នេះគឺជាសកម្មភាពសប្បាយរីករាយក្រោយពីថ្ងៃប្រលងឆមាសទី១ត្រូវបានបញ្ចប់នាវិទ្យាល័យបាក់ទូក។ អ្នកខ្លះទៅក៏លេងទឹកមុខដូចប្រហុកព្រោះចំលងមិនបានពេញ ចំនែកអ្នកខ្លះនោះក៏មានភាពសប្បាយរីករាយដោយសារការខិតខំ ប្រឹងប្រែងរបស់ពួកគេបានសំរេចដូចបំណង ហិហិ ចំនែកឯខ្ញុំនេះវិញ ដូចឃើញស្រាប់ហើយ គឺកំពុងតែកាន់ទូរស័ព្ទដៃដើរថតរូប ព្រោះទោះជាយ៉ាងណាក៏ជាឆ្នាំចុងក្រោយដែលខ្ញុំបានរៀននៅទីនេះ ជាមួយនឹងពួកគេ។
ក្រោយពីអ្វីៗនៃការប្រលងឆមាសទី១ត្រូវបានបញ្ចប់ ខ្ញុំក៏បានទៅចូលរួមកម្មវិធីជប់លាងនៅផ្ទះលោកគ្រូជាបន្ត ហើយក៏បាននាំគ្នាទិញរបស់តិចតួចជាការលើកទឹកចិត្តនឹងការដឹងគុណដល់គាត់ ដែលមួយរយះក្នុងពេលប្រលងនេះ ខ្ញុំនឹងមិត្ត្ភភក្តិបានទៅគេងផ្ទះគាត់សំរាប់ការរៀនផ្សេងផងដែរ។ បន្ទាប់ពីចេញពីសាលារួចមក ខ្ញុំនឹងអាពួកម៉ាក់ខ្ញុំម្នាក់មានតួនាទីជូនស្រីមកទិញអីវ៉ាន់ ហើយក៏ជូនពួកគេទៅផ្ទះលោកគ្រូ ព្រោះថាពួកគេមិនទាន់ស្គាល់ផ្ទះគ្រូនៅឡើយ
|
មកដល់ផ្សារអូរឬស្សីហើយ កឹកឹក!!!! |
មួយសន្ទុះធំបន្ទាប់ពីការតថ្លៃផ្លែឈើរួចរាល់ពួកយើងក៏ធ្វើដំណើរតទៅមុខទៀតតំរង់ទៅផ្ទះគ្រូទាំងអស់គ្នា។ សកម្មភាពអ៊ូអរណាស់! ព្រោះអីពួកអាភឿនក្បាលធំកំពុងតែនាំគ្នាលេងនឹងជជែកគ្នាយើងសប្បាយ ហហាហហាហា ចំនែកប្រពន្ធលោកគ្រូ កំពុងតែញាប់ដៃចំអិនអាហារសំរាប់ពួកយើង ។ ឆ្លៀតឪកាសនេះដែរ គឺជាពេលដែលពួកយើងត្រូវដឹងគុណលោកគ្រូទាំងអស់គ្នា :)
|
សុភា នឹងលោកគ្រូរូបវិទ្យា |
លោកគ្រូប៉ុន្មានថ្ងៃនាពេលប្រលងនេះ ដូចជាហត់ខ្លាំងណាស់! ព្រោះម្យ៉ាងព្រួយបារម្ភពីការប្រលងរបស់ពួកយើង ហើយម្យ៉ាងខិតខំជួយជ្រុមជ្រែងនឹងផ្តល់ជាកំលាំងចិត្តយ៉ាងខ្លាំងដល់ពួកខ្ញុំ។ អំពើបែបនេះរបស់គាត់ធ្វើអោយពួកខ្ញុំរីករាយជាខ្លាំង ហើយទាំងនេះគឺជាទឹកចិត្តតិចតួចបំផុតរបស់កូនសិស្សរបស់លោកគ្រូ។ ហើយសំរាប់ល្ងាចនេះពួកយើងក៏ជប់លៀងញុំាអីជុំគ្នានៅក្នុងផ្ទះរបស់គាត់ យ៉ាងសប្បាយរីករាយ។ :) សំរាប់ការចងចំាយ៉ាងសង្ខេបក្នុងរយះពេលឆមាសនេះក៏ត្រូវបានស្លេះត្រឹមនេះផងដែរ :D . ។ អរគុណ ដែលបានយកចិត្តទុកដាក់អាន។