉ៅ)
ថ្ងៃចន្ទ ទី២៣ខែមករាឆ្នាំ ២០១២
ក្រលេកមើលមកក្នុងទីក្រុងភ្នំពេញសារជាថ្មីម្តងទៀត! គឺកាន់តែស្ងាត់ទៅទៀតហើយ ព្រោះថ្ងៃនេះគឺជាថ្ងៃសែនចិនទី២ ខ្ញុំកំពុងតែអង្គុយចុចកុំព្យូទ័រ លេងនៅក្នុងផ្ទះដ៏ល្វឹងល្វើយតែម្នាក់ឯង ។ បន្តិចក្រោយមកទូរស័ព្ទ ក៏ស្រាប់តែញ័រឡើង “ អាឡូ? អាចនមែនទេ? ម៉េចដែរ? ចង់ទៅដើរលេងដែរទេ? " កាលពិតនេះគឺជាសំលេងរបស់អ៊ុំស្រីរបស់ខ្ញុំ “បាទអ៊ុំ ! ទៅណាដែរ? ភ្នុំបូកគោល តើមែនទេ? ≧◔◡◔≦ “ “អឺ អឺអឺ បែបអឹញ្ចឹងហើយ” ។
ហាហហា បានដើរលេងទៀតហើយ ខ្ញុំក៏ប្រញាប់រៀបចំអី វ៉ាន ខោអាវ ១កំប្លេ សំរាប់គេងមួយយប់ ទឹកខ្ពុលមាត់ នឹងស្ករគ្រាប់ទៅញុំាក្នុងឡានខ្លះ ហើយក៏ប្រញាប់ចុះទៅចាំអ៊ុំយកមកនៅក្រោមផ្ទះ។
ចូលទៅអង្គុយនៅក្នុងឡានប៉ុប! “អាចន ឯងយកកាតាបខោអាវមកធ្វើស្អី? “ នេះអ៊ុំប្រុសខ្ញុំសួរ “ចុះក្រែងទៅបូកគោលនោះអីអ៊ុំ” ហាហា ទាល់តែនិយាយយូរៗទៅក៏ផ្លាស់ប្តូរគំរោងទៅលេង ភ្នំតាម៉ៅវិញទៅ។=^.^=
ធ្វើដំណើរចេញពីទីក្រុងគឺ ម៉ោង២ជាងទៅហើយ ទម្រាំទៅដល់ក៏ខ្ញុំមិនដឹងថាអស់ប៉ុន្មានម៉ោងនោះដែរ ដឹងត្រឹមតែទៅដល់ដើរលេងតែប៉ុណ្ណោះ ≧◔◡◔≦ ពេលនេះស្រាប់តែមកដល់ល្មម ! គឺ សួនសត្វភ្នំតាម៉ៅ!!!!
តោះមកមើលរូបភាពលេងទាំងអស់គ្នា ថាខ្ញុំបានទៅជួបជាមួយនឹងសត្វអីខ្លះ??≧◔◡◔≦
មួយនេះគេហៅថាសត្វអីទៅ? ពពែត្រូវទេ? |
ហើយនេះគឺជាសត្វខ្លាឃ្មុំធំ នរណាក៏ស្គាល់ដែរ :P |
ឆ្កែចចក |
សត្វគោព្រៃ |
សត្វតូច |
ប្តីប្រពន្ធគេ គឺជាពស់ថ្លាន់ |
គឹសត្វខ្លា តែមិនដឹងថាជាខ្លាអី? ដំបង? |
កាចណាស់!!! |
កំពុងធ្វើដំណើរទៅមើលសត្វដំរី |
ថ្ងៃលិចនៅភ្នំតាម៉ៅ |
ថត អាចម៍ដំរី |
អាកូនដំរីតូចមួយនេះ ស្លូតជាងគេហើយ ចេះរាំទៀតហើយ! ពេលនេះវាទើបតែមកពីរាំអោយភ្ញៀវទេសចរមើល វាថាហត់ណាស់! |
កំពុងចាប់អីនឹង? |
នេះគេហៅវាថាលោកយាយទៅហើយ! |