ក្នុងរយះពេល៧ថ្ងៃនៃខែឧសភានេះខ្ញុំបានជួបរឿងអ្វីខ្លះ????
ក្នុងរយះពេលដ៏វែងកន្លងមកនេះ អារម្មណ៍នៃភាពស្មុគ្រស្មាញតែងតែផុសចេញពីក្នុងគំនិតរបស់ខ្ញុំ ។ ក្នុងឆ្នាំនេះ ភាពសប្បាយចិត្តនឹងភាពស្មុគ្រស្មាញបានលាយឡំចូលមកក្នុងផ្លូវជីវិតដែលខ្ញុំបានដើរកន្លងមក តែសំណាងហើយដែល ភាពសប្បាយមានច្រើនជាទុក្ខ តែបើគិតយូរៗទៅវាស្មើរតែនឹងគ្នាតែប៉ុណ្ណោះ។
ល្អ! អីឡូវនេះដល់ពេលរៀបរាប់ជាថ្មីទៀតហើយ៕
នៅសាលា
បន្ទាប់ពីរយះពេលនៃការសិក្សាកន្លះឆ្នាំកន្លងផុតទៅ ទើបលោកគ្រូបន្ទុកថ្នាក់បានសំរេចលើកខ្ញុំអោយក្លាយទៅជាប្រធានថ្នាក់វិញម្តង (づ ̄ ³ ̄) វាមិនមែនជាភាពសប្បាយចិត្តរបស់ខ្ញុំនោះទេ ដែលត្រូវមកក្លាយទៅជាប្រធានថ្នាក់ ត្រឹមពាក់កណ្តាលឆ្នាំដូចនេះ ។ ព្រោះតែគាត់មើលមនុស្សខុស ឃើញតែភាពឡូយឆាយរបស់មនុស្ស(កូនសិស្ស) មិនបានគិតពីអត្តចរិកនាពេលខាងមុខរបស់សិស្ស ទើបប្រធានថ្នាក់ចាស់រត់ចោលទីព្រោះតែពុលនឹងរឿងស្នេហាជាមួយនឹងអនុប្រធានស្រី អីឡូវបែកព្រីមិនរៀនមិនសូត្រទាំងពីរនាក់តែម្តង ។ លុះចំនោរកាលក្រោយមក អ្វី ៗទាំងអស់ត្រូវធ្លាក់មកលើខ្ញុំ ទាំងការកាន់អវត្តមាន នឹងសំរង់អត្ថបទ ព្រមទាំងមុខងារផ្សេងទៀត បែរជាមួយថ្នាក់មានប្រធានខ្ញុំតែម្នាក់ឯងទៅហើយ ។ ហ្ហើយស្មុគ្រស្មាញ! ។ គ្រូប្រាប់ថា ជួយធ្វើសិនទៅ ធ្វើម៉េចបើទៅជាចឹងទៅហើយ ។ ណ្ហើយ យ៉ាងណាក៏ ត្រូវបានមានឈ្មោះថាជួយលោកសំរាលទុក្ខធុរះរបស់លោកគ្រូដែរ J .។
នៅផ្ទះ
ដូចអត្ថបទមុនចឹង ខ្ញុំរអ៊ូពីរឿងបាត់លុយក្នុងផ្ទះ ។ តែក៏លែងពិបាកចិត្តព្រោះតែរកមុខអ្នកលួចឃើញ ។ រួចក៏ជនដែលជាប់ចោទ ប្រញាប់រៀបចំអីវ៉ាន រើចេញពីផ្ទះខ្ញុំក្នុងកំលុងពេល២ថ្ងៃយ៉ាងយូរបំផុត ។ ទាំងបស់សំដីមិនគួរសមដាក់ខ្ញុំ ។ ណ្ហើយ ខ្ញុំក៏គិតថា ពេលដែលគាត់នឹងចេញពីផ្ទះខ្ញុំហើយនឹងយកសំដីគាត់នឹងត្រលប់ទៅវិញជាមួយផងទៅ ។ សូមបញ្ជាក់ផងដែលថា “រឿងដែលខ្ញុំបាត់លុយនេះ ទោះបីជាវាមិនបានមកវិញក៏អ្វីៗបានចប់សប់គ្រប់អស់ផងដែរ” អ្វីៗនាថ្ងៃក្រោយត្រូវប្រុងប្រយ័ត្នអ្នកមកនៅជាមួយ ។
នៅខាងក្រៅ
បន្ទាប់ពីរឿងអ្វីៗបានចប់សប់គ្រប់ ខ្ញុំក៏បានសំរេចចិត្តនឹងដើរចេញទៅក្រៅផ្ទះស្វែងរករសជាតិជីវិតថ្មីវិញម្តង។ ជាក់ស្តែងក៏បានមកចូលរួមក្រុម គំនូរជីវចលខ្មែរ ជាមួយនឹងគេ គឺថាពិតជាស្បាយមែន! ហាហាហា ។
បានការងារថ្មី
