The history of my king father of cambodia
ជីវប្រវត្តិសង្ខេបនៃព្រះបាទនរោត្តមសីហនុ
ការប្រសូតនិងការឡើងសោយរាជ្យរបស់ព្រះករុណាព្រះបាទ
សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវិរក្សត្រខ្មែរ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី
៣១ ខែតុលា ឆ្នាំ ១៩២២ នៅក្នុងព្រះបរមរាជវាំង នារាជធានីភ្នំពេញ។ ព្រះអង្គជាព្រះរាជបុត្រតែមួយព្រះអង្គគត់
របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រីយានី
ស៊ីសុវត្តិ មុនីវង្ស កុសមៈនារីរត្នសេរីវឌ្ឍនា ។ ព្រះអង្គជាញាតិរង្សនៃត្រកូលព្រះមហាក្សត្រខាងព្រះបាទនរោត្តមនិងព្រះបាទស៊ីសុវត្តិ
។ ព្រះបាទនរោត្តមនិងព្រះបាទស៊ីសុវត្តិ ជាជីតាទួតរបស់ព្រះអង្គ ។
សម្តេចព្រះនរោត្តមសីហនុ ឡើងគ្រងរាជ្យជាព្រះមហាក្សត្រ
នៅឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៥៥ ។ បើយោងទៅតាមប្រវត្តិសាស្ត្រខ្មែរ ព្រះអង្គគឺជាស្តេចផែនដី
នៅពេលព្រះអង្គមានព្រះជន្មាយុ ១៩ព្រះវស្សា ។
ក្នុងមួយជីវិតរបស់ព្រះអង្គ
បានឡើងសោយរាជ្យចំនួន ២ដងនិងដាក់រាជ្យវិញក៏បាន ២ដងដែរ ពោលគឺឆ្នាំ
១៩៤១ដល់ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៤ ។
មូលហេតុនៃការដាក់រាជ្យសម្បត្តិឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧០ព្រះអង្គបានក្លាយជាព្រះប្រមុខរដ្ឋ
ដោយសារតែព្រះអង្គដាក់រាជ្យថ្វាយព្រះបិតាព្រះអង្គ គឺព្រះសុរាម្រិត
ដើម្បីទាមទារឯករាជ្យភាព ពីអាណានិគមបារាំង។ នៅក្នុងរយៈពេលមួយទសវត្សកន្លះ
ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ជាប្រមុខរដ្ឋនៃរដ្ឋមយយដែលត្រូវរើខ្លួនពីអាណានិគមបារាំង
។ កាលណោះព្រះអង្គត្រូវអ្នកនយោបាយ និងប្រជារាស្ត្រខ្មែរថ្វាយងារជូន ព្រះអង្កជាសម្តេចឪ
។ និងធ្វើចលនាប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមបារាំង តាមផ្លូវអហិង្សាផង
និងហិង្សាផង រហូតបារាំងយល់ព្រមប្រគល់ឯករាជ្យឲខ្មែរ នៅថ្ងៃទី ០៩ ខែវិច្ឆិកា
ឆ្នាំ ១៩៥៣ ។
ចលនាប្រឆាំងនឹងវៀតមិញនៅឆ្នាំង ១៩៥៤ ដោយមានការរីករាយពួកវៀតមិញឬហៅថា
ពួកវៀតណាមខាងជើង ចូលទឹកដីកម្ពុជានៅតំបន់ភាគឦសាន
។ គ្រានោះ ព្រះអង្គបានដឹកនាំកងខេរភូមិន្ទក្រោមបញ្ជាផ្ទាល់ពីព្រះអង្គ
។ ព្រះអង្គបានចូលរួមធ្វើដំណើរកាត់ទឹកកាត់ព្រះចូលសមរភូមិជាមួយកងទ័ពកម្ពុជាដើម្បីវាយកម្ទេចជំរមរៀតមិញ
ដែលលួចបោះទីតាំងក្នុងខេត្តក្រចេះ និងបានបណ្តេញវៀតមិញចេញពីទឹកដីខ្មែរ
។
បេសកកម្មទាមទារប្រាសាទព្រះវិហារ
ក្រោយពីបានទួលឯករាជ្យភាពពីបារាំងសេស រាជាណាចក្រថៃ ចាប់ផ្តើមឈ្លានពានកាន់កាប់ប្រសាទព្រះវិហាររបស់ខ្មែរ
ដោយខុសច្បាប់ក្នុងឆ្នាំ ១៩៥៤ ។
គ្រានោះកម្ពុជាចាប់ផ្តើមទាបទារប្រសាទព្រះវិហារពីភាគីថៃដែលមានព្រះបាទសីហនុ
