Workshop class today.
Workshop class today.
Making modeling building from recycle. My recycle building for today. ...
Do This Do That ... Do Do Do what can i do ?
4:04 AM / Unknown / 0 Comments
Making modeling building from recycle. My recycle building for today. ...
7:32 AM / Unknown / 0 Comments
ជំរាបសួរ!!! មើលទៅដូចជាបីទៅបួនសប្តាហ៍ហើយដែលមិនបានមកសរសេរប្រកាសថ្មីនៅទីនេះ! វល់ចុះ វិលឡើង ទីនេះនៅតែជាកន្លែងរំសាយអារម្មណ៍តានតឹងមួយដ៏ល្អសំរាប់ខ្ញុំ។ ការងារសាលាច្រើនពេក ខ្ញុំបានច្រានចោលការងារជាច្រើននៅជំុវិញខ្លួនតាមអារម្មណ៍ដែលអាចទទួលយកបាន។ ហើយការងារសាលាគឺជាអ្វីដែលខ្ញុំចូលចិត្តជាងទៅជួបជាមួយនឹងអតិថិជនដែលមិនស្គាល់គ្នា ហើយត្រូវនិយាយការពារស្នាដៃ នឹងទទួលរាល់មតិចង់បានរបស់ពួកគេ ហមមម គឺវាបែបនេះហើយ! តើខ្ញុំត្រូវរត់គេចចេញពីរឿងដ៏សុាំញុាំនេះដលពេលណា! បើអនាគតទៅខ្ញុំគឺជាស្ថាបត្យករដែលត្រូវតែជួបនឹងការពារការងារខ្លួនឯងខានមិនបានបែបនេះ! និយាយពីរឿងការងារសាលាវិញ ពេលនេះមកដល់កិច្ចការទី៥ ក្នុងម៉ោងរោងជាងហើយ! រាល់ដងខ្ញុំតែងតែរអ៊ូតែក្នុងម៉ោងរោងជាងទេ បើសិនជាខ្ញុំរអ៊ូគ្រប់ៗមុខវិជ្ជាឲ្យស្តាប់ទៀតម្នាក់ៗច្បាស់ជាអាណិតសិស្សស្ថាបត្យកម្មស្លាប់ហើយ! ដូចគេនិយាយមិនទាន់បាត់ភ្លេចថា ស្ថាបត្យករតម្លើងម៉ូតផ្ទះឲ្យគេបានស្អាត រស់នៅស្រួល តែមិនបាច់មើលផ្ទះឯងផ្ទាល់នោះទេ!! ជាងសំបុកកណ្តុរទៅទៀត! ទោះបីជាខ្ញុំជាមនុស្សចូលចិត្តភាពស្អាតក៏ដោយ ក៏គេចមិនផុតពីរឿងរញ៉េរញ៉ៃជាមួយនឹងរបស់កាត់ ម៉ាកែតអស់នេះដដែល។ -_- តុកុំព្យូទ័រសំណព្វចិត្តខ្ញុំ ថតប្លង់មើលពីលើ វាគឺជារឿងមួយដែលសប្បាយចិត្តដែរ ដែលរាល់ដងខ្ញុំបានបណ្តុះគំនិតថ្មីៗ តាមរយៈកិច្ចការដែលគ្រូដាក់ឲ្យធ្វើនេះ។ រឿងគិត នោះវាធ្វើឲ្យស្មុគ្រស្មាញជៀសមិនរួចទៅហើយៗវាក៏ក្លាយទៅជាទម្លាប់ទៅហើយដែរ។ ហើយក៏ជាអ្វីដែលខ្ញុំចូលចិត្ត :) ។ ថ្ងៃស្អែកនេះគឺជាថ្ងៃដែលត្រូវឆ្លងការងារមុខគ្រូហើយ តែការងារនៅមិនទាន់រួចព្រោះគិចមិនចេញថាត្រូវថែមអីទេ។ ប្រាប់បន្តិចដែរថា នេះគឺជាការងារខ្នាតតូចមួយ ដែលខ្ញុំត្រូវដើរប្រមូលរបស់ៗប្រើប្រាស់រួចយកមកកែច្នៃឲ្យចេញជាម៉ូតអាគារត្រូវតាម ទីតាំង តួនាទី នឹងឥទ្ធិពលនៃ Material តែក៏ចំណាយលុយអស់មិនតិចដែរសំរាប់ការងារមួយនេះ! T_T ។ ជួបគ្នាស្តាប់ខ្ញុំរអ៊ូរឿងរៀនសូត្រលើកក្រោយទៀត :) ។ ...
