បញ្ឈប់
ហត់ ហើយក៏ធុញធប់នឹងគិតពីរឿងរៀនទាំងនោះតទៅទៀត។
ប្រហែលជាត្រូវទុកពេលអោយទំនេរ
តទៅទៀតសិនទើបល្អ រកសាលាធម្មតារៀនវិញ
ហើយត្រលប់ទៅសំរុកការប្រលងសារជាថ្មី។ ប៉ុន្មានថ្ងៃនេះសឹងឆ្កួត។ តែឈប់ខ្វល់ទៅ។
ថ្ងៃទាំងនោះក៏ជិតមកដល់ហើយ គួរតែខំសំរាប់អ្វីដែលខ្លួនឯងគិតហើយធ្វើអោយបាន
ដើម្បីអោយគេមើលឃើញ។ កុំខំអត់ប្រយោជន៍ច្រើនពេក ហើយកុំយកពេលដេកអត់បានការច្រើនដែរ។
ប្រលងចប់ខែ ៨ ថ្ងៃទី៥ ឆ្នាំ២០១៣នេះ ហើយត្រៀមខ្លួនទៅប្រលងយកអាហារូបករណ៍នៅសកលវិទ្យាល័យ
តាមមើលទៅប្រហែលជាឯងអាចនឹងជាប់ បើឯងមិនយកពេលមកគិតរឿងដែលមិនអាចទៅរួចដូចពេលនេះ។
ទោះបីជាមានជំនួយពីគេក៏ដោយ ឯងគួរតែនៅប្រកាន់ការរអែងរបស់ម្ចាស់ជំនួយដដែលទៅ
ហើយក៏គ្មានហេតុផលអ្វីច្រើនទៀតដែរ។ ខំអោយតែបាន អ្វីដែលឯងប៉ងហើយ ប្រមូលលទ្ធផលល្អៗលើកទឹកចិត្តគាត់ទៅ
គឺវាល្មមសំរាប់ឯងហើយ។ កុំធ្វើអោយគេត្រូវពិបាកដោយសារតែមនុស្សដែលមិនអាចជួយខ្លួនឯងបានដូចជាឯងអី
។ ខំទៅមុខទៀត កុំលោភលន់នឹងពេលវេលារបស់ឯងអី។ ទំនេរទុកពេលធ្វើអីផ្សេងវិញទៅ
យើងមិនជឿថាឯងធ្វើមិនបាននោះទេ វាត្រូវការពេលវេលា បន្តិចទៀតទៅឯងច្បាស់ជាអាចរៀនវានៅពេលក្រោយក៏អាចថាបាន
ដឹងរឺនៅ? អូខេ ឈប់ ឈប់ ឈប់។