បិតាជាតិជាប្រមុខរដ្ឋ ។ រឿងក្តីប្រាសាតព្រះវិហារ បានអូសបន្លាយជាច្រើនឆ្នាំរហូតកម្ពុជាសម្រេចយករឿងក្តី
ប្រាសាទព្រះវិហារប្តឹងតុលាការ យុត្តិធម៍អន្តរជាតិ ICJ ។ លុះឆ្នាំ ១៩៦២ព្រះបាទសីហនុបានដឹកនាំគណៈប្រតិភូទោកាន់កាប់ប្រសាទព្រះវិហារសារជាថ្មី
ដោយមានធ្វើពិធីបង្ហូតទង់ជាតិខ្មែរលើប្រាង្កព្រះវិហារ ។ នៅគ្រានោះ ហើយកិត្តិនាមព្រះអង្គបានល្បីពេញពិភពលោក
ហើយេលនោះអ្នកនយោបាយខ្មែរនិងប្រជារាស្ត្ររបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គ
ជាព្រះបិតាឯករាជ្យជាតិ ត្រូវបានប្រើ ជារៀងរហូតមកដល់បច្ចុប្បន្ននេះ
។ ព្រះបាទសម្តេច ព្រះបិតាជាតិខ្មែរ បានឡើងសោយរាជ្យចុងក្រោយ នៃជីវិតរបស់ព្រះអង្គគឺនៅឆ្នាំង
១៩៩៣ ដល់ឆ្នាំង ២០០៤ គឺតាមរយៈរដ្ឋធម្មនុញ្ញថ្មី នៃរាជាណាចក្រទីពីរ
។ ប៉ុន្តៃហេតុផល ដែលព្រះអង្គដាក់រាជ្យ ជាលើកទី២នៅឆ្នាំ ២០០៤គឺដោយសារតែព្រះអង្គ
មានព្រះជន្មាយុកាន់តែជរា ។ អ្នកវិភាគខ្លះគិតថា ព្រះអង្គប្រញាប់ដាក់រាជ្យដោយសារតែព្រះអង្គ
និងសម្តេចម៉ែចង់ឃើញព្រះបាទនរោត្តម សីហមុនី បានឡើងសោយរាជ្យនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គផ្ទាល់
។ បើគិតពីការដាក់រាជ្យ របស់ព្រអង្កគឺ ២០០៤ដល់ឆ្នាំង ២០១២គឺមានរយៈពេល
៨ឆ្នាំ ។
ការទម្លាក់ព្រះអង្គពីព្រះប្រមុខរដ្ឋនៅថ្ងៃទី ១៨
ខែមិនា ឆ្នាំ ១៩៧០ព្រះបាទ សម្តេចព្រះនរោត្តមសីហនិត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ពីព្រះប្រមុខរដ្ឋដោយក្រុមលោកសេនាប្រមុខ
លន់ ណុល នៅខែមិនាឆ្នាំង ១៩៧០ តាមការរុះរើរដ្ឋធមនុញ្ញ ដោយកាលនោះក្រុមលោកសេនាប្រមុខបានសម្រេចដឹកនាំរបបសាធារណរដ្ឋខ្មែរ
។ របបនេះត្រូវបានប្រវត្តិសាស្ត្រចារថា ជាផ្នែកមួយនៃការដឹកនាំរដ្ឋដូចសហរដ្ឋអាមេរិក
។ ប៉ុន្តែការធ្វើរដ្ឋប្រហារនោះ គឺចំពេលព្រះបាទ នរោត្តមសីហនុកំពង់គង់ប្រថាប់នៅក្នុងប៉ូស្គូ
ប្រទេសរុស្សី ។ ដោយខឹង និងតូចចិត្តជាខ្លាំង ទៅលើក្រុមលោក លន់ ណុល
ព្រះបាទនរោត្តមសីហនុ បានចាត់ទុកក្រុមលោកសេនាប្រមុខ និងអាមេរិក
ជាសត្រូវរបស់ព្រះអង្គ ។ ព្រះអង្គបានប្រកាសឲ្យពលរដ្ឋខ្មែរស្រលាញ់និងចូលចិត្តព្រះអង្គនាំគ្នាចូលព្រៃម៉ាគី
តស៊ូ និងកាន់អាវុធ ធ្វើសង្គ្រាមប្រឆាំងអាមេរិក និងក្រុមលោក លន់ ណុល
។
ប្រទេសធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ជាការពិត
កម្ពុជាចាប់ផ្តើមស្គាល់អណ្តាតភ្លើងសង្គ្រាមគឺមុនឆ្នាំ ១៩៧០ នោះទៅទៀត
គឺដោយសារតែអាមេរិកធ្វើសង្គ្រាមជាមួយ វៀតណាមខាងជើង ។ នៅគ្រានោះយន្តហោះចម្បាំងអាមេរិកដេញបាញ់កងទ័ពវៀតណាមខាងជើងលាក់ខ្លួនក្នុងទឹកដីកម្ពុជា
ក្នុងការតស៊ូប្រយុទ្ធវៀតណាមខាងត្បូង ដែលអាមេរិកគាំទ្រ ។ ដោយនៅគ្រានោះចលនាបះបោររបស់ខ្មែរក្រហមប្រឆាំងអាមេរិកកាន់តែខ្លាំង