ចងចាំផងដែរថា មនុស្សម្នាក់បាននិយាយនឹងពាក្យទូន្មានល្អៗដល់ខ្ញុំថា “មិនចង់អោយខ្ញុំធ្វើការអ្វីនោះទេ នៅក្នុងវ័យសិក្សា” តែដោយសារតែរឿងក្នុងគ្រួសារ នឹងមានទុក្ខធុរះផ្ទាល់ខ្លួន ខ្ញុំក៏បានធ្វើខុសនឹងសន្យារបស់គាត់ 乂o乂 តែសង្ឃឹមថាគាត់នឹងបានយល់ពីស្ថានភាព របស់ខ្ញុំ ។ នឹងម្យ៉ាងនោះខ្ញុំមិនអាចធ្វើអ្វីៗដែលអាចធ្វើអោយខ្លួនខ្ញុំធ្លាក់ចូលទៅក្នុងអន្លង់នៃភាពសោយសុខ រហូតដល់ធ្លាប់ខ្លួនបាននោះទេ ។ ត្រឹមពាក្យមួយថាខ្ញុំពិតជាអរគុណនឹងស្រលាញ់គាត់ជាខ្លាំង អរគុណខ្លាំងណាស់ 乂⍲‿⍲乂 ។
ការងារដែលខ្ញុំចូលចិត្តនឹងសប្បាយនឹងធ្វើវា គឺជាការងារផ្នែកឌីហ្សាញរូបភាពនេះហើយ ។ អ្វីដែលខ្ញុំចូលចិត្តការងារដែលខ្ញុំចូលចិត្តនឹងពេញចិត្តនឹងធ្វើ អោយខ្ញុំសប្បាយរីករាយនឹងជីវិតរបស់នៅជាមួយនឹងការសិក្សាផងដែរ ថ្វីត្បិតតែខ្ញុំនៅក្មេងអាយុត្រឹម១៧ឆ្នាំក៏ដោយ ។
ពេលអីឡូវ
ភ្លៀងនៅតែធ្លាក់រដំរលឹមៗមិនដាច់ពីខែសំលេងនៃត្រចៀករបស់ខ្ញុំ ។ ត្រូវហើយខ្ញុំមិនទាន់បានប្តូរសំលៀកបំពាក់ពីក្រមារពោះគោដ៏កក់ក្តៅរបស់ខ្ញុំនៅឡើយនោះទេ ។ ព្រោះតែទើបមកពីបោសសំអាតទីធ្លារានហាលមុខផ្ទះនឹងក្រោយផ្ទះ ជាពិសេសនោះចង់ងូតទឹកភ្លៀងផងដែរ គឺថាមិនអោយខាតប្រយោជន៍ធំនោះទេ ។ បន្ទាប់ពីភាពស្មុគ្រស្មាញទាំងអស់នោះត្រូវបានបញ្ចប់ ខ្ញុំត្រូវរស់នៅដោយភាពសប្បាយរីករាយ នឹងបរិស្ថានជុំវិញខ្លួន(ក្នុងផ្ទះ)គឺ មានភាពស្រស់ស្អាត ដើមរុក្ខជាតិរបស់ខ្ញុំក៏កាន់តែស្រស់បំព្រងជាមួយនឹងទូត្រីដ៏ស្រស់ស្អាតផងដែរ 乂⍲‿⍲乂 ។
តែនៅសល់រឿងធំមួយទៀត គឺរយះពេល២ខែទៅមុខទៀតនេះ
- ថ្លៃទឹក
- ថ្លៃភ្លើង
- ថ្លៃម្ហូប
- ថ្លៃហ្គាស់
- ថ្លៃអ៊ីនធើណេត
- ថ្លៃសន្តិសុខ នឹង អនាម័យ
- នឹងចំណាយលើរបស់របរផ្សេងៗនៅក្នុងផ្ទះ គឺខ្ញុំត្រូវស្វាស់ស្វែងរកប្រាក់ដើម្បីមកដោះស្រាយលើរឿងទាំងអស់នេះ។ ខ្ញុំនឹងថាអ្វីៗកើតឡើងមិនបានដឹងមុន នេះហើយគឺជាជីវិត ខ្ញុំត្រូវតែមានភាពលំបាកនឹងម្ចាស់ការលើខ្លួនឯងអោយបានច្រើន ។ សង្ឃឹមថានឹងមានទេវតាចុះមកជួយខ្ញុំផងទៅចុះ ហមមមមមមម ពិបាកចិត្តដដែល គឺជារៀងរាល់ថ្ងៃ គ្មាននរណាបានដឹង រឿងទាំងនេះទេ បើសិនជាគ្មាននរណាអានវា សូមអរគុណនឹងសូមជំរាបលា ។
អូរភ្លេច! សូមអរគុណផងដែរដល់អ្នកដែលបានលួចលុយរបស់ខ្ញុំដ៏កប់សារី សូមអោយអ្នកយកវាទៅចាយវាយស៊ីចុកអោយបានសប្បាយផងចុះណា! តែកុំគិតពីអ្នកដែលកំពុងតែយំមិនចេញនឹងពិបាកចិត្តចង់ស្លាប់ម្នាក់នេះអី...។ 乂⍲‿⍲乂 អរគុណដែលបានផ្តល់មេរៀនដល់ខ្ញុំ លើកក្រោយខ្ញុំចាំហើយអ្នកចោរអើយ ។