5:25 AM / Unknown / 0 Comments
រស់នៅក្នុងសង្គមមួយនេះ វាពិបាកផង ងាយផងសំរាប់ខ្ញុំ ដែលប្រើប្រាស់ការគ្រប់គ្រងលើខ្លួនឯង ដោយគ្មានការមើលការខុសត្រូវពី ពុក ម៉ែ ។ ថ្ងៃនេះរឿងមួយបានលេចឡើងចេញពីអារម្មណ៍មួយផ្នែកបន្ទាប់ពីការងាររបស់ខ្ញុំត្រូវបានបញ្ចប់មួយគម្រោងជាមួយនឹងព្រឹត្តិការណ៍ពិពរណ៍មួយ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃខាងមុខ។ ការងារជាអ្នក ក្រាហ្វិកឌីហ្សាញ ធ្វើឲ្យខ្ញុំអាចបង្កើនការគិតបានច្រើន ហើយថ្មីៗតាមរយៈការចង់បានរបស់ភ្ញៀវដែលខ្ញុំធ្វើការជាមួយ។ ទោះមានពេលខ្លះ ខ្ញុំមានភាពស្មុគ្រស្មាញក្នុងការគិត តែខ្ញុំនៅតែជំនះធ្វើវាដោយខានពុំបាន ព្រោះនេះគឺជាការងារ នឹងកិត្តិយស។ ការដែលធ្វើការបណ្តើរ រៀនបណ្តើរវានៅតែជាបញ្ហាចម្បងរបស់ខ្ញុំនៅឡើយ ទោះបីជាខ្ញុំព្យាយាមបែងចែកពេលវេលាបានច្បាស់លាស់ក៏ដោយ ពីព្រោះខ្ញុំមិនមែនធ្វើការដោយប្រើកំលាំង ផ្ទុយទៅវិញគឺប្រើខួរក្បាលទៅគិតដើម្បីឲ្យចេញជាលទ្ធផលជាច្រើន វាមិនមែនជារឿងងាយឡើយ ដែលខ្ញុំចាប់យកជំនាញស្ថាបត្យកម្ម ដែលជាជំនាញមួយយ៉ាងលំបាកក្នុងការគិតគំនិតថ្មីៗចេញមកមួយៗ ។ តែល្អទៅវិញដែលខ្ញុំបានប្រើពេល ជាង៣ ឆ្នាំមកនេះប្រលូកចូលក្នុងការងារជាអ្នកឌីហ្សាញស្រាប់ ធ្វើឲ្យការសិក្សារបស់ខ្ញុំចេញលទ្ធផលបានល្អគួរសមក្នុងការ រកConcept design ។ ខ្ញុំបានព្យាយាមលះបង់ឳកាសការងារជាច្រើន ដើម្បីត្រលប់ទៅការសិក្សាដោយមិនចាំបាច់ខ្វល់ពីរឿងធ្វើការទៀត តែផ្ទុយទៅវិញបីដូចជា បំផ្លាញចោលនៅអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងក្នុងពេលកន្លងមកអឹញ្ចឹង ។ ដោយបានដឹងខ្លួនឯងហើយថា ការងារធ្វើឲ្យខ្ញុំខាតបង់ការសិក្សា ២០% ទៅ ៣០% ហើយក៏ជាបំណងរបស់គ្រួសារដែលចង់ឲ្យខ្ញុំលះបង់វាចោលហើយផ្តោតលើការសិក្សាវិញ។ បើនិយាយពីការងារកន្លងមក ខ្ញុំបីដូចជាមិនបានចំណាយថវិការទៅលើការបង់ថ្លៃរៀនសូត្ររឿងជំនួញរកសុីនោះឡើយ គឺខ្ញុំបានសិក្សាពីវាបានច្រើនលើសពីអ្វីដែលខ្ញុំបានប៉ងកាលពីរៀននៅវិទ្យាល័យ ។ ខ្ញុំធ្លាប់ អង្គុយធ្វើការនៅក្នុង Office ក្នុងក្រុមហ៊ុនល្បីឈ្មោះមួយ ហើយបានបង្ហាញស្នាដៃជាច្រើននៅលើទីផ្សារ រៀនពីការងារក្នុងក្រុមហ៊ុនធ្វើឲ្យខ្ញុំយល់ដឹងច្រើនអំពីចរិកលក្ខណៈរបស់បុគ្គលិកដែលរួមការងារជាមួយគ្នា ទិចនិចខាងទីផ្សារ នឹងយល់ដឹងបានច្រើនអំពីជំនាញផ្ទាល់ខ្លួន។...