ស្របពេលម៉ាស៊ីនឃោសនារបស់ក្រុមសម្តេចឪប្រឆាំងក្រុមលោក លន់ ណុល និងអាមេរិក
កាន់តែមានប្រជាប្រិយភាព ។ គេសង្កេតឃើញ មហាជនក្រីក្រវណ្ណៈកសិករតាមជនបទ
បានអប់រំកូនចៅរបស់ពួកគេឲ្យស្អប់អាមេរិក និងក្រុមលោក សេនាប្រមុខ
ក៏កាន់តែពុះកញ្ជ្រោល ទីបំផុតចលនាពីររួមគ្នា គឺទ័ពព្រៃខ្មែរក្រហម
និងក្រុមតស៊ូរបស់សម្តេចឪ ក៏ដណ្តើមបានជ័យជម្នះ ពីក្រុមលោក លន់ ណុល នៅថ្ងៃទី
១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
ការឡើងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យយ៉ាងហោចណាស់
ព្រះបាទ នរោត្តម សីហនុបានឡើងជាប្រមុខរដ្ឋបានរយៈពេលជិតមួយឆ្នាំគឺនៅឆ្នាំ
១៩៧៦ ។ ប៉ុន្តែ ព្រះអង្គបានសម្រេចចាកចេញពីដំណែងនេះភ្លាមបន្ទាប់ពីព្រះអង្គទតយល់ថា
របបកម្ពុជាប្រជាធិបតេយ្យលើកបន្ទុបព្រះអង្គជាប្រធានរដ្ឋ នៅក្រោមរបបមួយដែលយកកសិករជាទាសកររបស់ខ្លួន
និងកាប់សម្លាប់ប្រជាជនស្លួតត្រង់ជាតិខ្មែរ ។
ព្រះបាទនរោត្តមសីហនុ ត្រូវបំពេញបេសកកម្មរំដោះជាតិម្តងទៀត
របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ប៉ុល ពត
ត្រូវបានផ្តួលរំលំ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩តាមរយៈការចូលមករំដោះប្រទេសពីសំណាក់កងទ័ពវៀតនាម
។ ដោយមើលឃើញអំពីគ្រោះថ្នាក់ជាតិសាសន៍និងប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពវៀតណាម
ព្រះបាទនរោត្តមសីហនុបានចេញព្រះភក្ត្រម្តងទៀតធ្វើការតស៊ូរំដោះប្រទេស
។ នៅគ្រានោះព្រះអង្គបានក្លាយជាមេទ័ពមួយនៃចលនា ហ្វ៊ុនស៊ិនប៉ិច ដែលសហការជាក្រុមចលនាតស៊ូត្រីភាគីដោយមានទាំងក្រុមចលនាខ្មែរក្រហមដែលចាញ់សង្គ្រាមនៅថ្ងៃទី
០៧ ខែមករា ឆ្នាំ ១៩៧៩និងចលនាតស៊ូរបស់លោកតា សឺន សាន ។ ក្រោយមកទៀតព្រះអង្គជាប្រធានចលនាត្រីភាគី ។ ការតស៊ូរបស់ព្រះអង្គកាន់តែទទួលបានការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិ
។ ទីបំផុតព្រះអង្គបានក្លាយជាមេដឹកនាំនៃក្រុមចលនាតស៊ូត្រីភាគីដែលនាំសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ
និងមាតុភូមិកម្ពុជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា
ឆ្នាំ ១៩៩១ ។ តាមរយៈសន្តិភាពនេះ បានធ្វើឲ្យព្រះបាទ នរោត្តមសីហនុ បានឡើងសោយរាជ្យលើកទីពីរនៃទឹកដីកម្ពុជាឆ្នាំ
១៩៩៣ដល់ ២០០៤ ។
សរុបទៅ មួយជីវិតរបស់ព្រះករុណា
ព្រះមហាវីរក្សត្រសម្តេចព្រះបាទនរោត្តម សីហនុ ព្រះអង្គបានសោយរាជ្យសម្បតិ្តបាន
២ដង ដាក់រាជ្យបាន ២ដង គង់ជាព្រះប្រមុខរដ្ឋ បាន២ដ និងត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ជាប្រមុខរដ្ឋម្តងដោយក្រុមលោកសេនាប្រមុខលន់ណុល៕
ដកស្រង់ចេញពី http://www.vodhotnews.com/