6:17 PM / Unknown / 0 Comments
ដំណើរផ្សងព្រេងរបស់ខ្ញុំបានមកដល់ទីនេះហើយ! សំណង់ចាស់នៅតែឈរសម្តែងរាងយ៉ាងសង្ហារសំរាប់ឲ្យកូនចៅជំនាន់ក្រោយបានទស្សនានឹងរក្សាទុក។ វិហារ កាតូលិក នៅត្រើយម្ខាងនៃទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ។ សព្វថ្ងៃជាកន្លែងក្មេងកំព្រាមកស្នាក់អាស្រ័យនៃអាគារមួយទៀតខាងឆ្វេងដៃ។ ដោយសារអ្នកគ្រប់គ្រងមិននៅខ្ញុំថតបានតែរូបភាពខាងក្រៅនៃអាគារតែប៉ុណ្ណោះ។ តោះទស្សនាទាំងអស់គ្នា រូបភាពមើលពីខាងមុខ រូបភាពមើលពីចំហៀងអាគារ រូបភាពមើលពីខាងលើនៃអាគារ ប្រភព Google Map រូបភាពច្រកចូលនៃអាគារ ...
6:41 AM / Unknown / 0 Comments
ថ្ងៃនេះសំរាប់បងប្អូនដែលបានអញ្ជើញមកដល់ទីនេះ ខ្ញុំសូមលើកយកមេរៀនមួយខ្លីដែលនិយាយរៀបរាប់អំពីសាលាឆាន់ ដែលជាសំណង់បែបប្រពៃណីនៅក្នុងទីវត្តអារាម។ ខ្ញុំបានចំណាយពេលពេញមួយថ្ងៃដើម្បីស្វែងរកសំណង់សាលាឆាន់ដែលត្រូវតាមមេរៀន ទីបំផុតគឺនៅជិតបង្កើយពីក្រុង គឺវត្ត អរិក្ស័ត្រ ។ អឹញ្ចឹងយើងមកស្វែងយល់ទាំងអស់គ្នាអំពីសំណង់បែបនេះ។ សាលាឆាន់ រឺហៅខ្លីថា សាលា គឺជាសំណង់សំរាប់ព្រះសង្ឃឆាន់ចង្ហាន់ រឺសំរាប់អ្នកស្រុកទៅសុំសីល ធ្វើពិធីបុណ្យផ្សេង ។ល។ សំរាប់ណង់នេះមានទំហំធំៗ ខ្ពស់ផុតពីដី ដែលមានរាងជាដំបូលកឹង រោងដោល រោងឌឿង នឹងដំបូលប៊ិត ។ល។ តាមរយៈការសិក្សាកន្លងមក សាលាឆាន់គឺមានជញ្ជាំងតែផ្នែកខាងលិច ចំនែកឯផ្នែកផ្សេងមានបង្កាន់ដៃជុំវិញ ឬបង្អួចច្រើន តែបើយើងសង្កេតឃើញក្នុងរូបសាលាឆាន់វត្តអរិយក្ស័ត្រនេះគឺគេមិនធ្វើជញ្ជាំងសំរាប់បាំងឡើយគឺទុកចំហរល្វឹងល្វើយងាយស្រួលដល់ខ្យល់ចេញចូល។ គេតែងទុកលំហធំខ្ពស់ក្នុងដំបូលដោយពុំធ្វើពិតានបិទនោះទេ។ ហើយមានសសរ ៦ជួរ ឬ៨ជួរបណ្តោយ ឯទទឺងមានសសរ ៨ជួរ ឬ១០ជួរ ដែលមានចំនួនសរុបពី ៦០ ទៅ ១០០សសរ។ ... var cpo = []; cpo["_object"] ="cp_widget_aed47a13-8c49-4223-91c7-f32e853a6ac0"; cpo["_fid"] = "AkAAtG8s8Uvm"; var _cpmp = _cpmp || []; _cpmp.push(cpo); (function() {...